សិក្ខាសាលា និង ដំឡើងកម្មវិធី នៅ UTM

សិក្ខាសាលា​លើកទី ៤ នៃ​ការ​ចែករំលែក​ចំណេះដឹង​ផ្នែក​អ៊ីនធឺណិត​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ សកលវិទ្យាល័យ​បច្ចេកវិទ្យា និងគ្រប់គ្រង។ អ្នកចូលរួម​ជាង ១១០​នាក់​បាន​មក​ចូលរួម​ក្នុង​សិក្ខាសាលានេះ។ មនុស្សម្នា​ជាច្រើន​បាន​មក​ជា​បន្តបន្ទាប់​តែ​កន្លែង​អង្គុយ​បាន​អស់។ ក៏ដូច​ជា​លើកមុន​ដែរ​ បន្ទាប់ពី​ការ​បង្ហាញ​ចប់ អ្នក​ចូលរួម​ទាំង​ឡាយ​​ត្រូវ​ចូល​ទៅ​កាន់​បន្ទប់​កុំព្យូទ័រ​ដើម្បី​ អនុវត្ត។ ខ្មែរអូអេស​ក៏​បាន​ដំឡើងកម្មវិធី​មេខលា រៀនវាយយូនីកូដ និងយូនីកូដខ្មែរ​បាន​ចំនួន ៣៧​គ្រឿង​ក្នុង​បន្ទប់​កុំព្យូទ័រ​របស់​សកលវិទ្យាល័យ​បច្ចេកវិទ្យា និងគ្រប់គ្រងផងដែរ។
អ្នក​ចូលរួម​ជាង ១១០​នាក់​

លោក បេ​ ចន្ត្រា​ ឡើង​បង្ហាញ​កម្មវិធី​កុំព្យូទ័រភាសាខ្មែរ


អ្នក​ចូលរួម​កំពុង​អនុវត្ត​ក្នុង​បន្ទប់​កុំព្យូទ័រ

Khmer