|
|
គោលបំណងគោលបំណងរបស់គម្រោងនេះគឺ ៖
ជាពិសេសក្នុងផ្នែកបច្ចេកទេស ៖
ប្រព័ន្ធពេញលេញដែលបានលើកឡើងក្នុងគម្រោងនេះរួមមាន ចំណុចប្រទាក់អ្នកប្រើ (ស្រដៀងទៅនឹង Windows របស់ Microsoft ) និង កម្មវិធីមូលដ្ឋានមួយចំនួនទៀតដូចជា កម្មវិធីវាយអត្ថបទ កម្មវិធីគណនេយ្យ កម្មវិធីរុករកលើអ៊ិនធឺណិត កម្មវិធីអ៊ីម៉ែល កម្មវិធីគ្រប់គ្រងមូលដ្ឋានទិន្នន័យ និង កម្មវិធីប្រើប្រាស់សំខាន់ៗជាច្រើនទៀត ។ ឯកសារពេញលេញស្តីអំពីរបៀបប្រើកម្មវិធីទាំងនោះក៏នឹងត្រូវបាន បង្កើតឡើងផងដែរ ។ សមត្ថភាពព្រមទាំងចំណុចប្រទាក់របស់កុំព្យូទ័រ មានរូបរាង និង គុណភាពស្រដៀងទៅនឹងផលិតផលរបស់ក្រុមហ៊ុន Microsoft ដែលជាប្រព័ន្ធមួយកំពុងប្រើប្រាស់ច្រើនបំផុតក្នុងប្រទេសនៅពេល បច្ចុប្បន្ន ។ មូលដ្ឋានសំខាន់ដែលនឹងយកមកប្រើ ដើម្បីបង្កើតប្រព័ន្ធដែលបានពិពណ៌នាខាងលើ គឺកម្មវិធីកូដបើកចំហ និង ឥតគិតថ្លៃ (Free and Open Source Software) ដូច្នេះប្រជាជនកម្ពុជាអាចនឹងប្រើប្រព័ន្ធទាំងនោះដោយឥតគិតថ្លៃ ។ ទោះបីជាកម្មវិធីមូលដ្ឋានដែលប្រើក្នុងកុំព្យូទ័រទាំងនេះ ជាកម្មវិធីឥតគិតថ្លៃក៏ដោយ ក៏ការបង្កើតកម្មវិធីដែលបានធ្វើឡើងដោយក្រុមហ៊ុនបង្កើតកម្មវិធី កុំព្យូទ័រ នឹងមិនមែនជាកម្មវិធីឥតគិតថ្លៃនោះទេ ប៉ុន្តែវានឹងគោរពទៅតាមច្បាប់អនុវត្តពាណិជ្ជកម្មស្តង់ដារ (អាស្រ័យទៅលើកិច្ចសន្យារវាងអតិថិជន និង ក្រុមហ៊ុនបង្កើត) ។ ប្រព័ន្ធនឹងរួមមានឧបករណ៍ដែលចាំបាច់ទាំងអស់ សម្រាប់បង្កើតកម្មវិធីកុំព្យូទ័រជាភាសា និង ការប្រើប្រាស់ភាសាខ្មែរ ក្នុងមូលដ្ឋានទិន្នន័យ ។ គម្រោងរួមមានផងដែរ ៖
គោលបំណងចុងក្រោយរបស់គម្រោងគឺ បន្ទាប់ពីការចេញផ្សាយកម្មវិធីភាសាខ្មែរនេះភ្លាម យើងនឹងរួមបញ្ចូលប្រព័ន្ធថ្មីនេះទៅក្នុងកុំព្យូទ័រដែលលក់ថ្មីៗ ក្នុងប្រទេសកម្ពុជាចំនួនប្រហែល ២០ ភាគរយ បន្ទាប់មកនៅឆ្នាំបន្ទាប់ទីពីរ យើងនឹងសម្រេចឲ្យបាន ៥០ ភាគរយ ។ ហើយនៅឆ្នាំទីបី យើងសង្ឃឹមថាការរួមបញ្ចូលប្រព័ន្ធនេះ នឹងឈានដល់ ៨០ ភាគរយ ទោះបីជាប្រព័ន្ធប្រតិបត្តិការដទៃទៀត (ដូចជា Windows ជាដើម)ត្រូវបានគេដំឡើងពីមុនប្រព័ន្ធថ្មីនេះក៏ដោយ ។ នៅពេលបញ្ចប់គម្រោង (ឬនៅពេលណាមួយសមស្រប) យើងចាត់ទុកគម្រោងនេះបានទទួលជោគជ័យ នៅពេល ៨០% នៃក្រុមហ៊ុនបង្កើតកម្មវិធីកុំព្យូទ័រដែលពាក់ព័ន្ធទៅនឹងគម្រោង ត្រូវបានជួលឲ្យធ្វើការងារគ្រង់គ្រងក្នុងប្រទេសកម្ពុជា ឬ ក៏បង្កើតកិច្ចសន្យាដែលពាក់ព័ន្ធទៅនឹងទិន្នន័យភាសាខ្មែរជាមួយ ក្រុមហ៊ុនឯកជនផ្សេងទៀតក្នុងប្រទេសកម្ពុជា ។ គោលបំណងទាំងនេះគឺស្របទាំងស្រុងទៅនឹងគោលនយោបាយបច្ចេកវិទ្យាព័ត៌មាន និង ទស្សនៈរបស់រាជរដ្ឋាភិបាល ដូចដែល ឯ.ឧ សុខ អាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ នាឆ្នាំ ២០០១ ថា ។ |