គម្រោង​ផ្តួច​ផ្តើម​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ

កម្ម​វិធី​ដែល​ដំណើរ​ការ​ភាសា​ខ្មែរ

 
 
Linux

ការ​ដំណើរ​ការ​កម្មវិធី​ Linux គឺ​ទើបនឹង​កំពុង​ដំណើរ​ការ និង ​មិន​ទាន់​ត្រូវ​បាន​រួម​បញ្ចូល​ក្នុង​កំណែ​ផលិតផល​ផ្សេង​ៗ​ជា​​សាធារណៈ​នៅ​ឡើយ​ទេ ។

  • Mozilla 1.6 (ការ​ចេញ​ផ្សាយ​ជា​ភាសា​ខ្មែរ​ពិសេស សូម​មើល ទំព័រ​ទាញ​យក របស់​យើង) ។
  • Gnome និង​កម្មវិធី​ដែល​ប្រើ Pango (ដោយ​ប្រើ​ Pango ពិសេស នឹង​មាន​ក្នុង​ពេល​ឆាប់​ៗ​នេះ​) ។ វា​នឹង​រួម​បញ្ចូល​ពេញ​លេញ​ក្នុង​ Pango កំណែ 1.6 ។
  • KDE និង​​ កម្មវិធី​ដែល​ផ្អែក​លើ Qt (មិន​រាប់​បញ្ចូល koffice និង​ Kate ), ប៉ុន្តែ​គួរឲ្យ​សោកស្តាយ​ វា​មាន​តែ​ក្នុង​កំណែ​ចុង​ក្រោយ​ដែលបាន​ចង​ក្រង​ពី​ CVS (3.3) ប៉ុណ្ណោះ​ ដោយ​វា​មិន​ទាន់​មាន​ក្នុង​កំណែ 3.2 ដែល​ទើប​តែ​ចេញ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ទេ ។ បំណះ​មួយ​សម្រាប់ Qt 3.3.1 ត្រូវ​បាន​ទទួល​យក​ដើម្បី​កែ​នូវ​កំហុស​ខ្លះៗ ហើយ​ប្រហែល​ជា​អាច​មាន​ក្នុង Qt 3.3.2 ។

កម្ម​វិធី​ដែល​មិន​ទាន់​គាំ​ទ្រ​ការ​រួម​បញ្ចូល​ភាសា​ខ្មែរ ៖

  • Open Office 1.1.2

Windows

ប្រសិន​បើ​យូនីកូដ​ខ្មែរ​ដំណើរ​ការ​ក្នុង​កុំព្យូរទ័រ​របស់​អ្នក (តែ​បើ​មិន​ដំណើរ​ការ​សូម​មើល ទី​នេះ) កម្មវិធី​ភាគ​ច្រើន ដូច​ខាង​ក្រោម​ប្រហែល​ជា​អាច​​ដំណើរ​ការ​ជាមួយ​យូនីកូដ​ខ្មែរ ៖

  • Mozilla Suite 1.5 និង​កំណែ​ក្រោយ​មក​ទៀត
  • X-chat2
  • MS Word (​មាន​បញ្ហា​ខ្លះ​ៗ)
  • MS Publisher
  • MS Internet Explorer
  • Adobe Pagemaker
  • Adobe Distiller (ការ​បង្កើត PDF ដែល​រួម​បញ្ចូល​ភាសា​ខ្មែរ​)
  • poEditor (កម្ម​វិធី​និពន្ធ​ឯកសារ PO)
  • UltraEdit 10
  • EmEdit 10
  • Paratext 6.0
  • Open Office 680m47 (នៅ​មាន​កំហុស​បន្តិច​បន្តួច​)

កម្ម​វិធី​ដែល​មិន​ដំណើរ​ការ​ជា​មួយ​យូនីកូដ​ខ្មែរ (ប៉ុន្តែ​ដំណើរ​ការ​ជាមួយ​ពុម្ព​អក្សរ​ Legacy ខ្មែរ​) រួម​មាន ៖

  • MS PowerPoint
  • ផលិតផល​សម្រាប់​ការ​រចនា​របស់​ Adobe (Photoshop 8.0, Illustrator 11)
  • Macromedia Freehand 11
  • QuarkXPress 6.0
  • Eudora 6.0
  • Worldpad
  • កម្ម​វិធី Java (ក៏​ស្ថិត​ក្នុង​បញ្ជី​កម្ម​វិធី​ដែល​ត្រូវ​អភិវឌ្ឍ​របស់​ពួក​យើង​ផង​ដែរ)

