គម្រោង​ផ្តួច​ផ្តើម​កម្ម​វិធី​កុំព្យូទ័រ​ភាសា​ខ្មែរ

គោល​ការណ៍​រដ្ឋា​ភិបាល​ស្តី​អំពី​កម្ម​វិធី​បើក ទូលាយ​ប្រភព​រហស្ស​​​លិខ

 
 
នៅ​ក្នុង​ប្រទេសកម្ពុជា​ កំឡុង​​ពេលសន្ទរកថា​បិទ​សិក្ខាសាលា​ស្តី​អំពី​ការយល់ដឹង ​អំពី​បច្េចក​វិទ្យា​ (​ខែ​ កញ្ញា​ ឆ្នាំ​២០០៤​ )​ ​ឯ.ឧ​ សុខ​ អាន​ ទេស​រដ្ឋមន្ត្រី​​ រដ្ឋ​មន្រ្តី​ ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ ​បាន​ថ្លែង​ថា​ ៖
" គ្រប់ច្បាប់ បទបញ្ជា​ និង គោល​នយោបាយ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​​ព័ត៌​មានវិទ្យា នឹង​ឆ្លុះ​បញ្ចាំង​​នូវ​ការ​​ណែនាំ​​ទាំង​ផ្នែកស្មារតី​ និង​ ទស្សនៈ​ដូច តទៅនេះ ៖
  • ដើម្បី​គាំទ្រ​ផលប្រយោជន៍​​របស់​អ្នក​ប្រើ និង សាធារណៈ ​ជន​ទូទៅ ។
  • ដើម្បីធានា​សុវត្ថិភាព​ព័ត៌មាន​ខណៈពេល​ជួយសម្រួល​ ការ​ចូល​ដំណើ​​ការ​ទៅព័ត៌មានសាធារណៈ​​អាច​​ធ្វើបាន យ៉ាង​ទូលំទូលាយ ។
  • ដើម្បី​គោរព​សិទ្ធិ​គ្នាទៅវិញ​ទៅមក​ និង
  • ដើម្បីជៀសវាង​​នូវ​អា​និស្សរភាព​ប្រព័ន្ធ​មាន​កម្ម​សិទ្ធិ​ត្រូវ ផ្សព្វផ្សាយ​​​ប្រព័ន្ធ​​បើក​​ទូលាយ​​ និង អន្តរប្រតិបត្តិ​ជំនួសវិញ "
នៅក្នុង​​ខែ​ កញ្ញា​ ឆ្នាំ​២០០៣​ សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​អំពាវ​នាវ​ឲ្យ​ មាន​ការអភិវឌ្ឍន៍ភាសា​ខ្មែរ​ក្នុង​ខ្នាត​គំរូ​កុំព្យូទ័រ​ ដើម្បី​​លើក​កំពស់​វិស័យ​គមនាគមន៍​គ្រប់​កម្រិត​ ។

 

មាន​​ប្រទេស​​ជា​ច្រើន​ទូទាំង​ពិភពលោក​​បាន​បង្កើត​រួច​ហើយ​​នូវ​​គោល​ការណ៍​អំពី​​ ការ​​ប្រើ​​ប្រាស់​​កម្មវិធី​​បើក​​ទូលាយ​​ប្រភព​រហស្សលិខ​ ។ នេះ​ជា​​​ឧទាហរណ៍​​ខ្លះៗ​ ដែល​យើង "បាន​ខ្ចី" ពី​របាយការណ៍​ InfoDev "​កម្មវិធី​បើក​ទូលាយ​រហស្សលិខ​ ។ ទស្សន​​វិស័យ​​សម្រាប់​ការ​អភិវឌ្ឍន៍​ " (​ធ្វើ​ឲ្យ​បាន​ល្អ​នូវ​ការប្រើ​ប្រាស់​នៃ​​គោលការណ៍​រក្សាសិទ្ធិ​បើក​ទូលាយ​របស់​ពួកគេ​ ​) ។

 

ប្រទេសអូស្រ្តាលី   ប្រទេស​ហ្វីលីពីន
ប្រទេសប្រេស៊ីល   ប្រទេស​​ប៉ាគីស្ថាន
ប្រទេសចិន   ប្រទេស​កូរ៉េ​ខាងត្បូង
ប្រទេសដាណឺម៉ាក   ប្រទេស​​ថៃ
គណៈកម្មការអឺរ៉ុប   ប្រទេស​​​អេស្ប៉ាញ
ប្រទេសអាល្លឺម៉ង់   ប្រទេសអាហ្រ្វិកខាងត្បូង
ប្រទេសឥណ្ឌា   ប្រទេស​ស៊ុយ​អែត​
ប្រទេសជប៉ុន  

ចក្រ​ភព​​អង់​គ្លេស

ប្រទេសម៉ាឡេស៊ី   សហរដ្ឋ​អាមេរិក

 

កិច្ច​ពិគ្រោះ​យើបល់​ស្តី​អំពី​កម្មវិធី​បើក​ទូលាយ​រហស្សលិខ​ ដែល​រៀបចំ​ដោយ​អង្គការ ​UNDP/UNESCO (ទីក្រុង​ប៉ារីស​  ខែ​ កញ្ញា​ ឆ្នាំ​ ២០០៣)

អង្គប្រជុំ​​​​​​បាន​រៀប​ចំ​ដោយ​​កម្មវិធី​អភិវឌ្ឍ​របស់​អង្គការ​​ សហ​ប្រជា​​ជាតិ​ UNDP និង​  អង្គការ​ UNESCO មាន​រដ្ឋា​ភិបាល​ជាច្រើន​បាន​ចូល​​​រួម​​​​ដូចជា​​ អាស៊ី​ អឺរ៉ុប​ និង​ អាមេរិក​​បាន​ឈាន​ទៅ​ដល់​ កិច្ចព្រមព្រៀងស្តីអំពីកម្មវិធីបើកទូលាយប្រភព​ រហស្សលិខ ។

ប្រទេស​អូ​ស្រ្តាលី

រដ្ឋា​ភិបាល​​​អូស្រ្តាលី​​ខាង​ត្បូង​នៅ​ក្នុងAdelaide ​​បាន​បង្ហាញ​​នូវ​​ការ​​កែប្រែ​វិក្ក័យប័ត្រ​ ឆ្នាំ​២០០៣​ក្នុង​ការផ្គត់ផ្គង់​​រដ្ឋ​ (​ការ​ផ្គត់​ផ្គង់​កម្មវិធី )​​ ដែល​ថ្លែង​ថា​ ៖​" ក្នុង​ការសម្រេច ​ចិត្ត​អំពី​ការ​ផ្គត់​ផ្គង់​កម្មវិធី​កុំព្យូទ័រ​សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន​​អាជ្ញាធរ​​​សាធារណៈ ត្រូវ​គោរព​តាម​​គោលការណ៍ដែល​ខ្លួន​គួរតែ​ប្រើ​កម្មវិធី​​បើក​ទូលាយ​រហស្សលិខនៅ​​ទីណា​ក៏បាន ​នៃ​កម្មវិធី​មាន​កម្ម​​សិទ្ធិ​​ដែលខ្លួន​ពេញ​ចិត្ត​ " ។

