រូបថត​អេក្រង់​របស់ KDE ៣.៥.២

យើង​ទើប​បាន​បង្កើត​រូបថត​អេក្រង់​ថ្មី​របស់ KDE ជា​ភាសាខ្មែរ ។ ពួក​វា​ស្ថិត​នៅ​ឯ http://l10n.kde.org/teams/infos.php?teamcode=km#screenshots (សូម​ចាត់ទុក​បញ្ជី​អ្នក​បកប្រែ​នៅ​ទំព័រ​នោះ​ជា​មោឃៈ វា​មិន​ត្រឹមត្រូវ​ឡើយ) ។ រូបភាព​ទាំងនោះ​ត្រូវ​បាន​យក​មក​ពី​កំណែ​ចុងក្រោយ​បំផុត​របស់ KDE ៣.៥.២ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​ព័ត៌មាន​ខ្លះៗ​អំពី​រូបភាព​ទាំងនោះ ៖

  • រូបថត​ទី ១ ៖ Kpdf, កម្មវិធី​មើល​ឯកសារ PDF របស់ KDE, ខណៈពេល​កំពុង​បើក​ឯកសារ PDF មួយ​ដែល​មាន​ឈ្មោះ​ជា​ភាសាខ្មែរ ។
  • រូបថត​ទី ២ ៖ Konqueror, កម្មវិធី​រុករក​អ៊ីនធឺណិត និង កម្មវិធី​គ្រប់គ្រង​ឯកសារ​របស់ KDE, ខណៈ​ពេល​វាទី​រក​កម្មវិធី​ផ្នែកទន់​ជា​ភាសាខ្មែរ​នៅ​ក្នុង​តំបន់​បណ្ដាញ​ របស់​ខ្មែរអូអេស ។
  • រូបថតទី ៣ ៖ Kolourpaint, កម្មវិធី​គូរ​រូបភាព​ងាយស្រួល​ប្រើ​បំផុត​សម្រាប់ KDE, ខណៈ​ពេល​កំពុង​តុបតែង​មុខ​ឲ្យ​សត្វ​ស្វា​ដែល​កំពុង​តែ​ដេកលក់​ស្កប់ស្កល់ ។
  • រូបភាពទី ៣ ៖ aKregator, កម្មវិធី​អាន​មតិ​ព័ត៌មាន, ពេល​កំពុង​ប្រមែប្រមូល​តំបន់​បណ្ដាញ និង កំណត់ហេតុ​បណ្ដាញ​ជា​ភាសាខ្មែរ​តាម​រយៈ RSS ។

ទាំងនេះ​គ្រាន់​តែ​លក្ខណៈ​ពិសេស​មួយ​ផ្នែក​តូច​របស់ KDE ប៉ុណ្ណោះ នៅ​មាន​រាប់​តោន​ទៀត​ឯណោះ...

Khmer