|
លោក
Javier Solá (ជាជនជាតិអេស្ប៉ាញ
អាយុ ៤៣ ឆ្នាំ) បានទទួលបរិញ្ញាបត្រវិទ្យាសាស្រ្តពីសាកលវិទ្យាល័យ
Duke (ឆ្នាំ ១៩៨៤
នៅរដ្ឋការ៉ូលីណាខាងជើង សហរដ្ឋអាមេរិក)
និងសញ្ញាប័ត្រអនុបណ្ឌិតវិទ្យាសាស្រ្តព័ត៌មាន និងកុំព្យូទ័រ
ពីសាកលវិទ្យាល័យរដ្ឋអូហៃអូ (ឆ្នាំ ១៩៨៧ រដ្ឋអូហៃអូ សហរដ្ឋអាមេរិក) ។
បច្ចុប្បន្ននេះលោកជាអ្នកសម្របសម្រួលគម្រោងផ្តួចផ្តើមកម្មវិធីភាសាខ្មែរ
ដែលជាគម្រោងមួយមានគោលបំណង ផលិតចេញនូវកម្មវិធីជាភាសាខ្មែរឥតគិតថ្លៃ
។ គម្រោងត្រូវបានចាត់ចែងដោយអង្គការវេទិកាទូទៅនៃកម្ពុជា
ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ
ដែលមានប្រវត្តិគាំទ្រវិស័យគមនាគមន៍
និងបំលាស់ប្តូរព័ត៌មានក្នុងប្រទេសជាយូរមកហើយ ។
សម្រាប់ការងារចុងក្រោយក្នុងប្រទេសអេស្ប៉ាញរបស់គាត់
គាត់មានតួនាទីជា
នាយកសមាគមន៍អ្នកប្រើប្រាស់អ៊ិនធឺណិតក្នុងប្រទេសអេស្ប៉ាញ
ដែលក្នុងរយះពេលប្រាំពីរឆ្នាំ
បានជម្រុញការអភិវឌ្ឍន៍អ៊ិនធឺណិត ក្នុងប្រទេសអេស្ប៉ាញ
តាមរយះការចូលរួមក្នុងនីតិកម្មដែលទាក់ទងទៅនឹងអ៊ិនធឺណិត
ព្រមទាំងសម្របសម្រួលការប្រកួតប្រជែង
រវាងក្រុមហ៊ុនទូរគមនាគមន៍ឲ្យដំណើរការ
និងប្រកួតប្រជែងគ្នាក្នុងលក្ខខណ្ឌដ៏ល្អប្រសើរ (ការងារ ដូចជា
សម្របសម្រួលការបង្កើតបំលាស់ប្តូរអ៊ិនធឺណិតក្នុងប្រទេសអេស្ប៉ាញ)
អនុញ្ញាតឲ្យពួកគេ
ផ្តល់នូវលក្ខខណ្ឌល្អប្រសើរដល់អ្នកប្រើប្រាស់របស់ពួកគេ ។
ការងាររបស់គាត់ក៏រួមបញ្ចូលផងដែរនូវ
រចនាសម្ព័ន្ធគាំទ្រអ្នកប្រើអ៊ិនធឺណិតដែលមិនរកប្រាក់កម្រៃ
និង ការធ្វើឲ្យមានបំរែបំរួលទីផ្សារ
តាមរយះសន្និសិទ និងពិពណ៌ពាណិជ្ជកម្ម ។
ក្នុងផ្នែកនៃការងារនេះ ពីឆ្នាំ
១៩៩៧ ដល់ ១៩៩៩
គាត់បានចូលរួមបង្កើត ICANN
ជាអង្គភាពអន្តរជាតិមួយដែលបច្ចុប្បន្នគ្រប់គ្រង
ធនធានរួមនៃអ៊ិនធឺណិតទូទាំងពិភពលោក ។
កំឡុងពេលនោះ គាត់បានធ្វើជាអធិបតីក្នុងគណកម្មាធិការ
ដែលបានសម្រេចចិត្តបង្កើត ដែនអ៊ិនធឺណិតអន្តរជាតិថ្មីៗ (ដូចជា
