គម្រោង​ផ្តួច​ផ្តើម​កម្ម​វិធី​កុំព្យូទ័រ​ភាសា​ខ្មែរ

ផែន​​ការ (មក​ដល់​ពេល​នេះ)

 
 
គម្រោង​​ចែក​ចេញ​ជា​ពីរ​ដំណាក់​កាល​ច្បាស់​លាស់ ។ ដំណាក់​កាល​ទី​មួយ​បាន​ចាប់​ផ្តើម​រួច​ហើយ​ និង​កំពុង​បន្ត​ខណៈ​ពេល​​មិនមាន​ធន​ធាន​ខាង​ក្រៅ​សម្រាប់​គម្រោង ។  ដំណាក់កាល​មួយទៀត​​ស្ថិត​ក្នុង​កំឡុងពេល​បច្ចុប្បន្ន មានល្បឿន​យឺត​ ខ្វះ​ខាត​ថវិកា​ ដែល​កិច្ច​ប្រឹង​ប្រែង​​​ក្នុង​ការ​អភិវឌ្ឍន៍ ​និង បកប្រែ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទ្រង់ទ្រាយ​តូច​ និង​ភាគ​ច្រើន​ធ្វើ​ដោយ​អ្នក​ស្ម័គ្រ​ចិត្ត​ ។

ប្រសិន​បើ​ការ​អភិវឌ្ឍន៍​បន្ត​ធ្វើ​ដោយ​អ្នក​ស្ម័គ្រ​ចិត្ត ការ​គាំទ្រ​ពេញ​លេញ​ដែល​ត្រូវ​​ការ​សម្រាប់​ប្រព័ន្ធ​ Linux អាច​ធ្វើ​រួច​នៅ​ចុង​ឆ្នាំ ២០០៤ ។

ទាក់​ទង​ទៅ​នឹង​ពុម្ព​អក្សរ​ យើង​​ក៏​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នូវ​ពុម្ព​អក្សរ KhmerOS កំណែ​ ២.០ (យូនីកូដ​ដែល​មាន​ OpenType Coding) ។ វា​រួម​បញ្ចូល​ពុម្ព​អក្សរ​ធម្មតា ដិត ទ្រេត និង ដិតទ្រេត (អាច​យក​បាន​ក្នុង​ ទំព័រ​​ទាញ​យក ​របស់​យើង​) ។ យើង​បាន​បង្កើត​ពុម្ព​អក្សរ​ប្រព័ន្ធ​ដ៏​ប្រសើរ​មួយ (ធម្មតា​តែ​ប៉ុណ្ណោះ) ដែល​ដំណើរ​យ៉ាង​ល្អ​ក្នុង​ទំហំ​តូច ("hinted" រួម​ទាំង​ឡាតាំង និង​តួ​អក្សរ​ខ្មែរ​) ។

កិច្ច​ប្រឹង​ប្រែង​ក្នុង​ការ​ធ្វើ​សទ្ទា​នុ​ក្រម​បាន​ឈាន​មក​ដល់​ដំណាក់​កាល​ឋិត​ថេរ​មួយ ហើយ​យើង​នឹង​​​បន្ថែម​នូវ​ពាក្យ​ថ្មី​ៗ​បន្ថែម​ទៀត នៅ​ពេល​ធ្វើ​ការ​បក​ប្រែ​ថ្មី (នូវ​មូលដ្ឋាន ពាក្យ​​ដែល​ចាំបាច់ )

ការ​បក​ប្រែ​បាន​ចាប់​ផ្តើម ដែល​បច្ចុប្បន្ន​ក្រុម​មាន​អ្នក​បក​ប្រែ​ចំនួន ៦ នាក់ ។ OpenOffice, កម្ម​វិធី​រុក​រក (Firefox), កម្ម​វិធី​​អ៊ីម៉ែល​ (Thunderbird) នឹង​មាន​ក្នុង​ឆ្នាំ ២០០៤ ។ យើង​នឹង​ចេញ​ផ្សាយ​ពួកវា​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ MS Windows ។ ឯកសារ​ពេញ​លេញ​ និង​ម៉ូឌីល​ហ្វឹក​ហ្វឺន​សម្រាប់​កម្មវិធី​ទាំង​នេះ​សង្ឃឹម​ថា​នឹង​ចេញ​ផ្សាយ​ក្នុង​ត្រី​មាស​ទី​មួយ​នៃ​ឆ្នាំ​ ២០០៥ ។

នៅ​ក្នុង​ឆ្នាំ ២០០៥ គម្រោង​នឹង​បក​ប្រែ​ផ្ទៃ​ប្រទាក់​អ្នក​ប្រើក្នុង Linux (អាច​ជា Gnome KDE), បក​ប្រែ​កម្មវិធី​កំសាន្ត និងកម្ម​វិធី​ប្រើ​ប្រាស់ ព្រម​ទាំង​​រួម​បញ្ចូល​នូវ​រាល់​កម្ម​វិធី​ដែល​បាន​បក​ប្រែ​រួច​ទៅ​ក្នុង​ផ្ទៃ​ប្រទាក់​ដែល​បាន​ជ្រើស ដើម្បី​ខ្ចប់​ និង​ចែក​ចាយ​ជា​ស៊ីឌី​សម្រាប់​ដំឡើង Linux ។ នេះ​គឺ​ជា​ពេល​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ប្តូរ​មក​ប្រើ​ប្រាស់ Linux វិញ​ហើយ ។ យើង​សង្ឃឹម​ថា នៅ​ពេល​នោះ​ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ដែល​បង្កើត​នូវ​ផ្នែក​ទន់​ជា​ភាសាជាតិ​មួយ​ដោយ​ខ្លួន​ឯង ហើយ​នឹង​មាន​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Linux ក្នុង​មជ្ឈដ្ឋាន​សាធារណៈ​យ៉ាង​ទូលំទូលាយ ។

 

 

 

 

 

 

 

 

 

 

ទំព័រ​ត្រូវ​បាន​កែ​ប្រែ​ចុង​ក្រោយ​នៅ​ ថ្ងៃ សៅរ៍ ទី ៣០ ខែ តុលា ឆ្នាំ ២០០៤

សម្រាប់​សេចក្តី​អធិប្បាយ​ណា​មួយ​អំពី​ទំព័រ​បណ្តាញ​ សូមទាក់ទង​ប្រធាន​បណ្តាញ​របស់​ដែន​នេះ