បាន​ផ្ញើ​ការ​បកប្រែ SuSE Linux 10.1 ចំនួន ២១.២០០ ឃ្លា

ថ្ងៃ​ទី ០២ មីនា ២០០៦ ៖
យើង​បាន​ផ្ញើ​ការ​បកប្រែ SuSE Linux 10.1 ចំនួន ២១.២០០ ឃ្លា​ទៅ​កាន់​គម្រោង openSuSE ។ តាម​ការ​ពិត យើង​បាន​ផ្ញើ​ការ​បកប្រែ​មួយ​ចំនួន​រួច​ហើយ​កាល​ពី​ដើម​ឆ្នាំ​នេះ ប៉ុន្តែ​ដោយ​សារ​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​មួយ​ដែល​ទាមទារ​ការ​ សាកល្បង​ច្រើន​ដង ដូច្នេះ​យើង​ត្រូវ​ផ្ញើ​ពួក​វា​ម្ដង​ទៀត ។
កំណែ​បេតា​ទី៦ នៃ SL 10.1 ទើប​តែ​ចេញ​ផ្សាយ​ថ្ងៃ​នេះ ដូច្នេះ​ការ​បកប្រែ​ដែល​បាន​ផ្ញើ​ទាំង​ប៉ុន្មាន មិន​ទាន់​ស្ថិត​នៅ​ក្នុង​កំណែ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត (ក្រៅ​ពី​ការ​បកប្រែ) ដែល​យើង​កំពុង​នឹង​រង់ចាំ​សាកល្បង ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​ចេញផ្សាយ​ផ្លូវការ​របស់ SL 10.1 នឹង​មាន​អ្វីៗ​គ្រប់គ្រាន់ ដែល​អាច​ឲ្យ​ភាសា​ខ្មែរ​យើង​ដំណើរការ​បាន​ត្រឹមត្រូវ ។

Khmer