កម្មវិធីបើកទូលាយប្រភពរហស្សលិខគឺសំដៅទៅលើកម្មវិធីមិនគិតថ្លៃ
វាមិនគ្រាន់តែមិនគិតតម្លៃអាជ្ញាប័ណ្ណប៉ុណ្ណោះទេ ក៏ប៉ុន្ែតថែមទាំងអាចកែប្រែ បកប្រែ ធ្វើឲ្យប្រសើរឡើង ឬក៏ចែកចាយ ដោយអ្នកណាក៏បាន
ដោយមិនចាំបាច់បង់ថ្លៃអាជ្ញាប័ណ្ណ (គឺអាចកែប្រែ
និងចែកចាយ
ដោយសេរី) ។
ប្រព័ន្ធប្រតិបត្តិការបើកទូលាយរហស្សលិខដ៏មានប្រជាប្រិយភាពមួយ មានឈ្មោះថា Linux
ដែលនាពេលបច្ចុប្បន្ននេះ មានម៉ាស៊ីនបម្រើអ៊ិនធឺណិត ទូទាំងពិភពលោកច្រើនជាង 60%
ប្រើប្រព័ន្ធប្រតិបត្តិការមិនគិតថ្លៃនេះ និង ឧបករណ៍មិនគិតថ្លៃរបស់ប្រភពបើកទូលាយរហស្សលិខផ្សេងៗទៀត ។
ក្រុមហ៊ុនកុំព្យូទ័រធំៗមួយចំនួនដូចជា IBM, Novell ឬក៏ Sun
Microsystems បានគាំទ្រនូវគំរូបើកទូលាយរហស្សលិខ និង អភិវឌ្ឍកម្មវិធីបើកទូលាយរហស្សលិខ ។ ពួកគេគិតថា វាមានផលវិជ្ជមានសម្រាប់ពាណិជ្ជកម្មរបស់ពួកគេ ។
កម្មវិធីបើកទូលាយរហស្សលិខដែលបានរួមបញ្ចូលក្នុងការចេញផ្សាយ
បានអនុវត្តតាមច្បាប់ពិនិត្យដ៏តឹងរឹង
ដូចទៅនឹងកម្មវិធីចេញផ្សាយដែលមានកម្មសិទ្ធិដែរ
ហើយត្រូវបានសាកល្បងដោយអ្នកវិទ្យាសាស្រ្តកុំព្យូទ័រ ស្ម័គ្រចិត្តជាច្រើននាក់
។
ចំនួនកាន់តែច្រើនឡើងៗរបស់ប្រជាជាតិអឺរ៉ុប
និង ការគ្រប់គ្រងក្នុងស្រុក បានអភិវឌ្ឍ ឬក៏កំពុងអភិវឌ្ឍនូវគោលនយោបាយ
ដើម្បីប្រើប្រាស់កម្មវិធីបើកទូលាយរហស្សលិខជំនួសឲ្យប្រព័ន្ធ
និង ឧបករណ៍ដែលមានកម្មសិទ្ធិ ។
នាពេលថ្មីនេះ
ប្រទេសជប៉ុន ចិន និង
កូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីអភិវឌ្ឍប្រព័ន្ធពេញលេញ
ដែលនឹងជួយសម្រួលក្នុងការអភិវឌ្ឍន៍ក្នុងភាសាទាំងនេះ
ដោយប្រើសញ្ញាសម្គាល់ជំនួសអក្សរ
។ កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ
កំពុងផ្សព្វផ្សាយយ៉ាងសកម្ម នូវការប្រើប្រាស់កម្មវិធីបើកទូលាយរហស្សលិខក្នុងតំបន់ អាស៊ី/ប៉ាស៊ីហ្វិក ហើយក៏ខិតខំអភិវឌ្ឍការសម្របសម្រួលផងដែរ ។
នៅក្នុងគំរូបើកទូលាយរហស្សលិខ
ថ្វីត្បិតតែការពិតប្រព័ន្ធ និង កម្មវិធីជាច្រើនបានប្រើដោយមិនគិតថ្លៃក៏ដោយ