ប្រទេស​ប្រេស៊ីល

លោក​ប្រធាន​​ Luiz Inacio Lula da Silva ផ្តល់​អនុ​សាសន៍​ចុង​​​​​​ក្រោយ​​​​​​​​ថា ​​គ្រប់ក្រសួង​ ទី​ភ្នាក់​ងារ​ និង​​​ សហគ្រាស​រដ្ឋ​ទាំងអស់​ដែល​ចូល​ក្នុង​សហព័ន្ធ​ត្រូវ​ដំឡើង​ កម្មវិធី​បើក​ទូលាយ​រហស្សលិខ​ ដូច​ជា​ Linux ជំនួស​ឲ្យ​កម្មវិធី​​មាន​កម្មសិទ្ធិក្នុង​ប្រព័ន្ធ​ កុំព្យូទ័រ​​ថ្មីៗ​ ។​ គោល​បំណង​នៃ​គោលការណ៍​​នេះ​គឺ​ត្រូវ​តែ​មាន​​​កុំព្យូទ័រ​របស់​រាជ រដ្ឋាភិបាល​ ៨០% ​ ដែល​បានទិញ​ក្នុង​កំឡុង​ឆ្នាំ​២០០៤​ គាំទ្រ​កម្មវិធី​បើក​ទូលាយ ​រហស្សលិខ​​ ។​

ក្នុង​ខែ​ តុលា​ ឆ្នាំ​២០០៣​ គោលការណ៍​​ណែ​នាំ​អំពី​ការអនុវត្ត​កម្មវិធី​មិន​គិត​ថ្លៃ​នៅ​ក្នុង​ រាជរដ្ឋាភិបាល​សហព័ន្ធ​ត្រូវ​បាន​ប្រកាស​ ។

កិច្ចសហប្រតិបត្តិការ​ រវាង​ប្រទេសចិន ជប៉ុន និង​ កូរ៉េខាងត្បួង

ក្នុង​​ខែ​ កញ្ញា​ ឆ្នាំ​ ២០០៣​ រាជ​​​រដ្ឋា​​ភិបាល​​ជប៉ុន​ ​ចិន​ ​និង​​ កូរ៉េ​​ខាង​ត្បូង​​​ ​បាន​ប្រកាស​ ថា​ ​ពួក​គេ​នឹង​ធ្វើ​ការ​ជាមួយ​ផ្នែក​ឯកជន​ដើម្បី​អភិវឌ្ឍ​កម្មវិធី​ប្រព័ន្ធ​ប្រតិបត្ត​ការ​ថ្មី​ សម្រាប់​ឧបករណ៍​ផ្សេងៗ​ដូច​ជា​ទីផ្សារ​ ទូរស័ព្ទ​ ម៉ាស៊ីន​ថត​ឌីជីថល​ និង​ ប្រព័ន្ធ​ បង្ហាញ​ផ្លូវ​រថយន្ត​​​ និង​ ម៉ាស៊ីនបម្រើ​​បណ្តាញ​ ។ វា​ត្រូវ​បាន​គេ​ប្រមើល​​ មើលថា​​​​ការងារ​​​​​​​នោះ​នឹង​មាន​មូលដ្ឋាន​លើ​ Linux ។

ក្នុង​ខែ​ កញ្ញា​ ឆ្នាំ​២០០៣​​ Gou Zhongwen ​សហ​រដ្ឋមន្រ្តី​នៃ​​ក្រសួង​ឧស្សាហកម្ម ព័ត៌មាន​​ បាន​និយាយថា​ "Linux គឺ​ជាឱកាស​សម្រាប់​ពួកយើង​ដើម្បី​ឈាន​ចូល​ក្នុង​ ក្នុង​ការអភិវឌ្ឍន៍ កម្មវិធី​    "ក៏ប៉ុន្តែ​​ទីផ្សារ​​​មិនអាច​​ត្រូវ​បាន​អភិវឌ្ឍ​​ឲ្យ​មាន​​​ទ្រង់​​ទ្រាយ​​​​​​​​​​​​​ធំ​​​ដោយ​​គ្មាន​ការ​គាំទ្រ​​ពី​រាជ រដ្ឋាភិបាល​នោះ​ទេ​ " ។​

ប្រទេស​​ដាណាម៉ាក​

នៅ​ខែ​​ តុលា​ ឆ្នាំ​​២០០២​​​ នៅ​ក្នុង​របាយការណ៍​របស់ប្រធាន​គណៈ​​កម្មា​​ធិការ​បច្េចកវិទ្យា​ សញ្ជាត្តិ​ ដាណា​ម៉ាក​ បាន​ឲ្យ​ដឹង​ថា​ "​​កម្មវិធី​បើក​ទូលាយ​រហស្សលិខ​​ប្រើ​​ក្នុង​ e-government " ​និង​បាន​ផ្តល់​អនុ​សាសន៍ថា​ រដ្ឋាភិបាល​​ធ្វើការយ៉ាង​សកម្ម​​ក្នុង​​​ការ​​​​ផ្សព្វ​ផ្សាយ​​ទ្រង់​​ទ្រាយឯកសារ​មាន​ខ្នាតគំរូ​  និង ជម្រើស​ដើម្បី​ប្រើ​ទ្រង់ទ្រាយកម្ម​វិធី​​មានកម្ម​សិទ្ធិ​ ។​

គណៈកម្មការ​អឺរ៉ុប

នៅក្នុង​​ “eEurope — An Information Society for All” (ខែ​មិថុនា​ ឆ្នាំ​២០០០)​​បាន​កត់​​ ​សម្គាល់​ថា​ "​ក្នុង​កំឡុង​ឆ្នាំ​២០០១​​ គណៈកម្មការ​អឺរ៉ុប​ និង​ សមាជិក​រដ្ឋ​ផ្សេងៗ​ទៀត​ នឹង​ផ្សព្វផ្សាយ​នូវការ​ប្រើ​ប្រាស់​កម្មវិធី​បើក​ទូលាយ​រហស្សលិខ​​ក្នុង​វិស័យ​សាធារណៈ និង ​ការ​អនុវត្ត​ដ៏ល្អបំផុត​របស់​ eGovernment ​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​នូវ​ បទ​ពិសោធន៍រវាង​​សហភាព​ (​តាមរយៈ​កម្មវិធី​ IST និង​​ IDA )"។

