គម្រោង​ផ្តួច​ផ្តើម​កម្ម​វិធី​កុំព្យូទ័រ​ភាសា​ខ្មែរ

គេហ​ទំព័រ

 
 
គម្រោង​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ​គឺ​កើត​ឡើង​ពី​ក្តី​ស្រម៉ៃ​​ដែល​ចង់​ធ្វើ​​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​​ព័ត៌មាន​វិទ្យា​ក្នុង​រយះ​ពេល​បី​ឆ្នាំ​ខាង​មុខ​ ។ យើង​ប្រមើល​មើល​ថា​នៅ​ឆ្នាំ​ ២០០៧ ​ប្រជាជន​កម្ពុជា​អាច​រៀន​សូត្រ​ និង ប្រើ​កុំព្យូទ័រ​ជា​ភាសា​​ជាតិ​​របស់​ខ្លួន "ជា​ប្រទេស​មួយ​ដែល​មិន​​ចាំ​បាច់​រៀន​ភាសា​ទី​ពីរ​សម្រាប់ ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​ឡើយ" ។ កម្មវិធី​សម្រាប់​បញ្ចូល​ទិន្នន័យ និង កម្មវិធី​កុំព្យូទ័រ​ផ្សេងៗ​ នឹង​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ផ្ទាល់​ជា​ភាសា​ខ្មែរ​តាម​មធ្យោបាយ​ងាយ​ស្រួល មាន​លក្ខណៈ​ជា​ខ្នាត​គំរូ​​ដែល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រៀប​ចំ​ធ្វើ​បញ្ជី​ឈ្មោះ និង ធ្វើ​ទិន្នន័យ​ ។

អាន​បន្ែថម​អំពី​ចក្ខុ​វិស័យ​នៃ​បញ្ហា និង​ដំណោះ​ស្រាយ

គម្រោង​កម្មវិធី​កុំព្យូទ័រជា​ភាសា​ខ្មែរ​​កំពុងត្រូវបានធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការ​អភិវឌ្ឍន៍​បច្ចេកវិទ្យាគ​មនាគមន៍​ព័ត៌មាន​វិទ្យា (NiDA)ដែល​ជា​កិច្ចការ​មួយយ៉ាងចំបាច់​ដើម្បី​សំរេច​អោយ​បាននូវការអនុវត្តន៍​ផែន​ការមេ​សំរាប់កម្មវិធីអូភែនសស​ (Open Source Software)

ព័ត៌មាន​របស់​គម្រោង

៣១ សីហា ២០០៤

វិធី​ដែល​ពាក្យ​ខ្មែរ​គួរ​តម្រៀប (លំដាប់​តម្រៀប) ដោយ​យោង​តាម​វចនានុក្រម ជួន ណាត ត្រូវ​បាន​សរសេរ​ជា​រហស្សលិខ​ក្នុង​ទ្រង់ទ្រាយ​​ខ្នាត​គំរូ ដែល​ត្រូវ​បាន​ប្រើ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​ការ​តម្រៀប​កណ្តាល សម្រាប់​គ្រប់​ភាសា​ទាំងអស់ ដែល​ត្រូវ​បាន​ថែរក្សា​ដោយ សហគមន៍​យូនីកូដ ឯកសារ​ ត្រូវ​បាន​ដាក់​ស្នើ​ទៅ​សហគមន៍​ដើម្បី​បន្ថែម​ទៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ ។ សូម​មើលទំព័រ​ស្ថានភាព សម្រាប់​ព័ត៌មាន​លម្អិត ។

១១ សីហា ២០០៤

ទិន្នន័យ​ភាសា និង វប្បធម៌ ត្រូវ​បាន​ប្រមូល​ផ្តុំ និង​ ដាក់​បញ្ចូល​គ្នា ទៅ​ក្នុង​ឯកសារ​មួយ​ឈ្មោះ​ថា LOCALE ។ ឯកសារ​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​កន្លែង​ផ្ទុក​កណ្តាល​សម្រាប់ LOCALES ​ទិន្នន័យ​អាច​យក​បាន​នៅ​ក្នុង​ ទំព័រ​ទាញ​យក​ របស់​យើង ហើយ​ក៏​​សូម​ស្វាគមន៍​ផង​ដែរ​នូវ​រាល់​ការ​ផ្តល់​ជា​យោបល់​ ក៏​ដូច​ជា​មតិ​កែ​លំអ​នានា ។

