កម្មវិធីកុំព្យូទ័រភាសាខ្មែរ ថ្ងៃចូលឆ្នាំថ្មី

ថ្ងៃ​ទី ១៤ មេសា គឺ​ជា​ថ្ងៃ​ដ៏​នក្ខត្តឫក្ស​ដែល​ប្រជាពលរដ្ឋ​កម្ពុជាប្រារព្វ​ពិធី​ ចូលឆ្នាំថ្មី, ឆ្នាំច អដ្ឋស័ក ពុទ្ធសករាជ ២៥៥០ ។ ដូចជា​ប្រជាជន​ដែល​រស់នៅ​ក្នុង​ប្រទេស និង បណ្ដា​ប្រទេស​នានា​ដែរ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ទីក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រនីញ៉ា ក៏​បាន​ចូលរួម​អបអរសាទរ​ថ្ងៃ​ចូលឆ្នាំ​ថ្មី​នេះ​ផង​ដែរ ដោយ​​ដើរ​ជា​ក្បួន​ព្យុះហយាត្រា​ដ៏​ធំ​មួយ ។ កម្មវិធី​កុំព្យូទ័រ​ភាសាខ្មែរ ដែល​បង្កើត​ឡើង​ដោយ​គម្រោង​ខ្មែរអូអេស ក៏​មាន​វត្តមាន​នៅ​ថ្ងៃ​នោះ​ដែរ ។ Aaron Johnson និង Daniel Dotsenko គឺ​ជា​អ្នក​ដែល​រៀបចំ​ឲ្យ​មាន​ជាការ​ដាក់​បង្ហាញ​នេះ​ឡើង ។ ព័ត៌មាន​លម្អិត ៖ http://dot.kde.org/1145493626/

Khmer