គណៈ​កម្មការអឺរ៉ុប​បាន​ចេញ​នូវ​របាយការណ៍មួយ​មានឈ្មោះថា​ “Pooling Open-Source  ​​Software” ​​ដើម្បី​​និយាយ​ពី​ការសន្សំ​ប្រាក់​ដោយ​ការចែក​រំលែក​កម្មវិធី​ស្តី​ អំពី​ការ​អនុញ្ញាត​ជា​មូលដ្ឋាន​​នូវ​​កម្មវិធី​​បើក​​ទូលាយ​​​​​​រហស្សលិខ ។ ការ​គ្រប់គ្រង​ របស់​អឺរ៉ុប​​គួរ​តែ​​ចែក​រំលែក​​​​កម្មវិធី​​​ស្តី​អំពី​​ការ​​អនុញ្ញាត​ជា​មូលដ្ឋាន​​​នូវ​កម្មវិធី​បើក​ ទូលាយ​​​​​​រសហស្សលិខ​​​​​​ដើម្បី​កាត់​បន្ថយ​​​តម្លៃ​ខ្ពស់​ក្នុង​វិស័យ​​បច្ចេក វិទ្យា​​ព័ត៌មាន​​ក្នុង ផ្ែនក​ eGovernment ។ ការ​សិក្សា​ផ្តល់​អនុសាសន៍ ដើម្បី​បង្កើត​នូវ​ការិយាល័យ​ធានាគារជាតិ​​ ដែល​ជាកនែ្លង​ផ្តល់នូវ​កម្មវិធីសាធារណៈ​សម្រាប់​ការ​ប្រើ​ឡើងវិញ​ និង​ ​អាចជម្រុញ​ឲ្យ​មាន​​​ការឆ្លើយតប​ការអនុវត្ត​យ៉ាង​ល្អ​ក្នុង​ផ្នែក​ eGovernment  ។

នៅក្នុង​​ខែ​ សីហា​ ឆ្នាំ​២០០៣​ គណៈកម្មការ​អឺរ៉ុប​​​ចាប់ផ្តើម​កិច្ចប្រឹង​ប្រែងមួយ ​​សម្រាប់​ "  ការជម្រុញ​នូវ​ការ​អនុវត្ត​ដ៏​ល្អ​ក្នុង​ការ​ប្រើ​ប្រាស់​កម្មវិធី​បើក​ទូលាយ​ រហស្សលិខ​​ក្នុង​ការ​​គ្រប់​គ្រង​សាធារណៈ​ " ​ការ​ផ្តើម​គំនិត​នេះ​នឹង​​ផ្តោត​អារម្មណ៍ជា ចម្បង​​ទៅ​លើ​ការ​អភិវឌ្ឍន៍ជាតិ​​ និង​ មជ្ឈមណ្ឌល​ប្រកួត​ប្រជែង​កម្មវិធី​បើក​ទួលាយ​​ រហស្សលិខ​ក្នុង​តំបន់​​ដើម្បី​ជួយ​សម្រួល​ទៅ​ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន​អំពី​ឱកាស​ល្អ​​ និង​​​  គ្រោះថ្នាក់​​ដែល​ទាក់​ទង​ទៅ​នឹង​កម្មវិធី​បើក​ទូលាយ​រហស្សលិខ​ ។

ក្នុង​ខែ​​ តុលា​ ឆ្នាំ ២០០៣​ “ការ​ផ្លាស់​ប្តូរ​ទិន្នន័យ​រវាង​ការគ្រប់​គ្រង​ (IDA) គោល​ការ​ណ៍​ណែនាំ​នៃការ​ហូរ​ចូល​នូវ​កម្មវិធី​បើក​ទូលាយ​រហស្សលិខ​​​”​ របស់ ​គណៈ​កម្មការ​​​​​បាន​កត់​សម្គាល់​ថា​​ ​​ “​មាន​ហេតុ​​ផល​​ជា​ច្រើន​សម្រាប់​ការ​គ្រប់​គ្រង​​​ការ​ ចូល​ទៅ​ក្នុង​ OSS ។​ការងារ​ទាំង​នេះ​រួមមាន​​ ៖​ តម្រូវ​ការ​សម្រាប់​បើក​ខ្នាត​គំរូ​ក្នុង​ ផ្នែក​​ e-Government  កម្រិតនៃសុវត្ថិភាព​ដែល​ OSS ផ្តល់​ឲ្យ​ លប់​បំបាត់​នូវ​ការ​ផ្លាស់​ ប្តូរ​ដោយ​បង្ខំ​ តម្លៃ​របស់ OSS ។​ផល​ប្រ​យោជន៍​ទាំង​អស់​នេះ​ផ្តល់​លទ្ធ​ផល​នូវ​តម្លៃ​ បច្ចេក​វិទ្យា​ព័ត៌មាន​វិទ្យា​ទាប​​បំផុត​ ។

ប្រទេស​អាល្លឺម៉ង់

ក្នុង​​ខែ​​ ឧសភា​ ឆ្នាំ​ ២០០៣​ ទី​ក្រុង​  Munich បាន​ប្រកាស​នូវ​ផែនការ​របស់​ខ្លួន​ដើម្បី​ ​​ផ្លាស់ប្តូរ​​កុំព្យូទ័រ​ចំនួន​ ១.៤០០០​គ្រឿង​​​ក្នុង​ការ​​គ្រប់​​គ្រង​​​​​​សាធារណៈ​​ទៅ​​ប្រើ​ Linux ​និង កម្មវិធី​ការិយាល័យ​បើកទូលាយ​រហស្សលិខ​ផ្សេងៗ​ទៀត​ ។​ ការ​ផ្លាស់​ប្តូរ​កម្មវិធី​ ចាប់​ ផ្តើម​ក្នុង​​ឆ្នាំ​២០០៤​ ។​ ចៅ​ហ្វាយ​ក្រុង​ Munich លោក ​Christian Ude​ បាន​មាន​ប្រសាសន៍​ថា​​ ​ទីក្រុង​កំពុង​ស្វែង​រក​​នូវ​ភាព​ឯករាជ្យ​ដ៏អស្ចារ្យ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ព័ត៌មានវិទ្យា​ និង​ ចង់​​  “បង្កើត​នូវ​​សញ្ញ​​ដ៏ច្បាស់លាស់​សម្រាប់​ការ​ប្រកួត​ប្រជែង​ដ៏ធំ​នៅ​ក្នុង​ទីផ្សា​កម្មវិធី​បើក​ទូលាយ​រហស្សលិខ​” ។

ក្នុង​ខែ​​ មិថុនា​ ឆ្នាំ​ ២០០៣​  Otto Schily រដ្ឋមន្រ្តី​​នៃ​សាធារណរដ្ឋ​នៃ​សហព័ន្ធ​មហា​ផ្ៃទ​ របស់​ប្រទេស​អាល្លឺម៉ង់​ បាន​ថ្លែងថា​ “​យើង​លើក​​​ឡើង​នូវ​កម្រិត​នៃ​សុវត្ថិ​ភាព​​បចេ្ចកវិទ្យា​ព័ត៌​មាន វិទ្យា​​ ដោយ​ជៀសវាង​​វប្បធម៌​តែ​មួយ​  យើង​បាន​បន្ថយ​នូវ​ភាព​ជាចំណុះ​នៃ​អ្នក​លក់​កម្មវិធី​  និង​ យើង​ឈាន​ទៅ​ដល់​ការ​សន្សំ​ថវិកា​ក្នុង​កម្មវិធី​ និង​ តម្លៃ​​​ប្រតិបត្តិ​ការ​ ” ។

