គម្រោង​ផ្តួច​ផ្តើម​កម្ម​វិធី​កុំព្យូទ័រ​ភាសា​ខ្មែរ

បង្កើត​ជំនាញ​ការ​បើក​ទូលាយ​រហស្ស​លិខ

 
 
ការអភិវឌ្ឍន៍​អ្នក​ជំនាញ​ការ​បើក​ទូលាយ​រហស្ស​លិខ​ក្នុង​សាកល​វិទ្យាល័យ

ដោយ​ការ​ប្រើ​បច្ចេក​វិជ្ជា​ដែល​បើក​ទូលាយ​រហស្សលិខ ប្រទេស​កម្ពុជា​នឹង​មិន​ពឹង​ពាក់​ទាំង​ស្រុង​ទៅ​នឹង​ក្រុមហ៊ុន​ផលិត​ពី​បរទេស ប៉ុន្តែ​ការ​ទទួល​ខុស​ត្រូវ​នៃ​បច្ចេកវិជ្ជា​កម្រិត​ខ្ពស់ ត្រូវ​តែ​ឆ្លង​កាត់​តាម​រយះ​សាកល​វិទ្យា​ល័យ​ក្នុង​ប្រទេស​កម្ពុជា ដែល​វិស្វករ​ និង​អ្នក​អភិវឌ្ឍន៍​ថ្មី​ៗ អាច​នឹង​បង្កើត​នូវ​ការ​អភិវឌ្ឍន៍​ និង​ការ​បក​ប្រែ​ថ្មី សម្រាប់​មជ្ឈដ្ឋាន​សាធារណៈ​ក្នុង​ប្រទេស ។

មជ្ឈមណ្ឌល​កម្ម​វិធី​បើក​ទូលាយ​ប្រភពរហស្សលិខ ត្រូវ​តែ​បង្កើត​ក្នុង​សាកល​វិទ្យា​ល័យ​រដ្ឋ និង/ឬ ឯកជន ចំនួន​មួយ ឬ ច្រើន ក្នុង​ប្រទេស​កម្ពុជា ។ មជ្ឈ​មណ្ឌល​ទាំង​នេះ​នឹង​បង្កើត​នូវ​អ្នក​ជំនាញ ដែល​ឧស្សាហកម្ម​នានា​ត្រូវ​ការ នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ពួកគេ​ នឹង​ធ្វើ​ការ​ស្រាវ​ជ្រាវ​កម្រិត​ខ្ពស់ រួច​បង្កើត​ចេញ​នូវ សម្ភារៈ​ដែល​បើក​ទូលាយ​រហស្សលិខ​ដំបូង​ ដែល​សង្គម​កម្ពុជា​អាច​នឹង​ត្រូវ​ការ ក៏ដូច​ជា​ធ្វើ​ការ​ជ្រើស​រើស​នូវ​សមាសធាតុ​ថ្មី ដែល​អាច​រួម​បញ្ចូល​ក្នុង​កំណែ​ថ្មី​នៃ កញ្ចប់​កម្ម​វិធី​ដំបូង ។

ការ​បង្កើត​នូវ​មជ្ឈ​មណ្ឌល​ទាំង​នោះ និង​រយះ​ពេល​ពីរ​ឆ្នាំ​ដំបូង នឹង​ត្រូវ​ឧបត្ថម្ភ​ថវិកា​ដោយ​គម្រោង​នេះ រី​ឯ​ការ​ថែ​ទាំ​បន្ទាប់​មក​ទៀត​ត្រូវ​តែ​ធានា​រ៉ាប់​រង​ដោយ​សាកល​វិទ្យា​ល័យ ។ គម្រោង​នឹង​ផ្គត់​ផ្គង់​ផង​ដែរ​នូវ​មជ្ឈ​មណ្ឌល​ពង្រឹង​សមត្ថភាព​រហូត​ដល់ ៣ មជ្ឈ​មណ្ឌល​ក្នុង​សាកល​វិទ្យា​ល័យ​បី​ខុស​ៗ​គ្នា ដែល​មាន​កុំព្យូទ័រ​គ្រប់​គ្រាន់ (បី​គ្រឿង​ក្នុង​មួយ​មជ្ឈ​មណ្ឌល​) និង​ការ​ត​ភ្ជាប់​អ៊ិនធឺណិត​ដែល​មាន​ល្បឿន​មធ្យម (១២៨ គីឡូ​បៃ) ដែល​ត្រូវ​ការ​សម្រាប់​ការងារ​កម្ម​វិធី​បើក​ទូលាយ​រហស្សលិខ ។ ការ​ផ្គត់​ផ្គង់​នេះ នឹង​ផ្តល់​អោយ​ក្នុង​រយះ​ពេល​ពីរ​ឆ្នាំ​ជាប់​ៗ​គ្នា ។

