Khmer Unicode Typing Contest

គម្រោង​កម្មវិធី​កុំព្យូទ័រ​ភាសាខ្មែរ​នឹង​បង្កើត​ឡើង​នូវ​ ការប្រកួត​វាយ​អត្ថបទ​យូនី​កូដ​ខ្មែរ មួយ ​​នៅ​ចុង​ឆ្នាំ ២០០៦នេះ ដែល​​រៀបចំឡើង​ដោយ អាជ្ញាធរជាតិទទួលបន្ទុក​​កិច្ចការអភិវឌ្ឈន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា នៃ​រាជរដ្ឋាភិបាល​កម្ពុជា (អ អ ប គ ព) និងមូលនិធិ WordForge ក្នុងគម្រោងរបស់​ KhmerOS ដែលចូលរួម​គម្រោង​នេះ ។

ការប្រកួតវាយអត្ថបទយូនីកូដ​ខ្មែរ គឺជា​ការប្រកួតថ្នាក់ជាតិមួយ​ ដែលអ្នកចូលរួម​គ្រប់រូបត្រូវប្រកួត​​​អំ​ពី​​ការ​វាយ​​អត្ថបទ និង​ជំនាញក្នុង​ការរៀបចំកំណត់ទ្រង់ទ្រាយ​ឯកសារ​ជា​ភាសា​ខ្មែរ ។ ពិសេសជាង​នេះ​ទៅ​ទៀត​ ពួកគេត្រូវប្រកួត​ទៅ​លើល្បឿន ដែល​ពួកគេ​អាច​វាយអត្ថបទ​ជាភាសាខ្មែរ​​ដោយប្រើប្រាស់ពុម្ពអក្សរ​យូនីកូដ​ ខ្មែរ និង​អំពីល្បឿន​ដែល​ពួកគេ​​អាច​រៀបចំ​ឯកសារ​​ការិយា​ល័យ​សាមញ្ញ​មួយ​បាន ។

ការប្រកួតវាយអត្ថបទយូនីកូដ​​នេះ នឹង​ត្រូវ​បង្កើតឡើង​​នៅតាមបណ្ដា​ខេត្ត​​នីមួយៗ នៃ​ប្រទេសកម្ពុជា ។ ការប្រកួត​ថ្នាក់​ជាតិ​​​នឹងត្រូវ​រៀបចំ​បង្កើត​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយ​ជ្រើស​​​​យក​អ្នក​ឈ្នះ​ពី​ការប្រកួតថ្នាក់ខេត្ត​​មក​ចូលរួម ។

ការប្រកួត​​ចែក​ចេញ​ជាពីរ គឺលក្ខណៈ​បុគ្គល​ និង​លក្ខណៈ​​ក្រុម (ក្រុមនីមួយៗ មាន​សមាជិក ​៥នាក់) ។

ការប្រកួត​នេះ​​នឹងផ្ដល់​រង្វាន់​ជាប្រាក់​​ទៅឲ្យបុគ្គល​នីមួយៗ ដែលឈ្នះ​ការប្រកួតថ្នាក់​ខេត្ត ​និង​ថ្នាក់ជាតិ ។ ចំណែកឯ​រង្វាន់​សម្រាប់​ការប្រកួត​ជាក្រុម​​ប្រហែល​ជា​នឹង​ត្រូវ​​មើលទៅ​លើ​ ប្រភេទ​នៃ​កុំព្យូទ័រ ។

អ្នក​អាច​ទាក់ទង​សួរព័ត៌មាន​បន្ថែម​អំពី​ការប្រកួតនេះ តាមរយៈ​ទំព័របណ្ដាញ​​ជាភាសាខ្មែរ​នេះ http://www.khmeros.info/contest

Khmer