របៀប​ធ្វើ​ឲ្យ Windows ដំណើរ​ការ​ជាមួយ​យូនីកូដ​ខ្មែរ

ភាសា​ខ្មែរ​អាច​ដំណើរ​ការ​យ៉ាង​ល្អ​លើ  Windows 2000 និង Windows XP (ដោយ​ប្រើ​ MS Office 2003) ​ទាល់​តែ​​កំណែ​ត្រឹម​ត្រូវ​នៃ​ឯកសារ Usp10.dll (ឯកសារ​កំណែ 1.471.4030 ឬ​ខ្ពស់​ជាង​នេះ) ត្រូវ​បាន​ដំឡើង​ទាំង​ក្នុង​ថត​នៃ​កម្ម​វិធី​ដែល​យើង​ចង់​ប្រើ​ជា​ភាសា​ខ្មែរ​ និង​ក្នុង​ថត​ប្រព័ន្ធ (c:\windows\system32) ព្រម​ទាំង​អនុវត្ត​នូវ​ចំណុច​មួយ​ចំនួន​ទៀត​ដូច​ខាង​ក្រោម ៖

  • ចម្លង​ឯកសារ Usp10.dll ទៅ​ទីតាំង​ត្រឹម​ត្រូវ ។
  • ដំឡើង​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​មួយ​ចំនួន ។
  • ដំឡើង​ការ​គាំ​ទ្រ​សម្រាប់​អត្ថបទ​ស្មុគ​ស្មាញ​សម្រាប់ Windows XP
  • ដំឡើង​ក្តារ​ចុច​ខ្មែរ ។

តម្រូវ​ការ ៖

ដំណើរ​ការ​ដំឡើង​នឹង​ធ្វើ​ទៅ​បាន​ទាល់​តែ​អ្នក​​បាន​ដំឡើង​ផ្នែក​ទន់​ដូច​ខាង​ក្រោម​ក្នុង​កុំព្យូទ័រ​របស់​អ្នក​៖

  • Windows 2000 Windows XP (Home Pro) ។
  • MS Office 2003 (ជា​កំណែ​ចុង​ក្រោយ​ដែល​មាន​​កំណែ usp10.dll ត្រឹម​ត្រូវ​)

ប្រសិន​បើ​អ្នក​មាន Windows XP Home Edition ជំហាន​ចាំ​បាច់​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ស្វ័យ​ប្រវត្តិ​ដោយ​កម្ម​វិធី​ដំឡើង​របស់​យើង (KhmerUnicodeInstall 4.23) និង​ស៊ីឌី​ Windows XP របស់​អ្នក ។

