បាន​ផ្ញើ ១០.០០០ ឃ្លា​ទៀត​ទៅ​គម្រោង KDE

១៥-មីនា-០៦ ៖ បន្ទាប់​ពី​បានខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ពីរ​សប្ដាហ៍​នេះ​មក យើង​បាន​បកប្រែ ១០.០០០ ឃ្លា​បន្ថែម​ទៀត សម្រាប់ KDE កំណែ ៣.៥.២ ដែល​អាច​នឹង​ចេញផ្សាយ​ក្នុង​កំឡុង​ខែ​នេះ ។ សរុប​មក យើង​បាន​បកប្រែ ៣៣.២៨២ ឃ្លា​ដែល​អាច​នាំ​ភាសា​ខ្មែរ​យើង​មក​កាន់​លំដាប់​ទី ៤៨ នៅ​ក្នុង​បញ្ជី ។ អ្នក​អាច​មើល​បញ្ជី​នៅ http://l10n.kde.org/stats/gui/stable/toplist.php ។ សូម​បញ្ជាក់​ថា ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ផុតកំណត់​ក្នុង​ការ​បកប្រែ ៣.៥.២ ដូច្នេះ​យើង​នឹង​មិន​ធ្វើការ​ផ្លាស់ប្ដូរ​អ្វី​ធំ​ដំ​ឡើយ​ចំពោះ​អ្វី​ដែល​ យើង​មាន ។ ប៉ុន្តែ​យើង​នៅ​តែ​បន្ត​ធ្វើការ​កែប្រែ​មួយ​ចំនួន ដើម្បី​ធ្វើ​ឲ្យ​ការ​បកប្រែ​មាន​គុណភាព​ល្អ​តាម​តែ​អាច​ធ្វើ​បាន ជា​ពិសេស​គឺ​ប្រុងប្រៀប​សម្រាប់​ការ​ចេញផ្សាយ KDE លើក​ក្រោយ (៤.០) ។ ដោយ​សារ​តែ​កម្មវិធី​មួយ​ចំនួន​របស់ KDE មាន​កាលបរិច្ឆេទ​ចេញផ្សាយ​ផ្សេង​ពី KDE ដូច្នេះ​យើង​នឹង​ព្យាយាម​បកប្រែ​ពួក​វា​ទៀត បន្ទាប់​ពី​ថ្ងៃ​នេះ ។

Khmer