.info ជាដើម) ។
មុនពេលគាត់ធ្វើការជាមួយ
ICANN លោកបានធ្វើការក្នុងទីក្រុងប៉ារីស
ប្រទេសបារាំង រយះពេល បួនឆ្នាំ (គឺពីឆ្នាំ ១៩៨៤
ដល់ ១៩៨៥
និង ១៩៨៨
ដល់ ១៩៨៩)
ដែលមានតួនាទីជាអ្នកស្រាវជ្រាវ
Artificial Intelligence
សម្រាប់ក្រុមហ៊ុន
BULL S.A
ជាក្រុមហ៊ុនដ៏ធំបំផុតក្នុងប្រទេសបារាំង ។
ពីឆ្នាំ ១៩៨៩ ដល់ ១៩៩៥
លោកបានធ្វើការក្នុងប្រទេសអេស្ប៉ាញ ក្នុងតួនាទីជា
នាយកនៃក្រុមហ៊ុនអភិវឌ្ឍផ្នែកទន់ ដែលអនុវត្តយុទ្ធសាស្រ្ត
និងការងារអភិវឌ្ឍផ្នែកទន់ សម្រាប់សាជីវកម្មក្នុងប្រទេសអេស្ប៉ាញ
ក៏ដូចជាសម្រាប់ គណៈកម្មការអឺរ៉ុប
ដែលមានជំនាញពិសេសខាងការហ្វឹកហ្វឺនវិជ្ជាជីវៈ ។
លោកបានបង្រៀននៅសាកលវិទ្យាល័យ
ចំនួនប្រាំពីរខុសៗគ្នា ដែលរួមមាន
បីសាកលវិទ្យាល័យនៅក្នុងប្រទេសអេស្ប៉ាញ
Ecole Central និង Ecole des Arts et Metiers
នៅទីក្រុងប៉ារីស (ជាសាកលវិទ្យាល័យពីរ
ក្នុងចំណោមសាកលវិទ្យាល័យដែលមានកិត្យានុភាពជាងគេក្នុងប្រទេសបារាំង)
សាកលវិទ្យាល័យរដ្ឋអូហៃអូ និងចុងក្រោយលោកបានបង្រៀនកម្មវិធី
អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA)
នៅសាកលវិទ្យល័យបុស្តុន
ក្នុងប្រទេសអេស្ប៉ាញ ដែលគាត់បង្រៀននូវមុខវិជ្ជា
“Strategic
Impact of Information Technology”
។
នៅខែ កុម្ភៈ
ឆ្នាំ ២០០៣
បន្ទាប់ពីនីតិកម្មអ៊ិនធឺណិតក្នុងប្រទេសអេស្ប៉ាញបានបញ្ចប់
លោកបានសម្រេចចិត្តឈប់ពីការងារ
នៅឯសមាគមន៍អ្នកប្រើប្រាស់អ៊ិនធឺណិតរបស់ប្រទេសអេស្ប៉ាញ
រួចឈប់សម្រាកមួយឆ្នាំ ។ ចាប់ពីពេលនោះមក
លោករស់នៅក្នុងប្រទេសកម្ពុជា
និងធ្វើការជាមួយគម្រោងប្រតិបត្តិការ ។ គាត់និយាយភាសា អេស្ប៉ាញ
អង់គ្លេស និងបារាំង ស្ទាត់ជំនាញ និងចេះភាសាខ្មែរមូលដ្ឋានខ្លះៗ
។
នៅខែ កញ្ញា
ឆ្នាំ ២០០៣
លោកបានចាប់ផ្តើមផ្តួចផ្តើមគំនិតបង្កើតគម្រោងកម្មវិធីភាសាខ្មែរ
ដែលស្ថិតនៅក្រោមរៀបចំរបស់អង្គការវេទិកាទូទៅនៃកម្ពុជា ។

|