  • ទាញ​យក​កម្ម​វិធី​ដំឡើង KhmerUnicodeInstall 4.23
  • បិទ​រាល់​កម្ម​វិធី​ក្នុង​កុំព្យូទ័រ​របស់​អ្នក ។
  • ចុច​លើ Start-->Settings-->Control Panel
  • បើក​ផ្ទាំង​បញ្ជា Regional and Language Options ជ្រើស​ផ្ទាំង Languages ហើយ​ប្រាកដ​ថា Install files for Complex script...មិន​ត្រូវ​បាន​ជ្រើស ។ បើ​ជ្រើស​ សូម​កុំ​ជ្រើស​វា​រួច​ចាប់​ផ្តើម​កុំព្យូទ័រ​របស់​អ្នក​ឡើង​វិញ ។
  • ប្រតិបត្តិ KhmerSupportInstall 4.23 រួច​បំពេញ​សព្វ​គ្រប់​នូវ​ការ​ដំឡើង ។ ចុច Yes ចំពោះ​រាល់​សំណួរ​ដែល​សួរ​អ្នក ។
  • ចាប់​ផ្តើម​កុំព្យូទ័រ​របស់​អ្នក​ឡើង​វិញ ។
  • ធ្វើ​ដូច​មុន ចុច​លើ Start-->Settings-->Control Panel រួច​បើក​​ផ្ទាំង​បញ្ជា Regional and Language Options ជ្រើស​ផ្ទាំង Languages រួច​ជ្រើស​ជម្រើស Install files for Complex script... ។ វា​ប្រហែល​ជា​ទាម​ទារ​ឲ្យ​អ្នក​បញ្ចូល​នូវ​ស៊ីឌី Windows ដើម្បី​ធ្វើ​ការ​ស្វែង​រក​នូវ​ឯកសារ​ដែល​វា​ត្រូវ​ការ ។ មុន​ពេល​អ្នក​បិទ​ផ្ទាំង​នេះ សូម​ចុច​លើ Details បន្ទាប់​ចុច​លើ Add រួច​ជ្រើស​យក​ភាសា Catalan (គ្មាន​ភាសា​ខ្មែរ​ទេ ហើយ​សញ្ញា​សម្រាប់ Catalan គឺ CA ដែល​យើង​គិត​ថា​អាច​មាន​ន័យ​ថា Cambodian) ។ នៅ​ពី​ក្រោម​ប្រអប់ Keyboard Layout/IME ជ្រើស​យក KhmerOS - Khmer Unicode keyboard 4.23 ។ ចុច​លើ OK រហូត​ទាល់​តែ​ចាក​ចេញ​ពី Control panel...
  • ចាប់​ផ្តើម​កុំព្យូទ័រ​របស់​អ្នក​ឡើង​វិញ ។
  • ផ្លូវ​កាត់​មួយ​ឈ្មោះ​ថា Display Khmer Keyboard នឹង​បង្ហាញ​ក្នុង desktop របស់​អ្នក ។ ប្រសិន​បើ​អ្នក​ចុច​លើ​វា អ្នក​នឹង​ឃើញ​ប្លង់​ក្តារ​ចុច​សម្រាប់​យូនីកូដ​ខ្មែរ​ក្នុង​ទ្រង់​ទ្រាយ​ជា PDF ហើយ​នឹង​អាច​បោះ​ពុម្ព​វា​បាន ។
  • ឥឡូវ​នេះ​អ្នក​បាន​បំពេញ​រួច​រាល់​ហើយ សូម​បើក MS Word 2003 ឬ​កម្ម​វិធី​ដែល​អ្នក​ចូល​ចិត្ត​ដែល​គាំ​ទ្រ​យូនីកូដ ហើយ​បន្ទាប់​មក​សូម​មើល​ទៅ​ខាង​ស្តាំ​ឆៀង​ខាង​ក្រោម​នៃ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក​ អ្នក​នឹង​ឃើញ​អក្សរ​កាត់​នៃ​ភាសា​ដែល​អ្នក​កំពុង​ដំណើរ​ការ​ជាមួយ (EN ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជាមួយ​ភាសា​អង់​គ្លេស) ប្រសិន​បើ​អ្នក​ចុច​លើ​វា​អ្នក​នឹង​អាច​ប្តូរ​ទៅ​ជា Catalan ដែល​នឹង​ប្តូរ​ក្តារ​ចុច​របស់​អ្នក​ទៅ​ជា​ក្តារ​ចុច​ខ្មែរ (​ចុច ​Shift Alt ក៏​អាច​ប្តូរ​ក្តារ​ចុច​បាន​ដែរ) ។

តែ​ប្រសិន​បើ​កុំព្យូទ័រ​រ​បស់​អ្នកដំណើរ​ការ​លើ Windows XP Pro នោះ​វា​មិន​អនុញ្ញាត​ឲ្យ​ចម្លង​ឯកសារ usp10.dll ទៅ​កាន់​ថត c:\windows\system32 បាន​ទេ​ ។ សូម​ធ្វើ​តាម​ការ​ណែ​នាំ​ដូច​ខាង​ក្រោម ៖

  • ទាញ​យក​កម្ម​វិធី​ដំឡើង KhmerUnicodeInstall 4.23
  • បិទ​រាល់​កម្ម​វិធី​ក្នុង​កុំព្យូទ័រ​របស់​អ្នក ។
  • ចុច​លើ Start-->Settings-->Control Panel
  • បើក​ផ្ទាំង​បញ្ជា Regional and Language Options ជ្រើស​ផ្ទាំង Languages ហើយ​ប្រាកដ​ថា Install files for Complex script...មិន​ត្រូវ​បាន​ជ្រើស ។ បើ​ជ្រើស​ សូម​កុំ​ជ្រើស​វា​រួច​ចាប់​ផ្តើម​កុំព្យូទ័រ​របស់​អ្នក​ឡើង​វិញ ។
  • ប្រតិបត្តិ KhmerSupportInstall 4.23 រួច​បំពេញ​សព្វ​គ្រប់​នូវ​ការ​ដំឡើង ។ ចុច Yes ចំពោះ​រាល់​សំណួរ​ដែល​សួរ​អ្នក ។
  • ចាប់​ផ្តើម​កុំព្យូទ័រ​របស់​អ្នក​ឡើង​វិញ ។
  • ធ្វើ​ដូច​មុន ចុច​លើ Start-->Settings-->Control Panel រួច​បើក​​ផ្ទាំង​បញ្ជា Regional and Language Options ជ្រើស​ផ្ទាំង Languages រួច​ជ្រើស​ជម្រើស Install files for Complex script... ។ វា​ប្រហែល​ជា​ទាម​ទារ​ឲ្យ​អ្នក​បញ្ចូល​នូវ​ស៊ីឌី Windows ដើម្បី​ធ្វើ​ការ​ស្វែង​រក​នូវ​ឯកសារ​ដែល​វា​ត្រូវ​ការ ។ មុន​ពេល​អ្នក​បិទ​ផ្ទាំង​នេះ សូម​ចុច​លើ Details បន្ទាប់​ចុច​លើ Add រួច​ជ្រើស​យក​ភាសា Catalan (គ្មាន​ភាសា​ខ្មែរ​ទេ ហើយ​សញ្ញា​សម្រាប់ Catalan គឺ CA ដែល​យើង​គិត​ថា​អាច​មាន​ន័យ​ថា Cambodian) ។ នៅ​ពី​ក្រោម​ប្រអប់ Keyboard Layout/IME ជ្រើស​យក KhmerOS - Khmer Unicode keyboard 4.23 ។ ចុច​លើ OK រហូត​ទាល់​តែ​ចាក​ចេញ​ពី Control panel...
  • ចាប់​ផ្តើម​កុំព្យូទ័រ​របស់​អ្នក​ឡើង​វិញ ។

