ស៊ូស៊ី លីនុច 10.1 បាន​ចេញ​ផ្សាយ

កំណែ​ចុងក្រោយ​បំផុត​របស់ ការ​ចែកចាយ លីនុច ស៊ូស៊ី បាន​ចេញ​ផ្សាយ​នៅ​ពេល​ថ្មីៗ នេះ ដោយ​សារ​មាន​ការ​សហការ​រវាង ក្រុម KhmerOS និង Novell ។ នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​លីនុច ស៊ូស៊ី 10.1 ធ្វើការ​យ៉ាង​ល្អ​ជាមួយ​និង​ខ្មែរ​យូនីកូដ ។ លោក​អ្នក​អាច​ជ្រើសរើស​ការ​ដំឡើង​ជា​ភាសា​ខ្មែរ ហើយ​នៅ​ពេល​បញ្ចប់​លោក​អ្នក​នឹង​ទទួល​បាន ពុម្ព​អក្សរ​ខ្មែរ ក្ដារ​ចុច និង កម្មវិធី​ជា​ច្រើន​ទៀត​ជា​ភាសា​ខ្មែរ ។

ទោះបី​ជាយ៉ាង​ណា​ក៏ដោយ លីនុច ស៊ូស៊ី ១០.១ នៅ​តែ​មាន​បញ្ហា​ខ្លះ ជាមួយ​ការ​បង្ហាញ​មិន​ត្រឹមត្រូវ​របស់​ពុម្ព​អក្សរ​ខ្មែរ​ដែល​មាន​ឈ្មោះ Khmer OS ដោយ​សារ​កង្វះ​ខាត​ក្នុង​ការ​សាកល្បង ។ ចំណែក​ឯ​កម្មវិធី​ការ​រិយាល័យ​វិញ​ក៏​មិន​បាន​រួម​បញ្ចូល​ដែរ ដោយ​សារ​តែ​ទំហំ​មេឌៀ​ត្រូវ​បាន​កំណត់ ។ បញ្ហា​មួយ​ទៀត​គឺ​ការ​បក​ប្រែ ដែល លីនុច ស៊ូស៊ី រួម​បញ្ចូល​តែ KDE 3.5.1 ដែល​ធ្វើ​ឲ្យ​មាន​ការ​ខ្វះខាត​ច្រើន​ចំពោះ KDE ។

ដូច​បាន​ជម្រាប​ជា​យូរ​មក​ហើយ (http://www.khmeros.info/drupal/?q=en/node/525), គោលដៅ​ចេញ​ផ្សាយ​របស់​យើង​គឺ កំណែ​បន្ទាប់ 10.2 ដូច្នេះ​យើង​នៅ​មាន​ពេល​វេលា​ច្រើន​សម្រាប់​ជួសជុល​បញ្ហា​ទាំងនេះ ។

ស៊ូស៊ី 10.1 មាន​ចំនួន 5 ស៊ីឌី និង​មួយ​ទៀត ជា​ស៊ីឌី​បន្ថែម ។

អ្នក​អាច​ទាញយក ISOs ពី URLs ខាងក្រោម ឬ អាច​មក​យក​នៅ អង្គការ​វេទិកា​ទូទៅ​នៃ​កម្ពុជា ។ យើង​អាច​ដុត​វា​ជា​ស៊ីឌី​ជូន​អ្នក ប៉ុន្តែ​សូម​កុំ​ភ្លេច​យក​ស៊ីឌី ចំនួន​ប្រាំមួយ​មក​ជាមួយ​ផង :-)

ទាញយក URLs សម្រាប់ ISOs:
ស្ថាបត្យកម្ម x86 (Intel 32-bit):

http://download.opensuse.org/distribution/SL-10.1/iso/SUSE-Linux-10.1-GM-i386-CD1.iso

http://download.opensuse.org/distribution/SL-10.1/iso/SUSE-Linux-10.1-GM-i386-CD2.iso

http://download.opensuse.org/distribution/SL-10.1/iso/SUSE-Linux-10.1-GM-i386-CD3.iso

http://download.opensuse.org/distribution/SL-10.1/iso/SUSE-Linux-10.1-GM-i386-CD4.iso

http://download.opensuse.org/distribution/SL-10.1/iso/SUSE-Linux-10.1-GM-i386-CD5.iso

ទាញយក URL សម្រាប់ ISO មេឌៀ​បន្ថែម (មិនមែន​កូដ​ចំហ) ៖
http://download.opensuse.org/distribution/SL-10.1/non-oss/SUSE-Linux-10.1-GM-Addon-BiArch.iso

Khmer