ក៏ការអភិវឌ្ឍន៍មួយចំនួនត្រូវ បានធ្វើឡើងដោយក្រុមហ៊ុនអភិវឌ្ឍសម្រាប់អតិថិជន
ត្រូវបានគ្រប់គ្រង ដោយកិច្ចសន្យារវាងភាគីទាំងពីរនោះ និង
មិនត្រូវបានចាត់ទុកជាកម្មវិធីមិនគិតថ្លៃនោះទេ លុះត្រាតែអ្នកដែលមានសិទ្ធិដាក់វាក្នុងដែនសាធារណៈ
។
កម្មវិធីបើកទូលាយរហស្សលិខដែលអាចប្រើបាន
រួមមានកម្មវិធីជា ច្រើនដែលប្រើជាទម្លាប់ដោយអ្នកប្រើកុំព្យូទ័រ
មានដូចជា៖
- កម្មវិធីការិយាល័យដែលមានលក្ខណៈ
និងអាចប្រើបាន ដូចគ្នាទៅនឹង
Microsoft Office ហើយមានភាពត្រូវគ្នាទាំងស្រុងទៅនឹងកម្មវិធីទាំងនោះ
។ កម្មវិធីទាំងនោះមានដូចជា៖
កម្មវិធីវាយអត្ថបទ កម្មវិធីគណនេយ្យ កម្មវិធីបង្ហាញ
និង កម្មវិធីគ្រប់គ្រងមូលដ្ឋានទិន្នន័យ
ជាដើម ។
- កម្មវិធីស្វែងរកលើអ៊ិនធឺណិត អ៊ីម៉ែល ជជែកកំសាន្ត
កម្មវិធីអភិវឌ្ឍបណ្តាញ កម្មវិធីផ្ញើសារបន្ទាន់ និង កម្មវិធីដែលទាក់ទងនឹងអ៊ិនធឺណិតជាច្រើនទៀត ។
- កម្មវិធីកំសាន្ត (តន្រ្តី និង វីដេអូ) ។ រូបភាព និង
កម្មវិធីនិពន្ធរូបភាព
។
- កម្មវិធីប្រើប្រាស់ផ្សេងៗ
(ដូចជាម៉ាស៊ីនគិតលេខ ហ្គេម ។ល។) ។
ផ្ទៃប្រទាក់របស់អ្នកប្រើមួយចំនួន
និង កម្មវិធីជាច្រើនឥឡូវនេះកំពុងត្រូវ បានបកប្រែជាភាសាផ្សេងៗ
រួមមានភាសាសំស្ត្រឹត ដូចជា ភាសាហិនណ្ឌូ ភាសាតាម៉ីល
ឬក៏ ភាសាផ្សេងៗទៀត ដូចជា ភាសាថៃ ដែលប្រើអក្សរសំស្រ្តឹតស្មុគស្មាញ
ដូចភាសាខ្មែរដែរ ។
យើងមានរួចជាស្រេចហើយ នូវប្រព័ន្ធដែលអាចប្រើដើម្បីជួយសម្រួលការអនុវត្តន៍អក្សរខ្មែរ ក៏ប៉ុន្តែការអនុវត្តបែបនេះមិនទាន់មានទេ កាលពី
២ ឬ ៣ ខែកន្លងទៅ
ហើយបច្ចុប្បន្ននេះមានមនុស្សមួយចំនួនកំពុងធ្វើការយ៉ាងសកម្មអំពីអក្សរទាំងនេះ
ប្រកបដោយលទ្ធផលយ៉ាងល្អបំផុត ។ សូមមើលទំព័រស្ថានភាព និង
ទំព័រព័ត៌មាននៃគម្រោង របស់យើង ។
រហូតមកដល់ពេលនេះ ពុម្ពអក្សរកុំព្យូទ័រសម្រាប់ភាសាខ្មែរមានជិត
១៥ ឆ្នាំហើយ ។
ប៉ុន្តែពួកវាមិនត្រូវបានអភិវឌ្ឍដោយប្រើយូនីកូដទេ
