|
|
បានផ្ញើ ១០.០០០ ឃ្លាទៀតទៅគម្រោង KDE១៥-មីនា-០៦ ៖ បន្ទាប់ពីបានខិតខំប្រឹងប្រែងអស់រយៈពេលពីរសប្ដាហ៍នេះមក យើងបានបកប្រែ ១០.០០០ ឃ្លាបន្ថែមទៀត សម្រាប់ KDE កំណែ ៣.៥.២ ដែលអាចនឹងចេញផ្សាយក្នុងកំឡុងខែនេះ ។ សរុបមក យើងបានបកប្រែ ៣៣.២៨២ ឃ្លាដែលអាចនាំភាសាខ្មែរយើងមកកាន់លំដាប់ទី ៤៨ នៅក្នុងបញ្ជី ។ អ្នកអាចមើលបញ្ជីនៅ http://l10n.kde.org/stats/gui/stable/toplist.php ។ សូមបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃផុតកំណត់ក្នុងការបកប្រែ ៣.៥.២ ដូច្នេះយើងនឹងមិនធ្វើការផ្លាស់ប្ដូរអ្វីធំដំឡើយចំពោះអ្វីដែល យើងមាន ។ ប៉ុន្តែយើងនៅតែបន្តធ្វើការកែប្រែមួយចំនួន ដើម្បីធ្វើឲ្យការបកប្រែមានគុណភាពល្អតាមតែអាចធ្វើបាន ជាពិសេសគឺប្រុងប្រៀបសម្រាប់ការចេញផ្សាយ KDE លើកក្រោយ (៤.០) ។ ដោយសារតែកម្មវិធីមួយចំនួនរបស់ KDE មានកាលបរិច្ឆេទចេញផ្សាយផ្សេងពី KDE ដូច្នេះយើងនឹងព្យាយាមបកប្រែពួកវាទៀត បន្ទាប់ពីថ្ងៃនេះ ។ |
Comments
Je suis vraiment plaisir à
Je suis vraiment plaisir à lire vos articles bien écrits. Je pense que vous passer de nombreux efforts et le temps mettre à jour votre blog. Je l'ai en signet et je prends un coup d'oeil avant de lire de nouveaux articles. . . Hypertension symptoms S'il vous plaît suivre les bons articles!