ភាសា​ខ្មែរ​កំពុង​តែ​រីក​ដុះដាល​នៅក្នុង KDE

២២-ឧសភា-២០០៦ ៖

យើង​ទើប​តែ​បាន​ដាក់ស្នើ​នូវ​ការ​បកប្រែ​ចុង​ក្រោយ​បំផុត​សម្រាប់​ការ​ ចេញផ្សាយ​របស់ KDE 3.5.3. តាំង​ពី​យូរយារ​ណាស់​មក​ហើយ យើង​បាន​បក​សារ​ចំនួន 44,372 ដែល​ធ្វើ​ឲ្យ​ភាសា​ខ្មែរ​ដូរ​ពី​ចំណាត់​ថ្នាក់​លេខ 48 (នៅក្នុង KDE 3.5.2) ទៅ 43 នៅ​ក្នុង​បញ្ជី​ស្ថិតិ​ការ​បកប្រែ​របស់ KDE ។

មាន​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​មួយ​គឺ ភាសា​ខ្មែរ​យើង​បាន​បកប្រែ​តិច​ជា Lithuanian ចំនួន​បួន​សារ​ដែល​ធ្វើ​ឲ្យ Lithuanian ទទួល​បាន​ចំណាត់​ថ្នាក់​លេខ 42 ។
ប្រសិន​បើ​បើ​យើង​ដឹង​យើង​នឹង​បក​ឲ្យ​បាន​ប្រាំ​សារ​បន្ថែម​ទៀត :-)

អ្នក​អាច​មើល​បញ្ជី​ពេញលេញ​នៅ http://l10n.kde.org/stats/gui/stable/toplist.php.

Khmer