ដោយសារពេលនោះមិនទាន់មានខ្មែរយូនីកូដ ។ ពុម្ពអក្សរទាំងនេះ ឥឡូវកំពុងត្រូវបានប្រើយ៉ាងទូលំទូលាយសម្រាប់
កម្មវិធីវាយអត្ថបទ
ក៏ដូចជាសម្រាប់ទស្សនាវដ្តី
និង កាសែត ។ ក្តារចុចសម្រាប់ពុម្ពអក្សរទាំងនេះមានរួចហើយ និង
កំពុងត្រូវបានប្រើ ។
យូនីកូដ មិនគ្រាន់តែស្ថាបនាជារហស្សលិខ
ដោយផ្តល់តម្លៃទៅឲ្យតួអក្សរនិមួយៗ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកំណត់លំដាប់វាយបញ្ចូលទៀតផង ដែលទាំងនេះមានលក្ខណៈខុសពីប្រព័ន្ធចាស់ៗ
។ ក្នុងការសរសេរដោយដៃ និង ដោយគ្មានពុម្ពអក្សរជាខ្នាតគំរូ
ភាសាខ្មែរត្រូវបានគេវាយបញ្ចូលពីឆ្វេងទៅស្តាំ ដូចគ្នាទៅនឹងលំដាប់ដែលតួអក្សរត្រូវបោះពុម្ព ។ ដោយមានយូនីកូដ ភាសាខ្មែរត្រូវបានវាយបញ្ចូលតាមលំដាប់
ដែលតួអក្សរត្រូវបានអាន (មានលក្ខណៈខុសគ្នាពីមុន) ដែលតម្រូវឲ្យមាន "
ឥរិយាវៃឆ្លាត " ពីប្រព័ន្ធ ឬ កម្មវិធីវាយអត្ថបទ ។
ទ្រង់ទ្រាយពុម្ពអក្សរថ្មី
(OpenType, ATT) អនុញ្ញាតឲ្យសរសេរជារហស្សលិខនូវ "ឥរិយាវៃឆ្លាត" នេះ
នៅក្នុងពុម្ពអក្សរ ដោយអនុញ្ញាតឲ្យប្រើពួកវាក្នុងប្រព័ន្ធខ្នាតគំរូ
ដោយមិនចាំបាច់បង្កើតរហស្សលិខជាក់លាក់ណាមួយសម្រាប់ពួកវា ។
មានរួចជាស្រេចហើយនូវពុម្ពអក្សរ ខ្នាតគំរូមួយ និង
OpenType មួយចំនួន (ដែលបង្កើតដោយ
Microsoft) ។ ភាគច្រើននៃពុម្ពអក្សរទាំងនេះ
សុទ្ធតែមានកម្មសិទ្ធ ។
គម្រោងផ្តួចផ្តើមកម្មវិធីភាសាខ្មែរ បានផលិត និង
បានដាក់ក្នុងដែនសាធារណៈ នូវពុម្ពអក្សរ OpenType
យូនីកូដពេញលេញមួយ
ដើម្បីប្រើសម្រាប់ការអភិវឌ្ឍន៍កម្មវិធីបើកទូលាយរហស្សលិខ ដែលបកប្រែពុម្ពអក្សរខ្មែរ ។ វាបានបង្កើតផងដែរនូវពុម្ពអក្សរមួយ ដែលត្រូវបានប្រើជាពិសេសសម្រាប់បកប្រែកម្មវិធី
(បានបន្លិច និង ប្រើចន្លោះបញ្ឈរតិចតួច) និង ពុម្ពអក្សរសរសេរដៃ
។ ពុម្ពអក្សរផ្សេងៗទៀតកំពុងត្រូវបានអភិវឌ្ឍ និង ប្រកាសដោយអ្នកផលិតផ្សេងៗទៀត ។ សូមមើល
ទំព័រទាញយក
សម្រាប់ព័ត៌មានបន្ែថម
។
មិនទាន់មានក្តារចុចខ្នាតគំរូសម្រាប់វាយបញ្ចូល
យូនីកូដ ដែលមានមូលដ្ឋានជាភាសាខ្មែរនៅឡើយទេ
។