គម្រោង​ផ្តួច​ផ្តើម​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ

ទាញ​យក

 
 
ទំព័រ​នេះ​មាន​ធន​ធាន​​ និង​ ពុម្ពអក្សរនៃ​ដែន​សាធារណៈ​​​ដែលផលិត​ដោយ​ ឬ ​ទាក់​ទង​ទៅ​នឹង​សកម្មភាព​នៃ​គម្រោង​ផ្តូច​ផ្តើម​នេះ ។

បើ​អ្នកជាសមាជិក​ថ្មី​របស់​ខ្មែរ​យូនីកូដ និង​ មាន​បំណង​ចង់​ប្រើ​វា​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ សូម​មើល​ក្នុង ផ្នែក​នេះ​ ។

ពុម្ពអក្សរ​​យូនីកូដ​​ខ្មែរ ៖

ឥឡូវនេះ​យើង​មាន​កំណែ​ពុម្ព​អក្សរ​កម្ម​វិធី​ភាសា​ខ្មែរ​ដែន​សាធារណៈ​ ២.០​ ។ ឯកសារ​បង្ហាប់​មាន​ពុម្ព​អក្សរ​បួន​ប្រភេទ (​ធម្មតា ដិត ​ទ្រេត ដិត​ទ្រេត) ។ សូម​មើល​ទំព័រ​ ពុម្ពអក្សរ ឬ ទំព័រ​ស្ថាន​ភាព​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ពុម្ព​អក្សរ ។

ទាញ​យក​ពុម្ព​អក្សរ​ខ្មែរ​អូអេស​ ២.០ (៣៣៦គីឡូ​បៃ)

យើងក៏បាន​បញ្ចប់​កំណែ​ ២.០​ នៃ​ ពុម្ព​អក្សរ​ Khmer system របស់យើង​ ​។ នេះ​ជា​ពុម្ព​អក្សរ​មួយ​ដែល​រូម​មាន​ទាំងភាសា​ខ្មែរ ​និង ភាសា​ឡាតាំង និង​​ មាន​ទំហំ​ប្រហាក់​ប្រហែល​គ្នា​ ដូច្នេះ​ភាសា​ទាំងពីរ​អាច​រួម​បញ្ចូល​គ្នា​ក្នុង រូប​តំណាង​ និង ម៉ឺនុយ ដែល​មើល​ទៅ​មាន​ទំហំ​មិន​ខុស​គ្នា ។ ពុម្ពអក្សរ​នេះ​ក៏​ត្រូវ​បាន​បន្លិចផង​ដែរ​ ដូច្នេះ​ទោះ​ក្នុង​ទំហំ​តូច​ក៏​យើង​អាច​ប្រើ​ និង យល់​យ៉ាង​ច្បាស់​ដែរ ។

យើង​ក៏​បាន​អភិវឌ្ឈ​ពុម្ព​អក្សរ​ដៃ​ដែន​សាធារណៈមួយ​ដែរ ។ សូម​ទាញ​យក​ហើយ​សាកល្បង​វា Khmer OS Freehand.

រាល់​ពុម្ព​អក្សរ​ទាំង​អស់ ក៏​ដូច​ជា​សមិទ្ធិផល​នានា​ដែល​យើង​បាន​បង្កើត  ត្រូវ​បាន​រក្សាសិទ្ធិ​ដោយ​អង្គការ​វេទិកា​ទូទៅ​នៃ​កម្ពុជា​ និង​ ស្ថិត​ក្រោម​អាជ្ញា​ប័ណ្ណ​របស់​ LGPL license មាន​ន័យ​ថា​អ្នក​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​ជាមួយ​វា​ សូម្បីតែ​ចម្លង​ និង ដាក់​បញ្ចូល​ពួកវា​ក្នុង​ផលិត​ផល​ពាណិជ្ជកម្មរបស់​អ្នក (លើកលែង​តែ​រក្សាសិទ្ធិ​ពួក​វា​ម្តង​ទៀត​) ។  យើង​ខ្ញុំ​សូម​អរ​គុណ​អ្នក​ចែក​ចាយ​ទាំង​ឡាយ​ណា​ដែល​ទទួល​ស្គាល់​អង្គការ​វេទិកា​ទូទៅ​នៃ​កម្ពុជា​​​ជា​អ្នក​អភិវឌ្ឈន៍និង​ជា​ម្ចាស់​កម្ម​សិទ្ធិ ។

