គម្រោង​ផ្តួច​ផ្តើម​កម្ម​វិធី​កុំព្យូទ័រ​ភាសា​ខ្មែរ

លទ្ធ​ផល​រំពឹង​ទុក

 
 

គម្រោង​ត្រូវ​បាន​រៀប​ចំ​ជា​ម៉ូឌីល ។ គម្រោង​នឹង​បង្កើត​នូវ ៖

  • ប្រព័ន្ធ​ប្រតិបត្តិ​ការ​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​​ពេញ​លេញ​មួយ និង ​កម្មវិធី​ការិយាល័យ កម្មវិធី​កំសាន្ត ដែល​ចាំ​បាច់​សម្រាប់​អ្នក​ប្រើ​កុំព្យូទ័រ​ធម្មតា​ម្នាក់ ។ អ្នក​ប្រើ​នឹង​​ឃើញ​តែ​អក្សរ​ជា​ភាសា​ខ្មែរ​ប៉ុណ្ណោះ​លើ​អេក្រង់​របស់​គាត់ ។​ ប្រព័ន្ធ​នឹង​រួម​បញ្ចូល​នូវ​ឯកសារ​ពេញ​លេញ​ជា​ភាសា​ខ្មែរ ទាំង​ជា​ទ្រង់​ទ្រាយ​អេឡិច​ត្រូនិក និង ក្រដាស ។
  • កម្មវិធី​ការិយាល័យ និង អ៊ិនធឺណិត​ឥត​គិត​ថ្លៃ (កម្មវិធី​អ៊ីម៉ែល​ និង​ រុករក​បណ្តាញ) សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ MS Windows
  • "បណ្ណាល័យ​អភិវឌ្ឍន៍" (សំណុំ​កម្មវិធី​កុំព្យូទ័រ​​មួយ) ដែល​ត្រូវ​ប្រើ​ដោយ​អ្នក​អភិវឌ្ឍន៍​ផ្នែក​ទន់ ដើម្បី​រួម​បញ្ចូល​ការ​គាំ​ទ្រ​ភាសា​ខ្មែរ​ ក្នុង​កម្មវិធី​របស់​ពួកគេ ។
  • ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​រហូត​ដល់​ទៅ ៥០ (ពុម្ព​អក្សរ​ OpenType យូនីកូដ) ដើម្បី​ប្រើ​ក្នុង​ម៉ឺនុយ​របស់​កម្មវិធី ដូចជា​ក្នុង​ម៉ឺនុយ​កម្មវិធី​វាយ​អត្ថបទ​ និង កម្មវិធី​រចនា ជា​ដើម ។
  • ប្លង់​ក្តារ​ចុច​ដែល​គាំទ្រ​​កម្ម​វិធី​បញ្ជា​ និង ៥០០០ ក្តារ​ចុច ដែល​គាំ​ទ្រ​ពុម្ព​អក្សរ​ដែល​បាន​រៀប​រាប់​ខាង​លើ ។
  • ថាស​សម្រាប់​ដំឡើង​កម្ម​វិធី ដែល​មាន​ផ្នែក​ទន់ និង ឯកសារ​ទាំងអស់​ដែល​បាន​រៀប​រាប់​ខាង​លើ​ ដែល​មាន​លក្ខណៈ​ងាយ​​ស្រួល​ក្នង​ការ​ដំឡើង ។ គម្រោង​នឹង​ផលិត​នូវ​ថាស​​នោះ​ចំនួន​ ៥០០០ ដែល​ ១០០០ ថាស​នឹង​ផ្តល់​ជូន​ជាមួយ​ឯកសារ​បោះ​ពុម្ព​ពេញ​លេញ ។
  • សម្ភារៈ​ហ្វឹក​ហ្វឺន​សម្រាប់​អ្នក​ប្រើ​ប្រាស់ រួម​បញ្ចូល​ទាំង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​កម្មវិធី និង ការ​វាយ​អត្ថបទ​ដោយ​ប្រើ​ក្តារ​ចុច​យូនីកូដ​ខ្មែរ ។
  • អ្នក​​បង្រៀន​​កុំព្យូទ័រ​​ត្រូវ​បាន​ហ្វឹក​ហ្វឺន​​ដើម្បី​បង្រៀន​​នូវ​ប្រព័ន្ធ​ថ្មី​ ដោយ​ប្រើ​សម្ភារៈ​ដែល​បាន​អធិប្បាយ​ខាង​លើ​ ។ សាស្រ្តាចារ្យ​តាម​សកល​វិទ្យាល័យ​ និស្សិត​ និង​ បុគ្គលិក​ក្រុម​ហ៊ុន​អភិវឌ្ឍ​កម្មវិធី​ នឹង​ត្រូវ​បាន​ហ្វឹក​ហ្វឺន​អំពី​កម្មវិធី​បើក​ទូលាយ​រហស្សលិខ​ និង​ Linux កម្រិត​ខ្ពស់ ព្រម​ទាំង​ការ​អភិវឌ្ឍន៍​កម្មវិធី​​ដោយ​ប្រើ​ ឧបករណ៏​គាំទ្រ​ភាសា​ខ្មែរ ដែល​ផ្តល់​​ឲ្យ​​ដោយ​​គម្រោង​ ។ បុគ្គលិក​លក់​កុំព្យូទ័រ​​ត្រូវ​បាន​ហ្វឹកហ្វឺន​អំពី​ការ​ដំឡើង​ និង​ ទិដ្ឋ​ភាព​ របស់​ប្រព័ន្ធ​ ។
  • មជ្ឈ​មណ្ឌល​ជំនាញ​ការ​កម្ម​វិធី​បើក​ទូលាយ​រហស្សលិខ ក្នុង​សាកល​វិទ្យាល័យ​ ដែល​មាន​សាស្រ្តា​ចារ្យ និង​ និស្សិត​ដែល​បាន​ហ្វឹក​ហ្វឺន ព្រម​ទាំង​កុំព្យូទ័រ​ និង បណ្តាញ​អ៊ិនធឺណិត ។
  • សម្ភារៈ​ទីផ្សារ​ សម្រាប់​ចេញ​ផ្សាយ​ប្រព័ន្ធ ។
  • ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នូវ​ប្រព័ន្ធ​នេះ​ដោយ​ផ្ទាល់ ឬ តាម​រយៈ​អ្នក​លក់​កុំព្យូទ័រ​ និង ផ្នែក​ទន់ ។

 

 

 

 

 

 

ទំព័រ​ត្រូវ​បាន​កែ​ប្រែ​ចុង​ក្រោយ​នៅ​ ថ្ងៃ សៅរ៍ ទី ៣០ ខែ តុលា ឆ្នាំ ២០០៤

សម្រាប់​សេចក្តី​អធិប្បាយ​ណា​មួយ​អំពី​ទំព័រ​បណ្តាញ​ សូមទាក់ទង​ប្រធាន​បណ្តាញ​របស់​ដែន​នេះ