ខ្មែរអូអេស

គម្រោង​កម្មវិធី​កុំព្យូទ័រ​ភាសាខ្មែរ គឺ​ជា​គម្រោង​មួយ​ដែល​ស្ថិត​នៅ​ក្រោម​កិច្ចសហការ​រវាង អាជ្ញាធរជាតិ ទទួលបន្ទុក​កិច្ចការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា (NiDA) ដែល​ជា​ស្ថាប័ន​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង វិទ្យាស្ថាន​បើក​ទូលាយ ។ គម្រោង​កម្មវិធី​កុំព្យូទ័រ​ភាសាខ្មែរ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ ផែនការ​មេ​របស់​រដ្ឋាភិបាល ​ដើម្បី​អនុវត្ត​កម្មវិធី​កូដ​បើក​ចំហ នៅ​ក្នុង​ប្រទេស​កម្ពុជា

ប្រសិនបើអ្នកមានសំណួរទាក់ទងនឹងគម្រោងកម្មវិធីកុំព្យូទ័រភាសាខ្មែរ អ្នកអាចសួរនៅក្នុងតំបន់បណ្ដាញនេះ ឬក៏អញ្ជើញមក​ការិយាល័យរបស់យើងផ្ទាល់ ដែលមានអាសយដ្ឋានដូចខាងក្រោម ៖

អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ផ្ទះ​លេខ​ ៨ ផ្លូវ​លេខ​ ៣៥២ សង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ ទូរស័ព្ទ​លេខ៖ ០២៣ ២២៤ ៨២១ ប្រអប់​សំបុត្រលេខ ១៥៥២ ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា

Khmer