អ្នក​អាចទាញ​យក​ពុម្ព​អក្សរ​យូនីកូដ​ដោយ​ឥត​គិត​ថ្លៃ​ពី​ SIL ឬពី​ ទី​នេះ

អ្នក​អាច​ទិញ​ពុម្ព​​អក្សរ​ផ្សេង​ទៀត​ពី​លោក ដាញ់ ហុង ពីទំព័រ​បណ្តាញ​ www.camboday.com ឬ ពី Khek Brothers' website

ប្រសិន​បើ​អ្នក​ប្រើ Mac អ្នក​ប្រហែល​ជា​ត្រូវ​ការ XTT

ទំព័រ​នេះ ក៏មាន​ព័ត៌មាន​ជា​ច្រើន​ផង​ដែរ ។

ក្តារ​ចុចយូនីកូដ​ខ្មែរ ៖

យើង​បាន​អភិវឌ្ឍក្តារ​ចុច​ខ្មែរ ​សម្រាប់​ពុម្ព​អក្សរ​យូនីកូដ ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ក្តារ​ចុច​ពុម្ព​អក្សរ ABC និង Limon ដែរ ដើម្បី​ផ្តល់នូវ​ភាព​ងាយ​ស្រួល ក្នុង​ការ​ហ្វឹក​ហ្វឺន​ដើម្បី​វាយ​ជាមួយ​ក្តារ​ចុច​យូនីកូដ​ថ្មី ។

យើងមាន​កម្ម​វិធី​បញ្ជា​ក្តារចុច​នេះ​ទាំង​​សម្រាប់​​ Windows និង Linux  (សូម​អរគុណ​លោក Jens Herden)

កម្ម​វិធី​បញ្ជា​ សម្រាប់ Windows អាច​ដំឡើង​ក្នុង ​Windows 2000 និង​ Windows XP (ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​មិន​ដំណើរ​ការ​លើ​ Windows 95/98/Millenium ទេ) ដោយពន្លា​ និង​​ ​ប្រតិបត្តិ​ ឯកសារ​នេះ ពេល​ដំឡើង​ អ្នក​ត្រូវ​ចូល​ទៅ​កាន់​ Start-->Settings-->Control Panel ហើយ​បើកផ្ទាំង​បញ្ជា​ Regional and Language Settings ។ ​ទី​នោះ​អ្នក​ត្រូវ​ជ្រើស​​ផ្ទាំង​ Languages ហើយ​ចុច​លើ​ Details ។ បន្ទាប់​មក​ ចុច​លើ​ Add ហើយ​ជ្រើស​ភាសា​ ​Catalan (អត់​មាន​ភាសា​ខ្មែរ​ទេ ហើយ​សញ្ញា​សម្រាប់​ Catalan គឺ​ CA, ដែល​យើង​អាច​ចាត់​ទុក​ថា​ជា​ Cambodian) ។ នៅពី​ក្រោម​ចំ ក្នុង​ប្រអប់​ Keyboard Layout/IME ជ្រើស​ KhmerOS - Khmer Unicode keyboard 4.23 ។ ចុច​លើ​ OK ច្រើន​ដង​ដើម្បី​ចេញ​ពី​ control panel... ។ នៅ​ជ្រុង​ក្រោម​ផ្នែក​ខាង​ស្តាំនៃ​អេក្រង់​របស់​អ្នក​  អ្នក​នឹង​​ឃើញ​​អាទិសង្កេត​សម្រាប់​ភាសា​ធម្មតា​របស់​អ្នក (EN បើ​អ្នក​ប្រើ​ភាសា​អង់គ្លេស)  បើ​អ្នក​ចុច​ទីនោះ អ្នក​នឹង​អាច​ប្តូរ​វា​ជា​ Catalan (CA) ដែល​នឹង​ប្តូរ​ក្តារ​ចុច​របស់​អ្នក​ជា​ក្តារ​ចុច​ភាសា​ខ្មែរ (ចុច​ Shift Alt ក៏បាន) ។ ប្លង់​ក្តារ​ចុច​ក្នុង​ឯកសារ PDF បាន​ភ្ជាប់​មក​ជាមួយ​កម្មវិធី​បញ្ជាដែលបាន​បង្ហាប់​ ។

