 |
គោលបំណងរបស់យើង គឺផលិតនូវកញ្ចប់កម្មវិធីពេញលេញមួយដែល
៖
-
មានគ្រប់កម្មវិធី
និង ឧបករណ៍ ដែលអ្នកប្រើធម្មតាធ្លាប់ប្រើក្នុងកុំព្យូទ័រ
របស់គាត់ (កម្មវិធីការិយាល័យ ឧបករណ៍អ៊ិនធឺណិត កម្មវិធីកំសាន្ត
និង
កម្មវិធីប្រើប្រាស់ផ្សេងៗទៀត )
។
-
ងាយស្រួលប្រើ
និង មានផ្ទៃប្រទាក់មិនខុសពីផ្ទៃប្រទាក់របស់ Windows ដែលគេនិយមប្រើក្នុងប្រទេសកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ ។
-
មិនគិតថ្លៃ
ព្រមទាំងដំណើរការលើប្រព័ន្ធប្រតិបត្តិការមិនគិតថ្លៃ
។ ហេតុដូច្នេះហើយ
ទើបយើងជ្រើសយក
Linux ។
ផ្នែកសំខាន់ៗរបស់ប្រព័ន្ធរួមមាន ៖
ផ្ទៃប្រទាក់អ្នកប្រើ
(GUI
ឬ UI)
នេះគឺជាផ្នែកដ៏សំខាន់មួយរបស់ប្រព័ន្ធ
។ វាដូចទៅនឹងផ្នែករបស់ប្រព័ន្ធ Microsoft Windows
ដែរដែលអ្នកប្រើអាចមើលឃើញ
។ វារួមបញ្ចូលនូវរាល់ ម៉ឺនុយប្រព័ន្ធ
និង ការប្រើគ្រប់ឯកសារ និង កម្មវិធីទាំងអស់ ។ មានផ្ទៃប្រទាក់
របស់អ្នកប្រើជាច្រើន ដែលដំណើរការជាមួយកម្មវិធីបើកទូលាយរហស្សលិខ ។ Gnome 2.6
(ដែលមាន Xfree 4.3) ត្រូវបានជ្រើសរើសសម្រាប់គម្រោងនេះ
។ Gnome ត្រូវបានគេបកប្រែរួចហើយជាភាសាសំស្រ្តឹត ។
តែយ៉ាងណាក៏ដោយ
គម្រោងនឹងរក្សាជម្រើសរបស់ខ្លួនបើកទូលាយជានិច្ច ព្រោះថា
KDE អាចក្លាយជាជម្រើសដ៏ប្រសើរ
ប្រសិនបើការគាំទ្រសម្រាប់ ភាសាខ្មែរមិនអាចប្រើបានពេញលេញក្នុង
Gnome
(សូមមើលទំព័ររបស់យើងអំពី
Gnome ) ។
កម្មវិធីការិយាល័យ
កម្មវិធីសាមញ្ញមួយចំនួន ដែលប្រើសម្រាប់ការងារការិយាល័យ មានដូចជា
៖ កម្មវិធីវាយអត្ថបទ កម្មវិធីគណនេយ្យ កម្មវិធីបង្ហាញ និងកម្មវិធីគ្រប់គ្រងមូលដ្ឋានទិន្នន័យ (ដូចគ្នាទៅនឹង Microsoft
Word, Excel, PowerPoint និង Access ដែរ) ។ កម្មវិធីទាំងអស់នេះមាននៅក្នុងឈុត OpenOffice 1.1 ដែលត្រូវបានជ្រើសរើសសម្រាប់គម្រោងនេះ ។
ក្នុងករណីខ្លះ គុណភាពរបស់ឈុតកម្មវិធីនេះអាចលើស
Microsoft Office XP ។ កញ្ចប់រួមមាន កម្មវិធីនិពន្ធក្រាហ្វិក
ដែលប្រើដោយអ្នកប្រើជាង ១០ លាននាក់ទូទាំងពិភពលោក ។
|
Writer |
