វិធីកំណត់​រចនា​សម្ព័ន្ធ​មយូរា​សម្រាប់ Yahoo mail

អ្នក​អាច​អាន និង​យកសំបុត្រ​ក្នុង yahoo តាមរយៈ​មយូរា​បាន ។ នេះ​ជា​វិធី​កំណត់​រចនា​សម្ព័ន្ធ​ក្នុង​មយូរា ៖
- ការ​កំណត់ ដំបូង អ្នក​ត្រូវ​ដំឡើង​កម្មវិធី YPOPs ដែល​ជា​កម្មវិធី​សម្រាប់​បង្កើត​ម៉ាស៊ីន​បម្រើ​សំបុត្រ​សម្រាប់​សំបុត្រ Yahoo និង មយូរា ។ អ្នក​អាច​ចុច​ទីនេះដើម្បី​ទាញយក​កម្មវិធី​នេះ ។
- ការ​បង្កើត​គណនី POP 1. បើក​ដំណើរការ​មយូរា

2. ជ្រើស ឧបករណ៍ -> ការកំណត់​គណនី...

3. នៅ​ក្នុង​ប្រអប់ ​ការ​កំណត់​គណនី... សូម​ជ្រើស បន្ថែម​គណនី...

4. នៅ​ក្នុង​ប្រអប់ អ្នក​ជំនួយការ​គណនី សូម​ជ្រើស គណនី​អ៊ីមែល -> បន្ទាប់

5. វាយ​បញ្ចូល​ឈ្មោះ និង​អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក រួច​សូម​ចុច បន្ទាប់ ។

6. ជ្រើស ៖

  • ប្រភេទ​ម៉ាស៊ីន​បម្រើ​ចូល POP
  • ម៉ាស៊ីន​បម្រើ​ចូល ៖ localhost
  • រួច​ចុច បន្ទាប់

7. ឈ្មោះ​អ្នកប្រើ​ចូល និង ឈ្មោះ​អ្នកប្រើ​ចេញ​ គឺ​ត្រូវ​តែ​រួមបញ្ចូល​ដែន (ឧ ៖ អ្នកប្រើ@ដែន) រួច​សូម​ចុច បន្ទាប់ ។

8. ធ្វើតាម អ្នកជំនួយការ​គណនី រហូត​ដល់​ចប់ ។
- ការ​បង្កើត​គណនី SMTP

1. នៅក្នុង​ប្រអប់ ការ​កំណត់​គណនី... សូម​ចុច ម៉ាស៊ីន​បម្រើ​ចេញ (SMTP) -> បន្ថែម...

2. វាយ localhost ក្នុង​វាល​អត្ថបទ ​ឈ្មោះ​ម៉ាស៊ីន​បម្រើ ៖ ។ ច្រក​លំនាំដើម​គឺ ២៥ ។ ហើយ​សូម​វាយ​ឈ្មោះ​អ្នកប្រើ​ដោយ​មាន​ដែន (អ្នកប្រើ@ដែន) នៅ​ក្នុង​វាល​អត្ថបទ ឈ្មោះ​អ្នកប្រើ ៖ ។ ជ្រើស ប្រើ​ការ​តភ្ជាប់​សុវត្ថិភាព ៖ TLS ប្រសិន​បើ​មាន.

 
Khmer