កម្មវិធី​បញ្ជា linux XKB អាច​រក​បាន​ នៅ​ទីនេះ  ដែល​ភ្ជាប់​មក​ជា​មួយ​នូវ​សេចក្តី​ណែនាំដើម្បី​ដំណើរការ​វា ។ ទ្រង់​ទ្រាយ XKB  មិនទាន់​ត្រូវ​បាន​រៀប​ចំ​ត្រឹមត្រូវ​សម្រាប់តួ​អក្សរ​ដែល​មាន​តួ​អក្សរ​យូនីកូដ​លើស​ពី​មួយ ដូច្នេះ​ការ​ដំឡើង​មិន​មែន​ជា​ការ​ធម្មតា​ទេ ប៉ុន្តែគ្រប់សេចក្តីណែនាំទាំងអស់​គឺនៅ​ក្នុង​ឯកសារ Readme ដែលអាច​រក​បាន​ក្នុង​កញ្ចប់​ ។ ប្លង់ក្តារ​ចុច​ជា​ PDF ក៏មាន​នៅ​ក្នុង​កញ្ចប់​ដែរ ។

សទ្ទានុក្រម​កុំព្យូទ័រ អង់គ្លេស​-ខ្មែរ

អ្នក​អាច​ទាញ​យក​សទ្ទានុក្រម កំណែ​ទី​២ ក្នុង​ទ្រង់​ទ្រាយ​ PDF  (ទំហំ ២៣៣ គីឡូបៃ) ។

តម្រៀប

យើង​បាន​អភិវឌ្ឍ​លំដាប់​តម្រៀប​ជា​ភាសា​ខ្មែរ​បាន​ពីរ​របៀប ។ របៀប​ទីមួយ​ ផ្អែក​លើ​​វចនានុក្រម​ខ្មែរ​របស់​សម្តេច​ ជួន ​ណាត និង​ មួយ​ទៀត​​ផ្អែក​លើ​វចនានុក្រម​ ខ្មែរ - អង់គ្លេស​ Headly ។ កម្មវិធី​ C សម្រាប់​ប្រតិបត្តិ​ពួកវា​អាច​រក​បាន​ ទីនេះ​  ។ កម្មវិធី​នេះ​តម្រៀប​ទិន្នន័យ​ដែល​មាន​ក្នុង​ឯកសារ​ជា​ទ្រង់​ទ្រាយ​ UTF-8 ហើយ​ផលិត​ចេញ​នូវ​ឯកសារ​មួយ​ផ្សេង​ទៀត​ (បាន​តម្រៀប​) ក្នុង​ទ្រង់​ទ្រាយ​ UTF-8 ផង​ដែរ ។

តម្រៀប​ ដែល​ផ្អែក​លើ​លំដាប់​តម្រៀបរបស់​សម្តេច​ជូន ណាត ដែល​ឋិត​ក្នុង​ទ្រង់​ទ្រាយ​ XML ​ត្រូវ​បាន​ដាក់​ស្នើទៅ​កាន់ unicode consortium

ជាតូបនិយកម្ម

ជាតូបនិយកម្មមួយ (រួម​មាន​ភាសា​ និង​ ទិន្នន័យ​វប្បធម៌ សម្រាប់​ប្រទេស​កម្ពុ​ជា​) ត្រូវ​បាន​ដាក់​ស្នើ​ទៅ​កន្លែង​ទុក Locale ធម្មតា​មួយ​​ ដែល​ថែ​រក្សា​ដោយ​ Unicode Consortium វា​រូម​មាន​ឯកសារ​ពីរ​គឺ ៖ km.xml និង​ km_KH.xml

