|
|
បណ្ដុះបណ្ដាលគ្រូនៅប៉ៃលិនក្រុម KhmerOS បានធ្វើការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្មវិធីកុំព្យូទ័រភាសាខ្មែរ នៅទីក្រុងប៉ៃលិន។ ប៉ៃលិន គឺជាទីក្រុងមួយរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេស និងមានព្រំប្រទល់ជាប់ប្រទេសថៃ។ វគ្គបណ្ដុះបណ្ដាលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែ កុម្ភៈ ឆ្នាំ ២០០៦ ។ យើងបានបញ្ចូនគ្រូបង្គោលនៃក្រុម KhmerOS ចំនួន ២ នាក់ សម្រាប់បង្រៀនវគ្គបណ្ដុះបណ្ដាលនេះ ។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈ ២៤ ម៉ោង និង ត្រូវបានបណ្ដុះបណ្ដាលលើកម្មវិធីដូចជា ៖ ស្លឹករឹត នព្វន្ដ ពិព័រណ៍ មេខលា មយូរា ព្រមទាំងរបៀបវាយយូនីកូដខ្មែរ និង ណែនាំអំពីរបៀបនៃការដំឡើងកម្មវិធីភាសាខ្មែរផ្សេងៗ ជាដើម ។ សិក្ខាកាមដែលបានចូលរួមមានចំនួន ២៥ នាក់ ហើយភាគច្រើននៃពួកគាត់ គឺជាគ្រូបង្រៀនកុំព្យូទ័រនៅតាមមជ្ឈមណ្ឌលបង្រៀនកុំព្យូទ័រនានា និង ជាបុគ្គលិកមកពីតាមបណ្ដា មន្ទីរ ក្រសួង អង្គការ ស្ថាប័ននានា ដូចជា មន្ទីរអប់រំ មន្ទីរផែនការ មន្ទីរអភិវឌ្ឈន៍ជនបទ មន្ទីរកសិកម្ម មន្ទីរធម្មការ គម្រោងសិលា មន្ទីរពេទ្យបង្អែកក្រុង CHED CARDI MJP នៅក្នុងទីក្រុងប៉ៃលិន ។ ដូច្នេះ យើងមានការងាយស្រួលក្នុងការបង្រៀន ដោយសារពួកគាត់សុទ្ធតែជាអ្នកដែលធ្លាប់ប្រើប្រាស់កុំព្យូទ័រ និង ខ្លះធ្លាប់មានបទពិសោធន៍បង្រៀនកុំព្យូទ័រថែមទៀតផង ។ តែទោះជាយ៉ាងណាក៏ដោយក្នុងកំឡុងពេលបង្រៀន យើងបានជួបឧបសគ្គរាំងស្ទះមួយគឺនៅថ្ងៃទី២នៃការបង្រៀនមានព្យុះភ្លៀងមួយ បានបោកបក់ធ្វើឲ្យរាំងស្ទះដល់ដំណើរការបង្រៀនរបស់ពួកយើង និង ធ្វើឲ្យដំបូលផ្ទះធ្លុះបែក នាំឲ្យទឹកភ្លៀងហូរស្រក់ចូលក្នុងបន្ទប់រៀន និង កុំព្យូទ័រខ្លះត្រូវបានទឹកភ្លៀងហូស្រក់ចូលផងដែល ។ ប៉ុន្តែវាមិនជាបញ្ហាអ្វីធ្ងន់ធ្ងប៉ុន្មានទេ ដោយពួកយើងបានចំណាយពេលប្រហែលជាងមួយម៉ោងរៀបចំអ្វីៗទាំងអស់ ឲ្យបានល្អប្រសើរឡើងវិញ ដោយឡែកចំពោះកុំព្យូទ័រដែលទឹកភ្លៀងបានស្រក់ចូល យើងបានប្រើឧបករណ៍ផ្លុំរហូតដល់វាស្ងួត បន្ទាប់មកអាចប្រើបានធម្មតាវិញ ។ តែទោះបីជាមានឧបសគ្គ និង ការលំបាកខ្លះយ៉ាងណាក៏ដោយ ក៏យើងជាគ្រូបង្គោលមានការខិតខំបង្រៀន និង សិក្ខាកាមទាំងអស់មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវគ្គបណ្ដុះបណ្ដាលនេះ ដែលធ្វើឲ្យវគ្គសិក្សានេះមានដំណើរការទៅយ៉ាងមានប្រសិទ្ធភាព និង បានជោគជ័យតាមផែនការដែលបានគ្រោងទុក ។ |
Comments
thx
informasi | berita
strong buy penny stocks
strong buy penny stocks 2011top penny stocks 2011stock market bondspenny stocks to watch 2011 top penny stocks for 2011 oil and gas stocks 2011 best oil stocks 2011small cap stocks 2011nasdaq after hoursbest stocks for 2011Top Stocks For 2011historical stock market returns 2011stock market bonds 2011top stock to buy in 2011best penny stock U.S. stocks 2011best penny stock U.K. stocks 2011best penny stock Canadian stocksBuy Penny Stocks 2011Top Chinese Stocks For (2011)Top Stock Picks For (2011)Top Stocks For (2011)Top Penny Stocks For 2011best penny stock U.S. stocks 2011best penny stock U.K. stocks 2011best penny stock Canadian stocksBuy Penny Stocks 2011أخبار مصر لحظة بلحظة
How Does Craigslist Make Money
នកុំព្យូទ័រនានា និង ជាបុគ្គលិកមកពីតាមបណ្ដា មន្ទីរ ក្រសួង អង្គការ ស្ថាប័ននានា ដូចជា មន្ទីរអប់រំhow does craigslist make money strawberry rhubarb crisp gallbladder cancer symptoms furniture liquidators refurbished cubicles refurbished cubicles Mens silver jewellery
stuffenjames
nice keep it up i really appriate you malaysia flower delivery | mothers day flowers Australia
I am overjoyed to
I am overjoyed to conceptualize so numerous manly method here in the act, we obligation amend communicator strategies in this inquietude, thanks for target. funny life quotes
Il semble que vous avez mis
Il semble que vous avez mis beaucoup d'effort dans votre article et j'ai besoin de plusieurs de ces sur le net ces jours-ci. . . Hypertension symptoms
thanks .great share with
thanks .great share with tons of information .i really loved to read it. Keep posting more and more. Hats off for this wonderful share.
Internet Marketing Service Reviews
យោបល់ខ្ញុំ
ខ្ញុំយល់ថាកម្មវិធីនេះល្អណាស់សម្រាប់អ្នកប្រើកុំព្យូទ័រ។ តែសូមអ្នកផ្សព្វផ្សាយ និង
បង្វិកគ្រូឲ្យបានច្រើននៅទូទាំងប្រទេស។ ដូចនៅខែត្រខ្ញុំនេះ គ្មានគ្រូទេ។ នៅពេល
ដែលខ្ញុំមានបញ្ហាមិនដឹងនឹងទៅសួរអ្នកណា.....៕ koh kong