|
|
ពុម្ពអក្សរអ្នកអាចទាញយកពុម្ពអក្សរទាំងនេះពីម៉ាស៊ីនបម្រើរបស់យើង ៖
យើងក៏បានបង្កើតពុម្ពអក្សរដែលដូចទៅនឹងការសរសេរដៃពីរបីផងដែរ ។ សូមទាញយក និង សាកល្បងប្រើពុម្ពអក្សរ Khmer OS Freehand និង Khmer OS Fasthand ។ ពុម្ពអក្សរមូលរបស់យើងគឺ Khmer OS Moul ។ ប្រសិនបើអ្នកចូលចិត្តអត្ថបទរចនាប័ទ្មចាស់ សូមសាកល្បងប្រើ KhmerOS Metal Chrien ។ ដើម្បីដំឡើងពុម្ពអក្សរនៅលើ Windows អ្នកគ្រាន់តែចម្លងពួកវាទៅថត c:\windows\fonts ។ ពុម្ពអក្សរ KhmerOS ទាំងអស់ (បង្កើតដោយ ដាញ់ ហុង) គឺរក្សាសិទ្ធិដោយ ដាញ់ ហុង និង អង្គការវេទិកាទូទៅនៃកម្ពុជា ហើយអនុញ្ញាតឲ្យប្រើក្រោមអាជ្ញាប័ណ្ណ LGPL ដែលមានន័យថា អ្នកអាចធ្វើអ្វីៗទាំងអស់ជាមួយពុម្ពអក្សរ KhmerOS ទាំងអស់នេះ (លើកលែងតែធ្វើការកែប្រែ ឬ បន្ថែមបន្ថយការរក្សាសិទ្ធិ) សូម្បីតែចម្លងពួកវា និង រួមបញ្ចូលពួកវាទៅក្នុងផលិតផលជំនួញផ្ទាល់ខ្លួនរបស់អ្នកក៏បានដែរ ។ យើងសូមសម្តែងការដឹងគុណចំពោះអ្នកចែកចាយទាំងឡាយណាដែលគោរព និង ទទួលស្គាល់ការរក្សាសិទ្ធិរបស់ ដាញ់ ហុង និង អង្គការវេទិកាទូទៅនៃកម្ពុជា ។ យើងក៏ បង្ហោះនៅទីនេះ ពុម្ពអក្សរមណ្ឌលគីរី ដែលបានអភិវឌ្ឍដោយ Didi Kanjahn ។ អ្នកក៏អាចទាញយកពុម្ពអក្សរយូនីកូដដោយឥតគិតថ្លៃផងដែរពី SIL ឬ ពី កន្លែងនេះ ។ អ្នកអាចទិញពុម្ពអក្សរផ្សេងៗទៀតពី Danh Hong, ពីវិបសាយ www.camboday.com ឬ ពីវិបសាយ Khek Brothers' website ។ ប្រសិនបើអ្នកជាអតិថិជនរបស់ Mac សូមធ្វើការទាក់ទងជាមួយនឹង XTT ។
|