កម្មវិធីបម្លែង​ពុម្ព​អក្សរ​ចាស់​ៗ​​ទៅ​ជា​យូនីកូដ

លោក​ លីន ជា​ បាន​អភិវឌ្ឍ​កម្ម​វិធី​បម្លែង​ពុម្ព​អក្សរ​ពី​ ABC ទៅ​យូនីកូដ​​ដែល​ដំណើរការ​លើ​ឯកសារ​អត្ថបទ ដែល​បង្កើត​លទ្ធផលជា​ HTML ។ កំណែ​សម្រាប់ Windows ក្នុង​ទ្រង់ទ្រាយ ZIP អាច​រក​បាននៅ​ទី​នេះ ។ សូម​ពិនិត្យ​ ទំព័រ​របស់​គាត់ សម្រាប់ការ​ធ្វើឲ្យ​ទាន់​សម័យ ។

បន្ទាប់​មក​យើង​ក៏​យក​គំរូ​តាម​កម្ម​វិធី​នោះ ដោយ​បង្កើត​ទៅ​ជា​កម្ម​វិធី​បម្លែង​ថ្មី​ពីរ​សម្រាប់ Windows ដែល​បង្កើត​អត្ថបទ utf-8 យូនីកូដ​ខ្មែរ​ជា​លទ្ធផល ។ កម្ម​វិធី​​មួយ​ត្រូវ​បាន​ប្រើ​សម្រាប់​បម្លែង​ឯកសារ​អត្ថបទ​ធម្មតា​ដែល​ប្រើ​ពុម្ព​អក្សរ លីមូន និង​មួយ​ទៀត​ប្រើ​សម្រាប់​បម្លែង​ឯកសារ​អត្ថបទ ABC ។ យើង​បាន​ធ្វើ​ការ​អំពី​ភាព​រំខាន​មួយ​ចំនួន​នៃ​ការ​បម្លែង ដោយ​ព្យាយាម​រក​មធ្យោបាយ​ដោះ​ស្រាយ នូវ​រាល់​ភាព​មិន​ច្បាស់​លាស់នៅ​ក្នុង​ពុម្ព​អក្សរ​ចាស់​ៗ ដូច​ជា ៖

  • ភាពខុស​គ្នា​រវាង​ស្រះ និង ទម្រង់​ទាប​ជាង​នៃ​ ត្រី​សព្ទ () និង មូសិកទន្ត ()។

  • ការ​ទទួល​ស្គាល់​ភាគ​ច្រើន​នៃ​ករណី​ដែល​ ព + ា ត្រូវ​បាន​ប្រើ​ជំនួស​ឲ្យ​អក្សរ​
  • ការ​យល់​ដឹងពី​ករណី​ជើង​ និង ជើង ឲ្យ​បាន​ត្រឹម​ត្រូវ ។​

  • តម្រៀប​ មូសិកទន្ត ត្រីសព្ទ និង​ វណ្ណយុត្តិឡើងវិញ​ ពេល​ដែល​ពួក​វា​ត្រូវ​បាន​ដាក់​ខុស​លំដាប់ ។

  • តម្រៀប​ស្រះ និង​ជើង​ព្យញ្ជនៈ​ឡើង​វិញ ពេលដែល​វា​ស្ថិត​ក្នុង​លំដាប់​មិន​ត្រឹម​ត្រូវ ។

អ្នកអាច​ប្រើកម្មវិធី​ទាំង​នេះ​តាម​មធ្យោបាយ​ពី​រផ្សេង​គ្នា​ ៖

១) វិធី​សាមញ្ញ

បម្លែង​​ឯកសារ លីមូន​ ឬ ABC របស់​អ្នក​ទៅជា​ឯកសារ​​អត្ថបទ​ធម្មតា​ ។ ដើម្បី​​ធ្វើ​បាន បើ​ឯកសារ​របស់​អ្នកជា​​ឯកសារ​ Word មួយ សូម​ចុច​លើ​ម៉ឺនុយ "Save as" រួច​កំណត់​ទ្រង់​ទ្រាយ​ជា "Plain text" ។ វា​នឹង​បង្កើត​ឯកសារ​មួយ​ដែល​មាន​ឈ្មោះ​ដូច​គ្នា​ ប៉ុន្តែ​ឈ្មោះ​ទាំងនោះ​បញ្ចប់​ដោយ​ .txt ។

ចម្លង​កម្មវិធី​ Limon2Unicode.exe ឬ ABC2Unicode.exe (មួយ​ណា​ដែល​អ្នក​ត្រូវ​ការ​) ទៅ​កាន់​ថតដែល​ឯកសារ ​.txt ទើប​បង្កើត​ថ្មី​របស់​អ្នក​ឋិត​នៅ​ ។

