ការ​បក​ប្រែ​នៃដំឡើងខ្មែរយូនីកូដនៅខេត្តបន្ទាយមានជ័យ

យើងខ្ញុំបានធ្វើដំណើរទៅកាន់ខេត្ដបន្ទាយមានជ័យ (ស្ថិត​នៅភាគខាងលិចនៃប្រទេសកម្ពុជា ជាប់ព្រំដែនថៃ)កាលពីថ្ងៃទី​ ១០​ ខែ មេសា ឆ្នាំ ២០០៦​ តាមការអញ្ជើញ​របស់​អង្គការកុមារមេគង្គ។ យើងបានធ្វើការដំឡើង​កម្មវិធីកុំព្យូទ័រភាសាខ្មែរ បានចំនួន ១៥កុំព្យូទ័រ ក្នុងបន្ទប់បណ្ដុះបណ្ដាល​របស់​អង្គការ​កុមារមេគង្គ និង ៣កុំព្យូទ័រទៀត​សម្រាប់​បុគ្គលិករបស់អង្គការនេះ។

យើងក៏បានដំឡើងឲ្យ អ៊ីនធិណិតកាហ្វេ​ ចំនួន២កន្លែងគឺ ១កន្លែងស្ថិតនៅក្នុងស្រុកមង្គលបូរី និង ១កន្លែងទៀត​ស្ថិតនៅក្នុងស្រុក​សេរីសោភ័ណ។

Khmer