ប្រទេស​ឥណ្ឌា

រដ្ឋា​ភិបាល​​​​​ឥណ្ឌា​​បាន​​ចាប់​ផ្តើម​ដំណើរ​ការគម្រោង​ផ្តួច​ផ្តើម​​ Linux​​ របស់ខ្លូន​​ដែល​ ផ្តោត​អារម្មណ៍​ទៅ​លើ​មជ្ឈ​មណ្ឌល​អភិវឌ្ឍ​ធនធាន​ ក្រុម​ដែល​គួរ​​ចាប់​អារម្មណ៍​​​ពិសេស​​​គម្រោង​សាកល្បង​ ​​ជួយ​ក្នុង​ធ្វើ​មូលដ្ឋាន​តូបនិយកម្ម​នៃ​កម្មវិធី​បើក​ទូលាយ​ រហស្សលិខ​ និង​ ដើម្បី​គាំទ្រ​នូវ​ការ​អភិវឌ្ឍន៍​​របស់​ការសិក្សា​ស្រាវ​ជ្រាវ​ ។

ប្រទេស​ម៉ាឡេ​ស៊ី​

រដ្ឋា​ភិបាល​​កំពុង​បង្កើត​នូវ​មជ្ឈ​មណ្ឌល​ជាតិ​ OSS  ដែលបាន​ដឹក​នាំ​ដោយ​​​​ផ្នែក​ទំនើបភាវូបនីយកម្ម​ និង​​ ការ​គ្រប់​គ្រង​គម្រោង ​​​រដ្ឋបាល​​របស់​​ម៉ាឡេស៊ី​ ។​ ក្នុង​ចំណោម ​សកម្មភាព​ទាំង​នោះ​ត្រូវ​បាន​អនុវត្ត​នូវ​ការ​គ្រប់​គ្រង​ការ​អនុវត្ត​របស់​ OSS តាម​រយៈ​​ ការ​ផ្តល់​នូវ​ទីប្រឹក្សា​ ការគាំទ្រ​ និង​ ត្រួតពិនិត្យ​បញ្ជី​​​ ការ​បង្កើត​នូវ​គោល​​ការណ៍​ ​​ខ្នាត​គំរូ​ វញ្ញាបនបត្រ​ ការ​ហ្វឹក​ហ្វឺន​ ​ ការ​ស្រាវ ជ្រាវ​របស់​ OSS  និង​ ការកសាងចំណេះដឹង​ ។

ក្នុងខែ​ តុលា​ឆ្នាំ​​២០០៣​ ក្រសួង​ហិរញ្ញវត្ថុ​បាន​ប្រកាស​នូវ​​ផែនការ​លៃទុក​ជំនួយ​​ របស់ខ្លួន​​​​សម្រាប់​ជាដើមទុន​ដល់ការ​ប្រមើល​ មើល​​៩ ​របស់​គម្រោង​ប្រថុយ​ប្រថាន​ របស់​​ម៉ាឡេស៊ី​​ សម្រាប់​ការ​គ្រប់គ្រង​អភិវឌ្ឍន៍​ Bhd ដើម្បីឧបត្ថម​ទៅ​​ក្រុម​ហ៊ុន OSS ដ៏​ឯករាជ្យ​​តាម​រយៈ " ​កម្មវិធី​បណ្តាក់ទុន​វេទិកា​ OSS " ។​

  ប្រទេស​ហ្វី​លីពីន

រដ្ឋាភិបា​លហ្វីលីពីន​បាន​​​ចាប់ផ្តើម​នូវ​កិច្ចប្រឹងប្រែង​មួយ​​ដើម្បី​អភិវឌ្ឍ​កញ្ចប់​ផលិត​ផល​ កម្មវិធី​បើក​ទូលាយ​រហស្សលិខ​​ ក៏គាំទ្រ​ផងដែរ​នូវ​យន្តការ​​សម្រាប់​ភ្នាក់ងារ​​​រដ្ឋាភិបាល​​ សាលា​រៀន​ និង​ ពាណិជ្ជកម្ម​​ខាងតូច​ ។ ​វិទ្យាស្ថាន​បច្េចក​វិទ្យា​ និង​ វិទ្យាសាស្ត្រ​ជាន់​ ខ្ពស់​​​ (ASTI) ​ ដែល​ស្ថិត​នៅក្រោម​នាយកដ្ឋាន​បច្េចក​វិទ្យា ​និង​ វិទ្យាសាស្ត្រ​ (DOST) របស់​ហ្វីលីពីន​​​ បាន​ចេញ​ផ្សាយ​នូវ​កំណែ​ងាយ​ស្រួល​មួយ​របស់​ Linux ​ដែលមាន ​ឈ្មោះ​ថា​​ Bayanihan Linux​ (bayanihan.asti.dost.gov.ph) ។​ ASTI  ​ក៏កំពុង​​អភិវឌ្ឍ​ ផងដែរ​​ដើ​ម្បី​បង្កើន​​​ម៉ាស៊ីន​​ភ្ញៀវ​​​ និង បញ្ចូល​ដំណោះ​ស្រាយ​ដោយ​ប្រើ​ OSS ។ DOST ​ក៏បាន​ផ្តល់​ជំនួយ​ផងដែរ​ទៅ​លើ​ប្រព័ន្ធ​​ព័ត៌​មាន​ដែល​មាន​មូលដ្ឋាន​លើ​ OSS ដែល​ កំពុង​ត្រូវ​បាន​អនុវត្ត​ដោយ​មជ្ឈមណ្ឌល​កុំព្យូទ័រ​សម្រាប់​​ការប្រើប្រាស់​​​​​កុំព្យូទ័រ​​ជាង​ ៣០០០​គ្រឿង​​ដោយ​រដ្ឋាភិបាល​មូលដ្ឋាន​ ។

ប្រទេស​ប៉ាគីស្ថាន

រដ្ឋាភិបាល​បាន​ប្រកាស​ថា​ Linux និង​ កម្មវិធី​បើក​ទូលាយ​រហស្សលិខ​គឺ​ជា​ចំណុច​ សំខាន់​​នៃ​គម្រោង​ផ្តួច​ផ្តើម​របស់ខ្លួន​​ដើម្បី​​ទប់ស្កាត់​ការ​លួច​កម្មវិធី​ និង​ ការ​ពារ​​ទ្រព្យ​សម្បត្តិ​​របស់ខ្លួន​ ។​ TReMU, Pakistan’s Technology Resource Mobilization Unit​ បាន​បង្កើត​នូវក្រុម​ការងារ​ដែល​មា​ន​ឈ្មោះ​ថា​​ " Linux Force " ​ដើម្បី​ពិនិត្យ​មើល​នូវ​ ការវាយ​តម្លៃ​​​នៃ​ការ​ផ្តល់​ឲ្យ​ទាំង​នេះ ​​អាច​​ផ្តល់ឲ្យ​នូវ​តម្រូវ​ការ​កុំព្យូទ័រ​របស់​ពួកគេ​ ។

