គោលការណ៍

កម្ពុជា

ក្នុង​កំឡុង​ពិធី​បិទ​សិក្ខាសាលា​ស្តី​អំពី​ការ​យល់ដឹង​នៃ​បច្ចេកវិទ្យា​ព័ត៌មាន (ខែកញ្ញា ឆ្នាំ២០០១)
ឯ.ឧ​ សុខ ​អាន​ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី បាន​ថ្លែង​សុន្ទរកថា​ដូច​តទៅ​នេះ ៖

"គ្រប់​ច្បាប់ បទបញ្ជា និង គោលការណ៍​ក្នុង​វិស័យ IT នឹង​ឆ្លុះ​បញ្ជាំងអំពី​ស្មារតី និង ទស្សនៈ​​ដឹកនាំ​ដូច​ខាងក្រោម ៖

  • លើក​កម្ពស់​ផលប្រយោជន៍​របស់​អ្នកប្រើ និង សាធារណៈជន ។
  • ធានា​នូវ​សុវត្ថិភាព​ព័ត៌មាន ខណៈពេល​ជួយ​សម្រួល​ដល់​​ការចូលដំណើរការ​ព័ត៌មាន​សាធារណៈ​ឲ្យ​កាន់តែ​ទូលំទូលាយ ។
  • គោរព​សិទ្ធិ​របស់​បុគ្គល និង
  • ដើម្បី​គេច​ផុត​ពី​អនិស្សរភាព​លើ​ប្រព័ន្ធ​មាន​ច្បាប់​កម្មសិទ្ធិ ដោយ​ជម្រុញ​ប្រព័ន្ធ​បើក​ចំហ និង
    អន្តរប្រតិបត្តិការ​ជំនួសវិញ ។"

ក្នុង​ខែ​កញ្ញា ឆ្នាំ ២០០៣ សម្តេច​នាយក​មន្ត្រី​ហ៊ុនសែន បាន​អំពាវនាវ​ឲ្យ​បង្កើត​ស្តង់ដារ​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ ដើម្បី​បង្កើន​ការទំនាក់ទំនង​នៅ​គ្រប់​ស្រទាប់ ។

ក្នុង​ខែ​កុម្ភៈ ២០០៥ កម្ពុជា​បាន​ចេញ​ផ្សាយ ផែនការ​មេ​ស្តីអ​ំពី​កម្មវិធី​កូដ​បើក​ចំហ និង ឥត​គិត​ថ្លៃ ហើយ​យើង​រំពឹង​ថា​វា​នឹង​បង្កើត​ឡើង​នូវ​ផែនការ​សកម្មភាព​ស្តី​អំពី​ កម្មវិធី​កូដបើក​ចំហ និង ឥតគិតថ្លៃ ក្នុង​ពេល​ឆាប់ៗ​នេះ ។ ផែនការ​មេ​រួម​មាន​កា​រផ្លាស់ប្តូរ​កុំព្យូទ័រ​របស់​រាជរដ្ឋាភិបាល​ពី​ការ​ ប្រើ​កម្មវិធី​មាន​ច្បាប់​កម្មសិទ្ធិ មក​ប្រើ​កម្មវិធី​កូដ​បើក​ចំហ និង ឥត​គិត​ថ្លៃ​វិញ ។

ប្រទេស​ផ្សេងៗ

ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​បាន​បង្កើត​គោលការណ៍​ស្តី​អំពី​ការប្រើ​ កម្មវិធី​កូដ​បើក​ចំហ និង ឥត​គិត​ថ្លៃ​រួចហើយ ។ នេះ​គឺ​ជា​ឧទាហរណ៍​ខ្លះៗ​ដែល​យើង​បានដកស្រង់​ពី​របាយការណ៍ InfoDev "កម្មវិធី​កូដ​បើក​ចំហ និង ឥតគិតថ្លៃ ។ ទស្សនវិស័យ​ក្នុង​ការ​អភិវឌ្ឍន៍" (សូម​ប្រើ​គោលការណ៍​ច្បាប់រក្សាសិទ្ធិ​បើក​ចំហ​របស់​ពួកគេ​ឲ្យ​បាន​ល្អ)​ ។ ខាងក្រោម​នេះ​គឺ​ជា​ទិន្នន័យ​អំពី​ប្រទេស​ផ្សេងៗ តែ​ប្រហែល​ជា​ហួស​សម័យ​បន្តិច​ហើយ ទោះ​យ៉ាង​ណា​ វា​នៅ​មាន​ឧទាហរណ៍​ល្អ​ខ្លះៗ ។

Syndicate content