ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចហើយថាកាលពីថ្ងៃ ៩-១0 ខែ មិថុនា ឆ្នាំ ២០០៦ គម្រោង KhmerOS CambodiaCIC និង Khmer Rough Trial បានចូលរួមព្រឹត្តិការណ៍មួយហៅថា ពិព័រណ៍វេទិកាសង្គមស៊ីវិល ដែលប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលវប្បធម៌ភ្នំពេញ(ចេនឡា) ។ ផលិតផលរបស់ខ្មែរជាច្រើនត្រូវបានដាក់តាំងនៅទីនោះក្នុងរយះពេល ពីរថ្ងៃនោះ ។ អ្នកប្រហែលជារកឃើញផលិតផលមួយចំនួនដែលអ្នកត្រូវការដូចជា ៖ នំនែកនិងភេសជ្ជះ គ្រឿងលម្អរនិងវត្ថុអនុស្សាវរីយ៍...
KhmerOS ក៏បានបង្ហាញកម្មវិធីភាសាខ្មែរផងដែរ ។ ស៊ីឌីមួយចំនួនដែលមានកម្មវិធីភាសាខ្មែរដែលដំណើរការលើវីនដូ ស៊ូស៊ី លីនុច កំណែ១០.១ និងឯកសារមួយចំនួនត្រូវបានផ្ដល់ជូនអ្នកដែលបានទៅទស្សនាពិព័រណ៍ នេះ ។ ខាងក្រោមនេះគឺជាចំនួនសរុបនូវអ្វីដែលយើងបានផ្ដល់ជូន ៖
ចំពោះស៊ីឌីកម្មវិធីភាសាខ្មែរ យើងមិនត្រឹមតែផ្ដល់ស៊ីឌីប៉ុណ្ណោះទេប៉ុន្តែយើងបានធ្វើការពន្យល់ អ្នកទាំងនោះពីរបៀបដំឡើងនិងប្រើ ជាពិសេសគឺរបៀបវាយយូនីកូដខ្មែរ ។
ចំពោះស៊ីឌី ស៊ូស៊ី យើងមានតែស៊ីឌី៣ឈុតប៉ុណ្ណោះដោយសារធនធានរបស់យើងមានកំណត់និង ពីព្រោះយើងមិនដឹងថាមានមនុស្សប៉ុន្មានអ្នកចាប់អារម្មណ៍និង ប្រព័ន្ធដំណើរការស៊ូស៊ីទេ ។ ដូចដែលអ្នកបានឃើញខាងលើហើយថា ស៊ីឌីស៊ូស៊ី២ឈុតត្រុវបានផ្ដល់ជូនភ្ញៀវ ។ តើអ្នកមានដឹងទេថា ហេតុអ្វីបានជាយើងផ្ដល់ជូនពួកគាត់ ? គឺព្រោះតែគាត់សម្ដែងអាកប្បកិរិយាថា គាត់ពិតជាចង់ប្រើវាមែន ។ ចំពោះអ្នកដែលមិនបាននៅក្នុងថ្ងៃនោះគឺអាចមកយកស៊ីឌីនេះបាននៅ ថ្ងៃជប់លៀងការដំឡើង ។
យើងអាចនិយាយបានថាវាគឺជាជោគជ័យមួយសម្រាប់ពួកយើងហើយនេះ គ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះ ។ យើងនៅមានការងារជាច្រើនទៀតដើម្បីធ្វើសម្រាប់ចែកចាយកម្មវិធីភាសា ខ្មែរទូទាំងប្រទេស ។ ពិតប្រាកដណាស់ដើម្បីឲ្យការងារនេះអាចសម្រេចបានគឺយើងត្រូវការ ជំនួយរបស់អ្នកទាំងអស់គ្នា ។
យើងមានរូបភាពមួយចំនួនផងដែរសម្រាប់អ្នកទាំងអស់គ្នាទស្សនាពីព្រឹត្តិការណ៍ថ្ងៃតាំងពិព័រណ៍ ៖
ខិតបណ្ណកម្មវិធីកុំព្យូទ័រភាសាខ្មែរ ព្រមជាមួយនឹងរូបតំណាងថ្មីរបស់មេខលា
ព្រះសង្ឃបីអង្គ និង មនុស្សមួយចំនួនទៀត កំពុងតែស្ដាប់ពួកយើងកែចម្លើយរបស់ពួកគាត់ ។ រីឯនៅខាងស្ដាំដៃវិញ មានបុរសម្នាក់ពាក់អាវយឺតមេខលា ។ គាត់គឺជាបុគ្គលិករបស់គម្រោងកម្មវិធីកុំព្យូទ័រភាសាខ្មែរ ។ ហើយពេលនោះ គាត់កំពុងតែបង្ហាញឯកសារមេរៀនរបស់កម្មវិធីស្លឹករឹត
បុរសដែលពាក់អាវពណ៌ផ្កាឈូក គឺជាជនទីមួយដែលទទួលបានស៊ីឌីសូស៊ីលីនុច ១០.១ ។ គាត់ពិតជាចង់ប្រើវាខ្លាំងមែនទែន ព្រោះប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីទទួលបានស៊ីឌី គាត់ក៏ដំឡើងវាភ្លាមតែម្ដងនៅឯផ្ទះ ហើយគាត់បានទូរស័ព្ទមកសួរក្រុមយើងអំពីបញ្ហាដែលគាត់ជួបកំឡុងពេល ដំឡើង ។