ប្រទេសថៃ​

ក្រសួង​​ ICT របស់​រាជ​រដ្ឋា​ភិបាល​​​កំពុង​មាន​ទិសដៅ​​ដើម្បី​ឲ្យ​មាន​​ការ​ប្រើ​ប្រាស់​ Linux  ក្នុង​ភ្នាក់ងារ​រាជ​រដ្ឋាភិបាល​ ៥% ក្នុង​កំឡុង​ឆ្នាំ​២០០៣​ ។ Dr. Surapong Suebwonglee បាន​និយាយថា​​  ក្រសួង​ ICT នឹង​ជម្រុញ​ឲ្យ​ប្រើ​ Linux ​ដែល​មាន​គោល​បំណង​រយៈ ពេល​វែង​ ដើម្បី​ឲ្យ​មាន​ការគាំទ្រ​ Linux ​៥០% នៃ​ការ​ដំឡើង​ក្នុង​ភ្នាក់​ងារ​រាជ​រដ្ឋាភិបាល ។ ​ក្រសួង​ ICT ក៏បានបង្ហាញ​ផង​ដែរ​នូវ​ស៊េរី​កុំព្យូទ័រ​មាន​តម្លៃ​ថោក​​ដើម្បី​បង្កើន​នូវ​ការ​ប្រើ​កុំព្យូទ័រ​ក្នុង​ចំណោម​អ្នកក្រ​ ។ រដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​ដល់​គម្រោង​ជាដំបូង​​ ដោយ​មាន​ផែនការ​​រួម​បញ្ចូល​ Linux TLE  កំណែ​ Linux  ជា​ភាសា​ថៃ​ រួម​ជាមួយនឹង​ ឈុត​កម្មវិធី​ OpenOffice ។ Microsoft  បាន​ឆ្លើយ​តប​ដោយ​យល់ព្រម​ផ្តល់​នូវ​​ប្រព័ន្ធ ​ប្រតិបត្តិ​ការ​​របស់ខ្លួន​​ និង​ ឈុត​កម្មវិធី​ការិយាល័យ​ ដែល​មានតម្លៃ​តែ ៣៦​ ដុល្លារ (តម្លៃ​ធម្មតា​គឺ​​ថ្លៃជាង​ ៣០០​ ដុល្លារ​សហរដ្ឋ​អាមេរិក)​   បកប្រែ​កម្មវិធី​ជាភាសា​ថៃ​ និង​ អភិវឌ្ឍ​កិច្ចព្រមព្រៀង​អាជ្ញា​​ប័ណ្ណ​ថ្មីៗ​ ។

ប្រទេស​អេស្ប៉ាញ​

ក្នុង​ខែ​ មេសា​ ឆ្នាំ​ ២០០២​​ ក្រសួង​អប់​រំ​ វិទ្យាសាស្រ្ត​ និង​ បច្េចកវិទ្យា​ Extramadura បាន​ចាប់​ផ្តើម​នូវ​គម្រោង​មួយ​ដើម្បី​បម្លែង​ប្រព័ន្ធ​កុំព្យូទ័រ​ពី​ប្រព័ន្ធ​មានកម្មសិទ្ធិ​ឲ្យ​ទៅ​ជា​ ប្រ​ព័ន្ធ​​បើក​ទូលាយ​​​រហស្សលិខ​ ​រួមមាន​ការបង្កើត​នៃ​ការចែកចាយ ​OSS របស់​ពួកគេ​​ ផ្ទាល់​​ដែល​មានឈ្មោះថា​ GNU/LinEx ។​​ ដោយ​យោង​ទៅ​តាម​​ប្រសាសន៍​​របស់​លោក Luis Millán Vázquez de Miguel រដ្ឋមន្រ្តី​ក្រសួង​អប់​រំ  វិទ្យាសាស្រ្ត​ និង​ បច្ចេកវិទ្យា​​​បាន​ឲ្យ​ដឹងថា​  “យើងជ្រើស​រើស​​​​ OSS ដោយ​សារ​ហេតុ​ផល​ពីរ​ ៖ ទី១​ ដោយ​យើង​គ្មាន​លទ្ធភាព​ចំណាយ​សម្រាប់​អាជ្ញាប័ណ្ណ​ ១០០.០០០​ ។ យើង​បាន​សន្សំ​ថវិកា​បាន​ ៣០​លាន​អឺរ៉ូ​ តាម​រយៈ​ អាជ្ញាប័ណ្ណ​នេះ​​​ ។​ ទី​២​ ដោយ​សារ​ហេតុផល​សុវត្ថិភាព​ ។​ យើង​មិន​អាច​អនុវត្ត​​​គម្រោងធំ​​បែប​នេះបាន​ទេ​​ និង​​ មិនអាច​ចូលដំណើរ​ការ​ទៅ​កាន់​រហស្សលិខ​ យើង​មិន​​អាចពឹង​ផ្អែក​ទៅ​លើ​ក្រុម​ហ៊ុន​​តែ​មួយ​បាន​ទេ​ ។​ ការ​ប្រើ​  OSS ​យើង​ធ្វើ​​ឲ្យ​ទាន់​​សម័យ​​នូវ​ អ្វីៗ​ដែល​យើង​ត្រូវ​ការ​ និង​ នៅ​ពេល​ដែល​យើង​ត្រូវការ​វា​ ។​ គោល​បំណង​របស់​គម្រោង​នេះ​គឺ​ដើម្បី​គាំទ្រ ​the Red Tecnológica Educativa​ (​បណ្តាញ​​​បច្េចក​វិទ្យា​ ​អប់រំ)  ​​សម្រាប់​ការ​ផ្តល់​នូវ​កុំព្យូទ័រ​១​គ្រឿង​សម្រាប់​សិស្ស​បឋម​សិក្សា​ ៦​នាក់​​ និង​​ កុំព្យូទ័រ ១​គ្រឿង​សម្រាប់​សិស្ស​អនុវិទ្យាល័យ​ ១​​នាក់​​ក្នុង​​តំបន់​ ។​ ប្រវត្តិ​របស់​​គ្រូ​បង្រៀន​​នៅ​ អនុវិទ្យាល័យ​ម្នាក់​​ក្នុង​តំបន់​ Calamonte បាន​និយាយ​ថា "​ ពី​​ទស្សនៈ​អប់រំ​គ្មាន​ភាព​ខុសគ្នា​​រវាង​ ​GNU/LinEx និង​ Windows ។ សិស្ស​ត្រូវការ​កម្មវិធី​ច្បាស់លាស់​ ។ ពួកគេ​ប្រើ​កុំព្យូទ័រ​ដើម្បី​ធ្វើ​ការ​ និង​ មិនខ្វល់​​ថា​​នណា​​ជា​ម្ចាស់​នៃ​​អាជ្ញា​ប័ណ្ណ​​នេះ " ។