សម្រាប់ Windows 2000 សូម​អនុ​វត្ត​តាម​បែប​បទ​សម្រាប់ Windows XP ប៉ុន្តែ​សូម​ប្រើ KhmerUnicodeW2000Install 4.23 ជំនួស​វិញ ។

យើង​ជឿ​ជាក់​ថា យូនីកូដ​មិន​ដំណើរ​ការ​លើ Windows 98 ឬទាប​ជាង ។ ប្រសិន​បើ​អ្នក​ដឹង​ព័ត៌មាន​អ្វី​អំពី​បញ្ហា​នេះ សូម​ប្រាប់​ពួក​យើង​ឲ្យ​ដឹង​ផង

អំពី MS Office 2003

តាម​ការ​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា MS Word 2003 ដំណើរ​ការ​យ៉ាង​ល្អ​ជាមួយ​ភាសា​ខ្មែរ (វា​កាត់​បន្ថយ​ការ​គាំង​ប្រសើរ​ជាង​មុន) នៅ​ពេល​អ្នក​ដំឡើង​ .NET Framework ក្នុង​កុំព្យូទ័រ​របស់​អ្នក ។ ដើម្បី​ដំឡើង .NET Framework អ្នក​ត្រូវ​ការ​ស៊ីឌី​ដើម្បី​ដំឡើង Microsoft Visual Studio .NET ។ ម្តង​ទៀត ទោះ​បី​មាន​វា​ភាគ​ច្រើន MS Windows នៅ​តែ​គាំង​ ។

ដើម្បី​ពិនិត្យ​មើល​ថាតើ​ MS Word 2003 កំពុង​ប្រើ​ឯកសារ usp10.dll កំណែ​ត្រឹម​ត្រូវ​ឬ​ទេ អ្នក​អាច​ចូល​ទៅ​ក្នុង​កម្ម​វិធី Word រួច​ចុច​លើ​ម៉ឺនុយ Help -> About Microsoft Office Word រួច​ចុច​លើ​ប៊ូ​តុង System Info... (អ្នក​ត្រូវ​រង់​ចាំ​បន្តិច) ។ នៅ​ក្នុង​ផ្ទាំង​ដែល​បើក​ឡើង ចុច​លើ Software Environment រួច​ជ្រើស​យក Loaded Modules (​សូម​រង់​ចាំ​បន្តិច​ទៀត​) ។ បញ្ជី​នៃ​ម៉ូឌីល​នឹង​លេច​ឡើង រួច​ស្វែង​រក Usp10.dll រួច​ពិនិត្យ​មើល​កំណែ​របស់​វា​​គឺ 1.0471.4030 ឬ​ខ្ពស់​ជាង​ឬ​ទេ ។

 

ទំព័រ​ត្រូវ​បាន​កែ​ប្រែ​ចុង​ក្រោយ​នៅ​ ថ្ងៃ សៅរ៍ ទី ៣០ ខែ តុលា ឆ្នាំ ២០០៤

សម្រាប់​សេចក្តី​អធិប្បាយ​ណា​មួយ​អំពី​ទំព័រ​បណ្តាញ​ សូមទាក់ទង​ប្រធាន​បណ្តាញ​របស់​ដែន​នេះ