កម្មវិធីវាយអត្ថបទ |
ដូចគ្នាទៅនឹង Microsoft Word |
|
Calc |
កម្មវិធីគណនេយ្យ |
ដូចគ្នាទៅនឹង Microsoft Excel |
|
Impress |
កម្មវិធីបង្ហាញ |
ដូចគ្នាទៅនឹង Microsoft PowerPoint |
|
Database |
បង្កើតមូលដ្ឋានទិន្នន័យ |
|
កម្មវិធីស្វែងរកលើអ៊ិនធឺណិត អ៊ីម៉ែល ជជែកកំសាន្ត ព័ត៌មាន ផ្ញើសារបន្ទាន់ កម្មវិធីនិពន្ធបណ្តាញ
និង សុវត្ថិភាព
កម្មវិធី
Mozilla
គឺជាកម្មវិធីស្វែងរកលើអ៊ិនធឺណិតដ៏ល្បីល្បាញបំផុត ក្នុងពិភពបើកទូលាយរហស្សលិខ វាក៏ត្រូវបានគេប្រើយ៉ាងទូលំទូលាយផងដែរក្នុង
Microsoft Windows ។
ក្រៅពីជាកម្មវិធីស្វែងរកអ៊ិនធឺណិតដ៏ល្អបំផុត
វាក៏រួមបញ្ចូលនូវកម្មវិធីគ្រប់គ្រង អ៊ីម៉ែល
និងកម្មវិធីជែកកំសាន្ត ដែលមានចំណាត់ថ្នាក់លេខ ១
ផងដែរ ។
|
កម្មវិធីស្វែងរកលើបណ្តាញ |
Firefox 1.0 |
|
ផ្ញើសារបន្ទាន់ |
Gaim |
|
អ៊ីម៉ែល |
Mozilla
Thunderbird 0.7.2 |
|
កម្មវិធីនិពន្ធបណ្តាញ |
ធ្វើទំព័របណ្តាញ (Mozilla 1.6) |
|
ជញ្ជាំងភ្លើង |
សុវត្ថិភាពចូលដំណើរការអ៊ិនធឺណិត (Firestater
0.9.1) |
កម្មវិធីជាច្រើនដែលរួមមាន កម្មវិធីចាក់ស៊ីឌី,
កម្មវិធីចាក់ MP3
ព្រមទាំងមើលឌីវីឌី និង វីស៊ីឌី ផងដែរ ។
|
កម្មវិធីចាក់ស៊ីឌី |
CD and MP3 Player (alsaplayer,
alsamixer, grip) |
|
កម្មវីធីចាក់ឌីវីឌី |
DVD and Digital Video Player (Totem
0.99.8) |
|
កម្មវិធីនិពន្ធឯកសាររូបភាព |
Gimp. Professional image editing with
scanner connexion. |
|
ម៉ាស៊ីនគិតលេខ |
|
កម្មវិធីនិពន្ធអត្ថបទ |
|
កម្មវិធីបង្ហាប់ឯកសារ |
|
កម្មវិធីចម្លងទុក |
កម្មវិធីដែលចង់ធ្វើ
ប៉ុន្តែមិនទាន់មាននៅឡើយទេ
បណ្ណាល័យ
[1]
|
បណ្ណាល័យគាំទ្រអក្សរខ្មែរ |
|
|
បណ្ណាល័យ នៅក្នុងពាក្យកុំព្យូទ័រ គឺជាស៊េរីនៃកម្មវិធីដែលបានសរសេរជាមុន
ដែលអាចត្រូវបានគេ ដាក់បញ្ចូល
ឬក៏ ប្រើក្នុងកម្មវិធីថ្មីៗ
ដូច្នេះកម្មវិធីមិនត្រូវបាន អភិវឌ្ឍឲ្យមានមុខងារ ពិតប្រាកដ ម្តងទៀតទេ
ដូចក្នុងករណីនេះ គឺជាការគាំទ្រ អត្ថបទភាសាខ្មែរ ។
|