១១ សីហា ២០០៤

យើង​បាន​ចេញ​ផ្សាយ​​កម្មវិធី​​តម្រៀប​​សម្រាប់​ភាសា​ខ្មែរ ។ ប្រភព​​សម្រាប់​វចនានុក្រម ជួន ណាត និង លំដាប់​តម្រៀប​ Headley អាច​​យក​បាន​នៅ​ក្នុង ទំព័រ​ទាញ​យក​ របស់​យើង ។

៣ សីហា ២០០៤

កម្មវិធី​ភាសា​ខ្មែរ​ បាន​ប្រកាស​នូវ​​ប្រភេទ​ពុម្ពអក្សរ​ដៃ​ថ្មី និង កំណែ​ថ្មី​​នៃ​​ពុម្ព​អក្សរ Khmer OS និង Khmer OS System ។ សូម​មើល​ ទំព័រ​ទាញ​យក របស់​យើង ។

២ សីហា ២០០៤

អង្គការ​វេទិកា​ទូទៅ​នៃ​កម្ពុជា​ចាប់​ផ្តើម​បក​ប្រែ​ ឈុត​កម្ម​វិធី​ការិយាល័យ OpenOffice និង​កម្ម​វិធី​រុករក Mozilla Firefox ។ អ្នក​បក​ប្រែ​ថ្មី ៤ នាក់ ត្រូវ​បាន​ជួល​ដោយ​គម្រោង កម្មវិធី​ភាសា​ខ្មែរ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​បក​ប្រែ​សរុប​មាន​ចំនួន ៦ នាក់ ។

២៥ កក្កដា ២០០៤

កំណែ​ថ្មី​នៃ កម្ម​វិធី​បម្លែង​ពុម្ព​អក្សរ​ចាស់​ៗ​ជា​យូនីកូដ សម្រាប់​ Windows ត្រូវ​បាន​ចេញ​ផ្សាយ (​កំណែ ១.៦) ។​

១៥ កក្កដា ២០០៤

សទ្ទានុក្រម​​​កុំព្យូទ័រ​អង់គ្លេស-ខ្មែរ កំណែ​​ ២.០ ត្រូវ​បាន​ចេញ​ផ្សាយ ។

១០ កក្កដា ២០០៤

ការ​បក​ប្រែ​មូលដ្ឋាន​នៃ​កម្មវិធី​អ៊ីម៉ែល​ Mozilla Thunderbird កំណែ​​ ០.៥ ត្រូវ​បាន​បញ្ចប់ ។ យើង​​កំពុង​ចាប់​ផ្តើម​​អភិវឌ្ឍ​​ទៅ​ជា​កំណែ​ចុង​ក្រោយ​ (០.៧.១) មុន​ពេល​ចាប់​ផ្តើម​​​ការ​រួម​​បញ្ចូល​គ្នា​ចុង​ក្រោយ ។

គម្រោង​ផ្តួច​ផ្តើម​កម្មវិធីកុំព្យូទ័រជាភាសា​ខ្មែរត្រូវ​បាន​សម្រប​សម្រួល​ដោយ​ អង្គការ​វេទិកា​ទូទៅ​នៃ​កម្ពុជា ជា​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​ក្នុង​​ស្រុក​មួយ​ ដែល​មាន​ប្រវត្តិ​គាំ​ទ្រ​វិស័យ​ទូរគមនាគមន៍ និង បំលាស់​ប្តូរ​ព័ត៌មាន​ក្នុង​ប្រទេស​ជា​យូរ​មក​ហើយ ។

 

 

ទំព័រ​ត្រូវ​បាន​កែ​ប្រែ​ចុង​ក្រោយ​នៅ​ ថ្ងៃ សៅរ៍ ទី ៣០ ខែ តុលា ឆ្នាំ ២០០៤

សម្រាប់​សេចក្តី​អធិប្បាយ​ណា​មួយ​អំពី​ទំព័រ​បណ្តាញ​ សូមទាក់ទង​ប្រធាន​បណ្តាញ​របស់​ដែន​នេះ