អូស​ឯកសារ​ .txt រួច​ទម្លាក់​ក្នុង​​រូប​តំណាង​កម្មវិធី ​Limon2Unicode ឬ ABC2Unicode ។ កម្មវិធី​នឹង​ប្រតិបត្តិ​ខ្លួន​ឯង​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​​បង្កើត​ឯកសារ​ថ្មី​មួយ​​ដែល​មាន​ .utf8 ភ្ជាប់​មក​ជាមួយ (ទី​បញ្ចប់​អ្នក​នឹងទទួលបាន​ .txt.utf8 បើ​អ្នក​មាន​ .txt រួចហើយ) ។ ឯកសារ​ថ្មី​នេះ​គឺជា​ឯកសារខ្មែរ​យូនីកូដ​មួយ ដែល​អ្នក​អាច​បើកវា​តែ​ជា​មួយ​កម្មវិធី​ Word, Notepad ឬ កម្មវិធី​ដទៃទៀត​ដែល​គាំ​ទ្រ​យូនីកូដ​ភាសា​ខ្មែរ​ប៉ុណ្ណោះ ។

2) ប្រើ Command prompt របស់ Windows

ដោយ​ប្រើ​ឃ្លាបញ្ជា​ command prompt របស់​ Windows XP ឬ​ Windows 2000 អ្នក​អាច​អនុវត្ត​កម្មវិធី​ជាមួយ​តម្លៃ​ប៉ារ៉ាមែត្រមួយ ​ឬ​ពីរ​ ។ ​បើ​មាន​តម្លៃ​ប៉ារ៉ាមែត្រតែ​មួយ វា​ត្រូវ​តែ​ជា​ឈ្មោះឯកសារ​បញ្ចូល​អត្ថបទ​ធម្មតា (ឈ្មោះ​ឯកសារ​លទ្ធផល​នឹង​ដូច​គ្នា​ដែរ ប៉ុន្តែមាន​ភ្ជាប់​ .uft8 មក​ជា​មួយ​) ។ បើ​អ្នក​ប្រើ​តម្លៃ​ប៉ារ៉ាមែត្រ​ពីរ នោះ​តម្លៃ​ទី​ពីរ​នឹង​ជា​ឈ្មោះនៃ​ ឯកសារ​លទ្ធផល​ ។

ទាំងនេះគឹ​ជា​កម្មវិធី (កំណែ ១.៦ កាល​ពី​ថ្ងៃទី​ ២៥ ខែ​មិថុនា​ ឆ្នាំ​២០០៤)

Limon2Unicode (កម្មវិធី​បម្លែង​ពី​ លីមូន​ទៅយូនីកូដ សម្រាប់ Windows)

usage: Limon2Unicode inputfile outputfile

ABC2Unicode.exe (កម្មវិធី​បម្លែងពី​ ABC ទៅយូនីកូដ​ សម្រាប់​ Windows)

usage: ABC2Unicode inputfile outputfile

កម្មវិធី​ទាំង​នេះ​រក្សា​សិទ្ធិ​ដោយ​អង្គការ​វេទិកា​ទូទៅ​នៃ​កម្ពុជា​ និង​ចេញ​ផ្សាយ​ក្រោម​ អាជ្ញាប័ណ្ណ LGPL ។ រហស្សលិខ​សម្រាប់​កម្មវិធី​ទាំង​ពីរអាច​រក​បាន នៅទីនេះ បើ​អ្នក​ជួប​កំហុស​ណា​មួយ សូម​​​ផ្ញើ​របាយការណ៍​អំពី​ពួកវា​ទៅ អ្នក​សម្រប​សម្រួល​គម្រោង​នេះ

 

ទំព័រ​ត្រូវ​បាន​កែ​ប្រែ​ចុង​ក្រោយ​នៅ​ ថ្ងៃ សៅរ៍ ទី ៣០ ខែ តុលា ឆ្នាំ ២០០៤

សម្រាប់​សេចក្តី​អធិប្បាយ​ណា​មួយ​អំពី​ទំព័រ​បណ្តាញ​ សូមទាក់ទង​ប្រធាន​បណ្តាញ​របស់​ដែន​នេះ