កម្មវិធីរចនាក្រាហ្វិក

ក្រុម​មូលដ្ឋាន​នីយកម្ម​នៃ KhmerOS ឥឡូវ​នេះ​កំពុង​ព្យាយាម​សាកល្បង​យក​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​រចនា​ ក្រាហ្វិក​និង​បោះពុម្ព ដូចជា GIMP, Inkscape, Scribus និង Quarkexpress ។ អ្វី​ដែល​យើង​ចង់​ធ្វើ​ជាមួយ​កម្មវិធី​ទាំង​នោះ​គឺ ៖ - ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​គាំទ្រ Khmer Unicode - ដើម្បី​រក​មើល​បញ្ហា​ក្នុង​ការ​ប្រើ Khmer Unicode - ដើម្បិ​ដោះស្រាយ​បញ្ហា​ដោយ​ពិភាក្សា​ក្នុង​ក្រុម​និង​អ្នក​ដ៏ទៃ​ទៀត - ដើម្បី​ស្វែងយល់​ថា​អ្វី​ដែល​ត្រូវការ​ធ្វើ​ដើម្បី​បក​ប្រែ​កម្មវិធី​ទាំង​ នោះ Inkscape គឺ​ជា​កម្មវិធី​កែ​ប្រែ​ក្រាហ្វិ​វ៉ិចទ័រ ដែល​មាន​សមត្ថភាព​ដូច​ជា Illustrator, Freehand, CorelDraw, ឬ Xara X ដោយ​ប្រើ​ខ្នាត​គម្រូ ទ្រង់ទ្រាយ​ឯកសារ W3C ក្រាហ្វិ​វ៉ិចទ័រ​ដែល​អាច​ធ្វើ​មាត្រដ្ឋាន (SVG) ។ Scribus គឺ​ជា​កម្មវិធី​បោះពុម្ព​ដែល​មាន​សមត្ថភាព​ដូចជា Quarkexpress ។ បញ្ហា​អំពី​ការ​បង្ហាញ Khmer Unicode rendering នៅ​ក្នុង Scribus ត្រូវ​បាន​ដាក់​ស្នើ​ដោយ Jens នៅ http://bugs.scribus.net/view.php?id=2920. GIMP គឺ​ជា​កម្មវិធី​រៀបចំ​រូបភាព GNU ដូច​ទៅ​និង Adobe Photoshop ។ មាន​បញ្ហា​តែ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ចំពោះ​កម្មវិធី​នេះ ។ វា​មិន​ធ្វើ​ការ​ជាមួយ​និង​គ្រាប់​ចុច​ដែល​បង្កើត​តួ​អក្សរ​ពីរ​ទេ ប៉ុន្តែ​យើង​អាច​វាយ​ធាតុ​ទាំង​ពីរ​ដោយ​ផ្សេងៗ​គ្នា​បាន (ឧ. ោ‍ះ អាច​វាយ ោ+ះ) ។ ការ​បក​ប្រែ​ចំពោះ​កម្មវិធី​នេះ​ជីត​បញ្ចប់​ហើយ (ត្រូវការ​ការ​ត្រូតពិនិត្យ​ដោយ​យក​ចិត្ត​ទុកដាក់) ។ GIMP, Inkscape និង Scribus, អាច​រត់​នៅ​លើ លីនុច Max OS X និង វ៉ីនដូ ។ សម្រាប់ Quarkexpress ដោយ​វា​មិនមែន​ជា​កម្មវិធី​កូដ​ចំហ ដូច្នេះ​យើង​មិន​អាច​ធ្វើ​អ្វី​ច្រើន​ជាមួយ​វា​ទេ ។ អ្វី​ដែល​យើង​អាច​ធ្វើ​គឺ​ដាក់​ស្នើ​ទៅ​ក្រុមហ៊ុន Quark ឲ្យ​គាំទ្រ Khmer Unicode (ដូច​បាន​បញ្ជាក់​ដោយ Nathan នៅ http://www.khmeros.info/drupal/?q=km/node/639). អ្នក​អាច​ជួយ​ដោយ​សាកល្បង​កម្មវិធី​ទាំង​នោះ​និង​រាយការណ៍​នៅ​ទីនេះ​នូវ​អ្វី ដែល​អ្នក​បាន​រក​ឃើញ ។ :-)

Khmer