ក្នុង​គម្រោងការ​ប្រើ​ប្រព័ន្ធ​ឌីជីថល​របស់ពួកគេ​ Nuevos Centros del Conocimiento (​មជ្ឈមណ្ឌល​ចំណេះ​ដឹងថ្មី​) កុំព្យូទ័រ​ត្រូវ​បាន​ដាក់​ក្នុង​​ ៣៣​សហគមន៍ ។​ ប្រជាពលរដ្ឋ​​ជាង​​​៣០.០០០​នាក់​បានទទួល​ផល​ប្រយោជន៍ពី​កម្មវិធី​នេះ​ ។ គោល​បំណង​សេដ្ឋ​កិច្ច​ និង​ សង្គម​ កំពុង​ត្រូវ​បាន​​ប្រជុំ​ ដោយ​ការ​ចែក​ចាយ​ OSS តាម​រយៈ​ផែនការ​ de Alfabetización Tecnológica​ ​(​គម្រោង​ការ​ប្រើ​បច្ចេកវិទ្យា​)​ ទៅ​ដល់​ពាណិជ្ជកម្ម​ ខ្នាត​​តូច​ និង​ ការ​គ្រប់​គ្រង់របស់​រដ្ឋាភិបាល​មូលដ្ឋាន​ ។ កម្មវិធី​ Vivernet​ ជួយ​​ពាណិជ្ជ​ កម្ម​ថ្មីៗ​​ដោយ​ការ​ផ្តល់​ឲ្យ​​សហគ្រិន​ក្មេង​ៗ​នូវ​ការ​ចូល​ដំណើរ​ការ​ទៅ​កាន់​ធនធាន​ ICT ។ ​Vivernet មាន​មជ្ឈមណ្ឌល​២​ កន្លែង ​​(in Cáceres and in Badajoz) និង​មាន​អ្នក​ប្រើ​ ជាង​​​៤០០០​នាក់​ និង​ ពាណិជ្ជករ​ជាង​ ៣៨​នាក់​បាន​ចូលរួម​ ។

អាហ្រ្វិកខាងត្បូង

ក្នុង​ខែ​ មករា​ ឆ្នាំ​ ២០០៣​​ របាយការណ៍​​របស់​ររាជ​រដ្ឋា​ភិបាល​ថា​ “​ការ​ប្រើ​​ប្រាស់ ​​កម្មវិធី​កម្មវិធី​បើក​ទូលាយ​រហស្សលិខ​ក្នុង​រដ្ឋាភិបាល​អាហ្រ្វិក​ខាង​ត្បូង​”​​  ទទួលបាន​ ផល​​ប្រយោជន៍​​ខាង​ផ្នែក​អប់​រំ​ និង​​ពាណិជ្ជកម្ម​ នៃ​ការ​​​អភិវឌ្ឍន៍​​កម្មវិធី​កម្មវិធី​បើក​ទូលាយ​រហស្សលិខ​​ និង​ ផ្តល់អនុសាសន៍​ថា​​ភាព​ជាដៃ​គូ​រវាង​​​​ការ​សិក្សា​តាម​​មហា​​ វិទ្យាល័យ​ ឧស្សាហកម្ម​ និង​ ស្ថាប័ន​រាជរដ្ឋាភិបាល​ ត្រូវបាន​អនុវត្ត​ ។​របាយការណ៍​នេះ​​ស្នើ​ថា​ ១​)​ ​"ការរើសអើង​ និង ​ការ​ប្រកាន់​ពូជសាសន៍​នឹង​ត្រូវ​បាន​ជៀសវាងក្នុង​​ទម្រង់​ការ​ការ​ផ្តល់ឲ្យ​កម្មវិធី​ ធ្វើ​កា​រ​ជ្រើស​​​​​​​រើស​មាន​មូលដ្ឋាន​លើ​គុណូបការៈ​ ដូច្េនះ​ ការ​ផ្តល់ឲ្យ​​នូវ​ OSS  ​និង​កម្មវិធីមានកម្ម​សិទ្ធិ​(PS) មាន​ឱកាស​ស្មើៗ​គ្នា​​ត្រូវ​បានគេ​ជ្រើសរើស"  ២)​ " ​ព្រោះថា​ OSS ​ផ្តល់​នូវ​គុណ​​សម្បត្តិ​​​ជាប្រយោល​ ដ៏សំខាន់​​​​ការ​​ជ្រើស​​យក​​​ OSS  ​នឹង​ពេញ​ចិត្ត​ជាង​ ដែល​គុណ​សម្បត្តិ​ និង​ គុណវិបត្តិ​ របស់​ OSS  និង​ PS ​មានខ្លាំងស្មើៗ​គ្នា ​និង​ ​ឱកាស​ក្នុង​ស្ថានភាព​ជាក់លាក់​ មិន​បោះបង់នូវ​ការចូលចិត្ត​មិន​សមរម្យ​​បែប​នេះ​ទេ​ " ។​

ក្នុង​​ខែ កក្កដា​ ឆ្នាំ​​ ២០០៣​ Geraldine Fraser-Moleketi រដ្ឋ​មន្ត្រី​នៃ​ក្រសួង​សេវាកម្ម​ សាធារណៈ​ និង​ រដ្ឋបាល​របស់​អាហ្រ្វិក​ខាងត្បូង​​បាន​ផ្តល់​នូវ​សេចក្តី​អធិប្បាយ​អំពី​ OSS ដូច​តទៅ​នេះ​​ថា​ ៖​ " ​ការ​គាំទ្រ​ មាន​ជា​យូរ​មក​​ហើយ​ក្នុង​ការ​គាំទ្រផ្ែនក​ទីផ្សារ​ រហស្សលិខ​បើក​ទូលាយ​​​អនុញ្ញាត​ឲ្យ​អ្នក​ណាម្នាក់​​​​ផ្តល់​ឲ្យ​វា​ ចំណែក​ឯកម្មវិធី​មានកម្មសិទ្ធិ​  (PS) ​ការគាំទ្រ​ពឹង​ផ្ែអក​លើ​ក្រុម​ហ៊ុន​អភិវឌ្ឍ​ ។​ ប្រសិនជា​ដូចនេះ​មែន ក្រុម​ហ៊ុន​លែង​ធ្វើ​ពាណិជ្ជកម្ម​​ ការ​គាំទ្រ​​​ក៏គ្មាន​ដែរ​ ។

សុវត្ថិភាព​  ការរិះគន់មួយ​ចំនួន​​អះអាង​ថា​ ការប្រើ​ប្រាស់​ OSS គឺគ្រោះ​ថ្នាក់​ ។​ អ្នក​ ជំនាញ​ពិត​ប្រាកដ​​អាច​​ស្ងប់​ស្ងាត់​ដោយការភ័យ​ខ្លាច​  ភាព​ប្រើ​ប្រាស់​បាន​​​​នៃ ប្រភព​​រហស្សលិខ​បាន​បន្ថែម​គុណ​សម្បត្តិ​​​ដែល​ធ្វើ​​ឲ្យ​អ្នក​ប្រើ​សិក្សា​វាបាន​ កំណត់ថា​ តើការ​ដាក់​មុខងារ​របស់វា​មាន​គ្រោះ​ថ្នាក់​ដែ​រឬទេ​ និង​ កែប្រែ​កម្មវិធី​ ប្រសិន​​បើ​គេ​ សង្ឃឹម​ដូច្នោះ​ ។

ម្យ៉ាងវិញ​ទៀត នៅ​ពេល​បញ្ហា​កើត​ឡើង​ ដំណោះ​ស្រាយ​​អាច​ប្រើ​បាន​លឿន​ជាង​ PS  ព្រោះថា​​អ្នក​ណា​​ក៏​អាចពិនិត្យ​បញ្ហា​ និង​ រក​ដំណោះ​ស្រាយរបស់​វាបាន ​"។