ការ​អភិវឌ្ឍន៍​នូវ​អ្នក​ជំនាញ​ការ​បើក​ទូលាយ​រហស្សលិខ​ក្នុង​ក្រុមហ៊ុន

​ប្រព័ន្ធ​នេះ​បង្កើត​នូវ​វិធី​ថ្មី និង​ងាយ​ស្រួល​មួយ ក្នុង​ការ​អភិវឌ្ឍន៍​កម្ម​វិធី ដែល​ប្រើ​ភាសា​ខ្មែរ​ជា​គោល ព្រម​ទាំង​បើក​ទូលាយ​ចំពោះ​វិស័យ​ការងារ​សម្រាប់​ក្រុមហ៊ុន​ទាំង​នេះ ។

ប្រភព​ចម្បង​នៃ​កម្រៃ​សម្រាប់​ការ​អភិវឌ្ឍន៍​ក្រុមហ៊ុន នឹង​បាន​មក​ពី​ការ​អភិវឌ្ឍន៍​តាម​តម្រូវ​ការ​អតិថិជន ដោយ​យក​​កម្ម​វិធី​បើក​ទូលាយ​រហស្សលិខ​ជា​គោល ។ ការ​អភិវឌ្ឍន៍​លក្ខណៈ​ឯកជន មិន​ត្រូវ​បាន​យក​ទៅ​ប្រើ​ក្នុង​មជ្ឈដ្ឋាន​សាធារណៈ​ដោយ​ស្វ័យ​ប្រវត្តិ​បាន​ទេ រហូត​ទាល់​តែ​​អ្នក​បង្កើត​នោះ​សម្រេច​ចិត្ត​ថា​បង្កើត​វា​ដោយ​មិន​គិត​ថ្លៃ ។

កម្ម​វិធី​សម្រាប់​រាជ​រដ្ឋា​ភិបាល​គួរ​តែ​ទាក់​ទង​ទៅ​នឹង​វិស័យ​ការងារ​ធំ​ៗ សម្រាប់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​នា​នា ។ ការ​ផ្តល់​គឺ​ត្រូវ​បាន​រួម​បញ្ចូល​ក្នុង​គម្រោង​នេះ ដើម្បី​បង្កើន​ល្បឿន​អត្ត​សញ្ញាណនៃ​កម្ម​វិធី​ចាំបាច់​នា​នា នឹង​ចុះ​កិច្ច​សន្យា​រវាង​អ្នក​គ្រប់​គ្រង និង ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​កម្ម​វិធី​ក្នុង​តំបន់ ដើម្បី​វិភាគ​ដំណើរ​ការ​គ្រប់​គ្រង ដែល​នឹង​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន (ដូច្នេះ​មាន​ន័យ​ថា​ផ្តល់​ប្រយោជន៍​ចំពោះ​ប្រជាជាតិ​ទាំង​មូល) ។

អ្នក​ជំនាញ​ការ​គឺ​ផ្អែក​លើ​ការ​ហ្វឹក​ហ្វឺន ។ គម្រោង​នឹង​ផ្តល់​ជូន​នូវ​វគ្គ​ហ្វឹក​ហ្វឺន​ខ្លី​ៗ មិន​គិត​ថ្លៃ​សម្រាប់​សាស្រ្តា​ចារ្យ​សាកល​វិទ្យាល័យ និស្សិត​ដែល​បាន​ជ្រើស​រើស និង បុគ្គលិក​ក្រុម​ហ៊ុន​ឯកជន ។ វគ្គ​ទាំងនេះ​នឹង​ត្រូវ​បង្ហាត់​ដោយ​សាស្រ្តា​ចារ្យដែល​បាន​អញ្ជើញ​មក​ពី​សាកល​វិទ្យាល័យ​បរទេស​នា​នា និង​ដោយ​វិស្វករ​ប្រព័ន្ធ និង អ្នក​បង្ហាត់​បង្រៀន​មក​ពី​បណ្តា​ក្រុម​បរទេស​នា​នា រហូត​ទាល់​តែ​អ្នក​ជំនាញ​ការ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​ចំណេះ​ដឹង​មូលដ្ឋាន​គ្រប់​គ្រាន់ ។

