ខ្មែរអូអេសនៅឯពិធី Internet Party

នៅ​ថ្ងៃ​ទី ១៥ ឧសភា ២០០៦ ខាង​មុខ គេ​នឹង​ប្រារព្វ​ពិធីមួយ​នៅ​ឯ​ហាង BS Department Store ។ ពិធីនេះ​មាន​ឈ្មោះ​ថា Internet Party ។ គេ​នឹង​លើក​យក​បញ្ហា​ដែល​ទាក់ទង​នឹង​អ៊ីនធឺណិត​មក​ពិភាក្សា​គ្នា​នៅ​ក្នុង​ ឱកាស​នោះ ជាពិសេស​អ្នក​ចូលរួម​នឹង​ចែករំលែក​ចំណេះដឹង ក៏​ដូចជា​បទពិសោធន៍​ដែល​ទាក់ទង​នឹង​អ៊ីនធឺណិត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ ខ្មែរអូអេស​ក៏​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ ។ យើង​គិត​ថា វា​គឺ​ជា​ឱកាស​ដ៏​ល្អ​បំផុត​ដើម្បី​ពាំនាំ​នូវ​បទពិសោធន៍​ដែល​ទាក់ទង​នឹង​ យូនីកូដ​ខ្មែរ​ជូន​ដល់​មនុស្ស​ផ្សេង​ទៀត ។ យើង​នឹង​បង្ហាញ​កម្មវិធី​មយូរា មេខលា និង ជជែក​កំសាន្តនៅ​ថ្ងៃ​នោះ ។ ប្រធានបទ​ចម្បង​ដែល​យើង​នឹង​លើក​យក​មក​និយាយ​នៅ​ពេល​នោះ គឺ​ការ​ផ្ញើ​អ៊ីមែល ការ​ជជែកកំសាន្ត​ដោយ​ប្រើ​យូនីកូដ​ខ្មែរ និង ការ​រុករក​ទំព័រ​បណ្ដាញ ឬ កំណត់ហេតុ​បណ្ដាញ​ដែល​សរសេរ​ជា​ភាសាខ្មែរ​ដោយ​ប្រើ​យូនីកូដ​ខ្មែរ ។ យើង​ក៏​នឹង​នាំយក​ទៅ​ជាមួយ​ផង​ដែរ​នូវ​កំណែ​ចុងក្រោយ​បំផុត​នៃ​ ប្រព័ន្ធប្រតិបត្តិការ ស៊ូស៊ីលីនុច (នោះ​គឺ ១០.១) ដែល​ទើប​តែ​ចេញផ្សាយ​ថ្មីៗ​នេះ ។ នៅ​ក្នុង​ប្រព័ន្ធ​នេះ យើង​នឹង​បង្ហាញ​អំពី​ការ​ប្រើប្រាស់​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា Kopete ។ វា​គឺ​ជា​កម្មវិធី​សម្រាប់​ផ្ញើសារ និង ជជែកកំសាន្ត​ដ៏​មាន​អានុភាព​បំផុត ។

យើង​ក៏​នឹង​មាន​ស៊ីឌី​កម្មវិធី​កុំព្យូទ័រ​ភាសាខ្មែរ​មួយ​ចំនួន​ធំ​ផង​ដែរ ដើម្បី​ចែកជូន​ដល់​អ្នក​ចូលរួម​ក្នុង​ឱកាស​នោះ ។

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ដោយ Manich Enterprise ដែល​ជា​ក្រុមហ៊ុន​ដែល​កំពុង​ដំណើរការ ម៉ាស៊ីនស្វែងរក​ជា​ភាសាខ្មែរ ។ អ្នក​អាច​មើល​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​នេះ​នៅ​ឯ http://khmer.biz/viewchatter.php

ជួប​គ្នា​ថ្ងៃ​ច័ន្ទ :-)

Khmer