ប្រទេស​​ស៊ុយអែត​

ក្នុងខែ​​​ កុម្ភៈ ឆ្នាំ​ ២០០៣​ Statskontoret ទីភ្នាក់ងារ​​សម្រាប់​ការ​គ្រប់​គ្រង​​សាធារណៈ ​របស់​ស៊ុយអែត​​បាន​ប្រកាស​នូវ​ការសិក្សា​មួយ​ដោយ​ថ្លែង​ដូច​តទៅ​នេះ​ថា ៖ “​ការ​ សន្និដ្ឋាន​របស់​ក្រុម​ការ​ងារ​គឺថា​​កម្មវិធី​បើកទូលាយ​រហស្សលិខ​ និង​ កម្មវិធី​មិនគិត​ថ្លៃ​ បាន​ប្រើ​​ជា​ច្រើន​ ​ទាំង​​មុខងារ​ និង​ គុណភាព​ គឺ​ពិត​ជាដូច​​ ឬក៏​ ប្រសើ​ជាង​កម្មវិធី​មាន​កម្មសិទ្ធិ​ ។​ដូច្េនះ​ហើយ​​កម្មវិធី​បើក​ទូលាយ​រហស្សលិខ​ និង​ កម្មវិធី​មិនគិត​ថ្លៃ​គួរ​ត្រូវ​​ បាន​វិនិច្ឆ័យ​ស្មើគ្នាៗ​ទៅនឹង​កម្មវិធី​មាន​កម្មសិទ្ធ​ក្នុង​ការ​​ផ្តល់ឲ្យ​ក្នុង​គោល​បំណង​ដើម្បី​ បង្កើត​ការ​ប្រគួត​ប្រជែង​​ទីផ្សារ​ឲ្យ​កាន់​តែ​ប្រសើ​ឡើង​​ ។ វា​ក៍​ចាំ​បាច់​ផង​ដែរ​​ដើម្បីទាម​ ទារ​ខ្នាត​គំរូ​បើក​ទូលាយ​ និង​ ទ្រង់ទ្រាយ​ឯកសារ​ក្នុង​គោល​បំណង​ដើម្បី​​សម្រេចនូវ​ អន្តរ​ប្រតិ​បត្តិ​​​រវាង​ប្រព័ន្ធ​ផ្សេងៗ​ " ។

ចក្រភព​អង់​គ្លេស

ក្នុង​​ឯកសារ​​គោល​​ការណ៍​របស់​​ខ្លួន​​​​​​“កម្មវិធីបើកទូលាយ​​រហស្សលិខ​​ប្រើ​ក្នុង​រដ្ឋភិបាលចក្រ​ភព​អង់គ្លេស” (ខែ​ កក្ក​ដា​ ឆ្នាំ​២០០២), បាន​ថ្លែងថា​​ “រដ្ឋាភិបាល​​​​ចក្រ​ភព​អង់គ្លេស​ នឹង ៖ ១) ពិចារណា​នូវ​ដំណោះ​ស្រាយ​ OSS ​​ទៅ​នឹង​កម្មវិធី​មាន​កម្មសិទ្ធិ​​ក្នុង​​ការ​​ផ្តល់​​ឲ្យក្នុងវិស័យ​​បច្ចេកវិទ្យា​​ព័ត៌មាន​  កិច្ចសន្យា​នឹង​ត្រូវ​បាន​គេ​សម្រេច​ឲ្យ​ជាថវិកា​ ២)​ ប្រើ​កម្មវិធីនេះ​ សម្រាប់​តែ​អន្តរ​ប្រតិបត្តិ​​ដែល​គាំ​ទ្រ​ខ្នាត​គំរូ​បើក​ទូលាយ​ និង​ ​ការបញ្ជាក់​ឲ្យច្បាស់​ក្នុង​ការ​អភិវឌ្ឍន៍​​​​វិស័យ​ បច្ចេកវិទ្យា​​ព័ត៌មាន​ ទាំងអស់​ក្នុ​ងពេល​អនាគត​ ​ ៣)​​ ព្យាយាម​​ជៀស​វាង​​នូវ​កម្មវិធី  និង​ សេវាកម្ម​ បច្ចេកវិទ្យា​ព័ត៌មាន​​​ដែល​មាន​កម្មសិទ្ធិ​ ​ ៤)​ ពិចារណា​ទទួល​នូវ​សិទ្ធិ​ពេញលេញ​ រហស្សលិខ​កម្មវិធី  ឬក៏​ ការ​ប្តូរ​​តាម​​បំណង​ នៃ​កម្មវិធី​ COTS ( Commercial Off The Shelf) ​វា​ផ្តល់ឲ្យ​នូវ​​​​​តម្លៃ​ដ៏ល្អ​បំផុត​ និង ៥) រុករក​លទ្ធភាព​បន្ត​ទៀត​នៃ​ការ​ប្រើ​ OSS ជា​ អាជីវកម្ម​លំនំា​ដើម​​ដែល​​ជាផ្លូវ​​សម្រាប់​ រដ្ឋាភិបាល​ផ្តល់ជំនួ​យជាកម្មវិធី​ R&D ។

ក្នុង​ខែ​ ​តុលា​ ឆ្នាំ​២០០៣​ ការិយាល័យ​​ពាណិជ្ជ​កម្ម​របស់​​​រដ្ឋាភិ​បាល​​បាន​ប្រកាស​នូវ​ ផែន​​ការ​ដើម្បី​សាកល្បង​កម្មវិធី​បើក​ទូលាយ​រហស្សលិខ​​ក្នុង​តំបន់​ចំនួន​៩​​​ផ្សេង​ៗ​គ្នា​ របស់​រដ្ឋាភិបាល​​ ។ ដឹកនាំ​ដោយ​ការិយាល័យ​ E-envoy គម្រោង​នឹង​​​វាស់​ស្ទង់​​នូវ​ផល​ប្រយោជន៍របស់​ OSS ​ជា​មួយ​នឹង​ប្រព័ន្ធ​​ដែល​មាន​កម្មសិទ្ធិ​ ។

សហរដ្ឋ​អាមេរិក​

ក្នុង​ខែ​ តុលា​ ឆ្នាំ​ ២០០០ ​ប្រធាន​​​គណៈកម្មាធិការ​​ទីប្រឹក្សា​បច្េចកវិទ្យា​ព័ត៌​មាន​វិទ្យា​(PITAC) បាន​រាយ​ការណ៍ថា​ "​ ការ​អភិវឌ្ឍន៍​កម្មវិធី​បើក​ទូលាយ​រហស្សលិខ ឲ្យ​មានកម្រិត​ខ្ពស់​​ ក្នុង​ការ​ប្រើ​កុំព្យូទ័រ​​​ " ហើយ​​ក៍បាន​​ផ្តល់​អនុសាសន៍​​ថា​ ​“a ‘level playing field’ ​ត្រូវ​តែ​បាន​​បង្កើត​​នៅ​ក្នុង​ដំណើរការ​ផ្តល់​កម្មវិធី​ឲ្យ​​រដ្ឋា​ភិបាល​​ដើម្បី​ជួយ​សម្រួល​ ការ​អភិវឌ្ឍន៍​​កម្មវិធី​បើក​ទូលាយ​រហស្សលិខ​ " ។​