ទន្ទឹម​គ្នា​នេះ​ដែរ អ្នក​លក់​កម្ម​វិធី​កុំព្យូទ័រ (មូលដ្ឋាន​ទិន្នន័យ ។ល។) ក៏​នឹង​ត្រូវ​បាន​អញ្ជើញ​អោយ​ចូល​រួម​បង្ហាត់​បង្រៀន​នូវ​បច្ចេក​វិទ្យា​របស់​ពួកគេ ។ គម្រោង​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ ការ​សរសេរ​កម្ម​វិធី ក៏​ដូចជា​ការ​គ្រប់​គ្រង​ក្នុង​ប្រព័ន្ធ​ដំណើរ​ការ Unix/Linux ការ​ហ្វឹក​ហ្វឺន ការ​អភិវឌ្ឍន៍​មូលដ្ឋាន​ទិន្នន័យ ការ​រួម​បញ្ចូល​ការ​គាំ​ទ្រ​បណ្ណាល័យ​គាំ​ទ្រ​ភាសា​ខ្មែរ និង​បង្ហាត់​នូវ​ភាសា​កុំព្យូទ័រ​ដែល​ត្រូវ​ការ​សម្រាប់​គម្រោង ។

គម្រោង​ក៏​នឹង​ផ្តល់​ផង​ដែរ​នូវ​ការងារ​ ស្តី​អំពី​គម្រោង​ចែក​រំលែក​រហស្សលិខ​បើក​ទូលាយ​អន្តរជាតិ ។ ធ្វើ​សហ​ប្រតិបត្តិការ ធ្វើ​ការ​កែ​ប្រែ​កម្ម​វិធី ការងារ​ជាក្រុម ។ល។

បើ​តាម​ការ​ពិចារណា គម្រោង​នឹង​ផ្តល់​នូវ​ការ​ហ្វឹក​ហ្វឺន​ដែល​មាន​រយះ​ពេល​សរុប ៦ សប្តាហ៍​ដោយ​រួម​បញ្ចូល​នូវ ៖

  • ការ​គ្រប់​គ្រង​ដោយ​ប្រើ Linux
  • ការ​សរសេរ​កម្ម​វិធី​ដោយ​ប្រើ Linux (ភាសា​កុំព្យូទ័រ)
  • ការ​អភិវឌ្ឍន៍​កម្ម​វិធី​បើក​ទូលាយ​រហស្សលិខ
  • ការ​រួម​បញ្ចូល Gnome ដោយ​រួមបញ្ចូល​ការ​គាំទ្រ​ភាសា​ខ្មែរ
  • ការ​អភិវឌ្ឍន៍​មូលដ្ឋាន​ទិន្នន័យ សម្រាប់​បរិស្ថាន Linux/Gnome
ម៉ូឌីល​ការ​អភិវឌ្ឍន៍​ពុម្ព​អក្សរ​ភាសា​ខ្មែរ​ គួរ​តែ​ពិចារណា ដោយ​ប្រើ​ចំណេះ​ដឹង​ជំនាញ ដែល​មាន​ក្នុង​គម្រោង ។

សូម​ពិនិត្យ​មើល​ទំព័រ ស្ថានភាព អំពី​ការងារ​ដែល​ទាក់​ទង​ទៅ​នឹង​ការ​បង្កើត​អ្នក​ជំនាញ​ការ​បើក​ទូលាយ​រហស្សលិខ

 

ទំព័រ​ត្រូវ​បាន​កែ​ប្រែ​ចុង​ក្រោយ​នៅ​ ថ្ងៃ សៅរ៍ ទី ៣០ ខែ តុលា ឆ្នាំ ២០០៤

សម្រាប់​សេចក្តី​អធិប្បាយ​ណា​មួយ​អំពី​ទំព័រ​បណ្តាញ​ សូមទាក់ទង​ប្រធាន​បណ្តាញ​របស់​ដែន​នេះ