Khmer Spellchecker

Johnny Orn's picture

សួរស្ដី​ក្រុម​ការងារ​ខ្មែរ​អូសអែស​ទាំង​អស់ និង​អ្នក​បច្ចេកទេស​ព័ត៌មាន​វិទ្យា​ទាំងឡាយ ។ ខ្ញុំ​មាន​សំណូមពរ​មួយ​អំពី​កម្មវិធី​ពិនិត្យ​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ​របស់​យើង ។ កន្លង​មក​ខ្ញុំ​គិត​ថា​មាន​បញ្ហា​ផ្នែក​សោភ័ណភាព​ពេល​ដែល​យើង​កំពុង​វាយ​ជា​ពិសេស​នៅ​ក្នុង​កម្មវិធី​ នពន្ត ដោយ​មាន​សញ្ញា​ចន្លោះ​មើល​មិន​ឃើញ​ផង ព្រមទាំង​សញ្ញា​គូសបន្ទាត់​ក្រហម​លើ​លេខ​ដែល​វាយ​ចូល​នោះ គឺពិត​ជា​គ្មាន​សោភ័ណភាព​សោះ​សម្រាប់​ខ្ញុំ ។ វា​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ដល់​ការ​អាន​ទិន្នន័យ​ដោយ​សារ​តែ​កន្លែង​នោះ​ឯង ។ ចំណែក​យុទ្ធកា​គួរតែ​ត្រូវ​បាន​ដោះ​ចេញ​ទៅ​ព្រោះ​ដូច​ជា​គ្មាន​ចាំបាច់​អ្វី​នោះ​ទេ ម៉ៃក្រូសហ្វ​គេ​មិន​មាន​វា​ផង គេ​អាច​ដាក់​រូប​ភាព​បាន​យ៉ាង​ងាយ​មិន​ប្រទាក់ប្រទែង​គ្នា​ផង ។ សំណូមពរ​គឺ​ធ្វើ​យ៉ាងណា​មិន​បាច់​ឲ្យ​កម្មវិធី​ពិនិត្យ​អក្ខរាវិរុទ្ធ​នេះ​ពិនិត្យ​លើ​លេខ​អី ព្រមទាំង​លេខ​ទោ​ផង (ៗ) ។ ចំណែក​វិចិត្រសាល​អក្សរ​សិល្បៈ​គួរតែ​មាន​ការ​រចនា​ឲ្យ​ច្រើន​ជាង​នេះ បើ​មិន​ពិបាក​គិតទេ គួរ​យក​គំរូ​ពី​ម៉ៃក្រូសហ្វ​ទៅ​ប្រសិនជា​អាច​ធ្វើ​បាន ។ ទន្ទឹមនឹង​នេះ​ដែរ  រាង​សិល្បៈ​អក្សរ​របស់​ Word Art គួរ​តែ​ត្រូវ​កែ​ឲ្យ​សម្បូណ៌​ដូច​ម៉ៃក្រូសហ្វ​ដែរ​ទៅ ម៉ូដ​ស៊ុម​ក៏​គួរតែ​មាន​ដូចគ្នា​ដែរ នេះ​ទើប​ទាក់ទាញ​អ្នក​ប្រើ​ម៉ៃក្រូសហ្វ​ឲ្យ​មក​ប្រើ​អូផិន​អហ្វហ្វ៊ីស​បាន​ច្រើន ។ សុំ​អភ័យទោស​ប្រសិនជា​មាន​លើសលស់​ពាក្យ​សម្ដី​ត្រង់ណា​ដោយ​អចេតនា ។

sungkhum's picture

ខ្ញុំ​យល់ព្រមថា

ខ្ញុំ​យល់ព្រមថា កម្មវិធី​ពិនិត្យ​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ​នៅ​តែ​មាន​បញ្ហា​ច្រើន​ ក៏​ប៉ុន្តែ​យើង​បាន​ដោះស្រាយបញ្ហា​ខ្លះ​ហើយ​ ដូច​ជា​ពិនិត្យ​លើ​លេខ​អី។ ចំពោះ​លេខ​ទោ​ផង (ៗ) នោះយើង​អាច​និង​កែឲ្យវា​នៅក្រោយ​ពាក្យ​ទាំង​អស់​បាន បើសិនជា​លោកអ្នក​គិត​ថា​ជា​ការ​ល្អ។ កម្មវិធី​របស់ KhmerOS មិន​ទាន់​បាន​ធ្វើ​អោយ​ទាន់សម័យ​ទេ ប៉ុន្តែ​កម្មវិធី​របស់ SBBIC​ បាន​កែ​ហើយ។ Sourcecode​ របស់​វា​ប្រើ​បាន​បើ​សិន​ជា KhmerOS​ ចង់​កែ​ដែរ។ ប៉ុន្តែ SBBIC បាន​ធ្វើ​កម្មវិធី​របស់​គេ​ព្រោះ​វា​អត់​តាម wordlist​ របស់ KhmerOS​ ទេ។
បើ​សិន​ជា​លោកអ្នក​មាន​ពាក្យ​ទៀត​ដែល​កម្មវិធី​ពិនិត្យ​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ​​មិន​ទាន់​មាន​សូម​ឲ្យ​ដល់​ យើង​ហើយ​យើង​អាច​និង​បញ្ចូល​វា។
ចំពោះ​បញ្ហា​​ផ្សេង​ទៀត ដូច​ជា Word Art ខ្ញុំ​មិន​សៅ​យល់​ដោយសារ​ខ្ញុំ​ខ្សោយ​ខាង​ភាសា​ខ្មែរ។ លោក​ប្រើ OpenOffice ឬ Microsoft Word?

============================================== "សោកនាដកម្មដ៏ធំបំផុតនាសម័យកាលនេះ...ប្រហែល មិនមែនជាភាពកងរំពងរបស់មនុស្ស​ដែ

sungkhum's picture

Just to let you know, we just

Just to let you know, we just released a new version of the SBBIC OpenOffice spelling checker for Khmer that allows the addition of ៗ to words and still sees them as correctly spelled.
Let me know if it works well for you and if you have any other suggestions.
You can get it here: http://extensions.services.openoffice.org/en/project/khmersbbic
-Nathan
 

============================================== "សោកនាដកម្មដ៏ធំបំផុតនាសម័យកាលនេះ...ប្រហែល មិនមែនជាភាពកងរំពងរបស់មនុស្ស​ដែ

Syndicate content