ក្នុង​ខែ​ មេសា​ ២០០៣​ ​របាយការណ៍ការ​អភិវឌ្ឍន៍​កម្មវិធី​បើក​ទូលាយ​រហស្សលិខ​ ជាជម្រើស​សម្រាប់​​កម្មវិធី​ NASA  បាន​ថ្លែងថា​​ " សម្រាប់​ NASA ការ​សម្រប​សម្រួល​ ទៅ​នឹង​​កម្មវិធី​បើក​ទូលាយ​រហស្សលិខ​​​ជាជម្រើស​សម្រាប់​ការចែក​ចាយ​កម្មវិធី​​ នឹង​ នាំ​ទៅរក​ផល​ប្រយោជន៍​​​សំខាន់ៗ ៣ គឺ​ ៖​ ១)​ ​បង្កើន​ការ​អភិវឌ្ឍន៍​​កម្មវិធី​ ២)​ បង្កើន​ សហប្រតិបត្តិការ​​ក្នុង​ការ​​ឈាន​​ចូល​ក្នុង​​ការរៀប​ចំ​ដ៍ពិសេស​មួយ​ និង ៣)​ ​ចែក​ចាយ​ឲ្យ​បាន​គ្រប់​គ្រាន់​ និង​ មាន​ប្រសិទ្ធិ​ភាព​ថែម​ទៀត​ "។​
រដ្ឋ​ Oregon ​ក្នុង​ខែ​ មីនា​​ឆ្នាំ ២០០៣​​​ House Bill 2892​ បាន​​​បង្ហាញ​ថា​ រដ្ឋ​​នឹង​តម្រូវ​ឲ្យ​ ភ្នាក់ងារ​របស់​ខ្លួន​ "ពិចារណា​ទៅលើ​ការប្រើ​​កម្មវិធី​បើក​ទូលាយ​រហស្សលិខ​​" ​សម្រាប់​​​ការ​ទទួល​បាន​កម្មវិធី​ថ្មី​ៗ​ទាំងអស់​ ។

រដ្ឋ ​Texas Senate Bill 1579 បាន​ស្នើ​ថា "​សម្រាប់​ការ​ទទួល​បាន​កម្មវិធី​ថ្មី​ៗ​ទាំងអស់​ ភ្នាក់ងារ​របស់​រដ្ឋ​នឹង​ ៖​ ១.​ ពិចារណា​លើ​ការ​ទទួល​បាន​ផលិត​ផល​កម្មវិធី​បើក​​ទួលាយ​​ ក្នុង​ការបន្ថែម​ទៅ​នឹង​ផលិត​ផល​កម្មវិធី​មាន​កម្មសិទ្ធិ​ ២. លើក​លែ​ងតែ​អ្វី​ដែល​ បាន​ផ្តល់​ឲ្យ​​​ដោយ​ការ​បែង​ចែក​​ជា​ផ្នែក​ៗ​ (៤) និង​ (៥)​ ​ទទួល​បាន​នូវ​ផលិត​ផល​កម្ម វិធី​យ៉ាង​សំខាន់​​​ដែល​ត្រូវ​ចំណាយ​ថវិកា  ៣. ​ផ្តល់​នូវ​​​ដំណោះ​​ស្រាយ​​ផលិត​ផល ​កម្ម វិធី​មាន​កម្មសិទ្ធិ​​គឺ​ត្រូវ​បាន​ ទទួល​ជំនួស​ឲ្យ​កម្មវិធី​បើក​ទូលាយ​រហស្សលិខ​ ៤. ជៀស​វាង​ការ​ទទួល​បាន​នូវ​កម្មវិធី​ ដែលមិន​​ប្រតិបត្តិ​តាម​ខ្នាត​គំរូ​បើក​ទូលាយ​​ សម្រាបអន្តរ​ប្រតិបត្តិ​​ ឬក៏​ ​ការ​រក្សា​ទុក​ទិន្នន័យ​​ ៥. ជៀស​វាង​ការ​​ទទួល​យកនូវ​កម្មវិធី​ដែល​គេ​ធ្លាប់​ប្រើ​​​ ដែល​អ្នក​ទាំង​នោះនៅ​ក្រៅ​ពី​ការ​គ្រប់​​គ្រង​​របស់​ រដ្ឋា​ភិបាល​​ក្នុង​រដ្ឋ​នោះអាច​ផ្លាស់​ប្តូរ​ព័ត៌​មាន​ ត្រួតពិនិត្យ ឬក៏ កែប្រែ​ប្រព័ន្ធ​​កុំ​ព្យូទ័រ​​ របស់​​រដ្ឋាភិបាល ។

រដ្ឋ​​ Oklahoma Oklahoma bill, HB 1627 បាន​បង្ហាញ​ក្នុងខែ​មករា​​ឆ្នាំ​២០០៣​ ដោយ​​ ថ្លែង​ថា​​​​ " គ្មាន​ភ្នាក់​ងារ​ ឬក៏​ ​Purchasing Division of the Department of Central Services​ នឹង​បាន​បញ្ចូល​ក្នុង​កិច្ច​សន្យា​សម្រាប់​ការ​ទទួល​បាន​នូវ​កម្មវិធី​កុំព្យូទ័រ​​ ដែល​បាន​អភិវឌ្ឍ​ដោយ​ពិសេស​សម្រាប់​​ភ្នាក់​ងារ​រដ្ឋាភិបា​ល​ឬក៏​​ រដ្ឋ លុះ​ត្រា​តែ​អ្នក​​ លក់​យល់​ព្រម​ផ្តល់​ឲ្យ​ភ្នាក់ងារ​រដ្ឋាភិ​បាល​ ឬក៏ ​រដ្ឋ​ នូវ​ប្រភព​រហស្សលិខ​សម្រាប់​កម្ម​វិធី​នោះ " ។ វាក៏បាន​កត់​សម្គាល់​ផង​ដែរ​ថា ​​" គោល​បំណង​នៃ​​ផ្នែកនេះ " ប្រភពរហស្សលិខ " មាន​ន័យ​ថា ការ​ណែ​នាំ​របស់​កម្មវិធី សម្រាប់​កម្មវិធី​កុំព្យូទ័រ​​​ក្នុង​​ទ្រង់​ទ្រាយ​​ដើម​ ដែល​បាន​បង្កើត​ដោយ​អ្នក​សរសេរ​កម្មវិធី ​ដែល​មាន​ក្នុង​កម្មវិធីនិពន្ធ​អត្ថ​ បទ​ ​ឬក៏ កម្មវិធី​​សរសេរ​​​​រហស្សលិខ​​ផ្សេងៗទៀត​​ ​ហើយ​​បាន​​រក្សា​ទុក​វា​​ក្នុង​​ ឯកសារ​​មួយ​ " ។​

 

ទំព័រ​ត្រូវ​បាន​កែ​ប្រែ​ចុង​ក្រោយ​នៅ​ ថ្ងៃ សៅរ៍ ទី ៣០ ខែ តុលា ឆ្នាំ ២០០៤

សម្រាប់​សេចក្តី​អធិប្បាយ​ណា​មួយ​អំពី​ទំព័រ​បណ្តាញ​ សូមទាក់ទង​ប្រធាន​បណ្តាញ​របស់​ដែន​នេះ