Spell Checker

ខ្ញុំ​ចង់​ដឹង​ថា​តើ​ខ្មែរ​មាន​កម្មវិធី​ត្រូតពិនិត្យ​ការ​ប្រកប​អក្សរ​ខ្មែរ(Spell Checker)ហើយ​ឬ​នៅ​?​ តើ​មាន​នរណា​ចាប់​ផ្ដើម​ធ្វើ​ឬ​ទេ​?

Khmer Spell-Checker

កម្មវិធីត្រូតពិនិត្យ អក្សរខ្មែរ មានបានធ្វើជាយូរឆ្នាំមកហើយ This was done a while back. You can check out our software here. http://netconusa.com/yam/ or http://netconusa.com/cnj/

soben's picture

បើ​តាម​ខ្ញុំ​ដឹង រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​កម្មវិធី​ពិនិត្យ​អក្ខរាវិរុទ្ធ សម្រាប់​ភាសា​ខ្មែរ​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​ប្រាកដ​ណាស់​ដែល​ថា មាន​គេ​កំពុង​គិតគូរ​អំពី​បញ្ហា​នេះ ។ វា​មាន​ការ​លំបាក​ខ្លាំង​ណាស់​ដើម្បី​សម្រេច​កិច្ចការ​នេះ ។ បញ្ហា​ចម្បង​គឺ​ពាក្យ​ខ្មែរ​ត្រូវ​បាន​សរសេរ​ជាប់​គ្នា​ដោយ​គ្មាន​ដកឃ្លា (ពាក្យ​ភាគ​ច្រើន) ដូច្នេះ​តើ​មាន​វិធី​ណា​ដើម្បី​ដឹង​ថា បន្សំ​តួអក្សរ​ណា​ខ្លះ​ជា​ពាក្យ​មួយ ? នេះ​ជា​មូលហេតុ​ធំ​មួយ​ដែល "ចន្លោះ​មិន​ឃើញ" មាន​វត្តមាន​ឡើង ។ ប៉ុន្តែ​បញ្ហា​នៅ​តែ​មាន​ដដែល គឺ​ថា តើ​យើង​ធ្វើ​ដូម្ដេច​ទើប​អាច​ដឹង​ថា ចន្លោះ​មិន​ឃើញ​ត្រូវ​បាន​វាយ​បញ្ចូល​ត្រង់​ទីតាំង​ត្រឹមត្រូវ ? ឧបមា​ថា ខ្ញុំ​ចង់​វាយ​ពាក្យ "សាកល្បង", តើ​ខ្ញុំ​គួរ​វាយ "ចន្លោះ​មិន​ឃើញ" នៅ​ចន្លោះ​ពាក្យ "សាក" និង "ល្បង" ឬ​ទេ ? ចម្លើយ​អាច "គួរ" ហើយ​ក៏​អាច "មិន​គួរ" ដែរ ។ នេះ​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ "ចន្លោះ​មិន​ឃើញ" នៅ​តែ​មាន​ភាព​ស្រពេចស្រពិល​នៅ​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ពិត​ជា​មាន​ដំណោះស្រាយ​មួយ​ដ៏​សមស្រប​មិន​ខាន !

អរគុណ

ខ្ញុំ​បាទ​សូម​អរគុណ​ដល់​លោក​Soben ដែល​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ខ្ញុំ​បាទ​យ៉ាង​ក្បោះក្បាយ​។ អរគុណ

កើតមកជាខ្មែរនៅដល់ទីណាក៏នៅជាខ្មែរដដែល

can not see the content

can not see the content

Syndicate content