|
រហូតមកដល់ពេលនេះ ពុម្ពអក្សរកុំព្យូទ័រសម្រាប់ភាសាខ្មែរមានរយៈពេលជិត
១៥ ឆ្នាំហើយ ។
ប៉ុន្តែពួកវាមិនត្រូវបានអភិវឌ្ឍដោយប្រើយូនីកូដទេ
ដោយសារពេលនោះមិនទាន់មានខ្មែរយូនីកូដ ។ ពុម្ពអក្សរទាំងនេះ ឥឡូវកំពុងត្រូវបានប្រើយ៉ាងទូលំទូលាយសម្រាប់
កម្មវិធីវាយអត្ថបទ
ក៏ដូចជាសម្រាប់ទស្សនាវដ្តី
និង កាសែត ។ ក្តារចុចសម្រាប់ពុម្ពអក្សរទាំងនេះមានរួចហើយ និង
កំពុងត្រូវបានប្រើ ។
ការសរសេរភាសាខ្មែរជារហស្សលិខ
យូនីកូដ
បានក្លាយទៅជាការពិចារណាចុងក្រោយរបស់រាជរដ្ឋាភិបាលកម្ពុជា ( លើកលែងតែកំហុសអាចកើតឡើង)
ក្នុងយូនីកូដកំណែ
៤.០ (វាត្រូវបានដាក់បញ្ចូលក្នុងកំណែ
៣ និង ៣.១ ) ។ យូនីកូដ មិនគ្រាន់តែស្ថាបនាជារហស្សលិខ
ដោយផ្តល់តម្លៃទៅឲ្យតួអក្សរនិមួយៗ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកំណត់លំដាប់វាយបញ្ចូលទៀតផង ដែលទាំងនេះមានលក្ខណៈខុសពីប្រព័ន្ធចាស់ៗ
។ ក្នុងការសរសេរដោយដៃ និង ដោយគ្មានពុម្ពអក្សរជាខ្នាតគំរូ
ភាសាខ្មែរត្រូវបានគេវាយបញ្ចូលពីឆ្វេងទៅស្តាំ ដូចគ្នាទៅនឹងលំដាប់ដែលតួអក្សរត្រូវបោះពុម្ព ។ ដោយមានយូនីកូដ ភាសាខ្មែរត្រូវបានវាយបញ្ចូលតាមលំដាប់
ដែលតួអក្សរត្រូវបានអាន (មានលក្ខណៈខុសគ្នាពីមុន) ដែលតម្រូវឲ្យមាន "
ឥរិយាវៃឆ្លាត " ពីប្រព័ន្ធ ឬ កម្មវិធីវាយអត្ថបទ ។
ទ្រង់ទ្រាយពុម្ពអក្សរថ្មី
(OpenType, ATT) អនុញ្ញាតឲ្យសរសេរជារហស្សលិខនូវ "ឥរិយាវៃឆ្លាត" នេះ
នៅក្នុងពុម្ពអក្សរ ដោយអនុញ្ញាតឲ្យប្រើពួកវាក្នុងប្រព័ន្ធខ្នាតគំរូ
ដោយមិនចាំបាច់បង្កើតរហស្សលិខជាក់លាក់ណាមួយសម្រាប់ពួកវា ។
មានរួចជាស្រេចហើយនូវពុម្ពអក្សរ ខ្នាតគំរូមួយ និង
OpenType មួយចំនួន (ដែលបង្កើតដោយ
Microsoft) ។ ភាគច្រើននៃពុម្ពអក្សរទាំងនេះ
សុទ្ធតែមានកម្មសិទ្ធ ។
គម្រោងផ្តួចផ្តើមកម្មវិធីភាសាខ្មែរ បានផលិត និង
បានដាក់ក្នុងដែនសាធារណៈ នូវពុម្ពអក្សរ OpenType
យូនីកូដពេញលេញមួយ
ដើម្បីប្រើសម្រាប់ការអភិវឌ្ឍន៍កម្មវិធីបើកទូលាយរហស្សលិខ
ដែលបកប្រែពុម្ពអក្សរខ្មែរ ។ បច្ចុប្បន្នគម្រោង
កំពុងធ្វើការដើម្បីកែលំអពុម្ពអក្សរនេះ
បន្លិចពុម្ពអក្សរ ដូច្នេះវាអាចប្រើជាពុម្ពអក្សរប្រព័ន្ធ
ដែលអាចមើលឃើញក្នុងទំហំតូចបំផុត ។ សូមមើល
ស្ថានភាព និង
ទំព័រ
ទាញយក
សម្រាប់ព័ត៌មានស្តីអំពីពុម្ពអក្សរដែលបានបង្កើតដោយ
គម្រោងកម្មវិធីភាសាខ្មែរ
ឬក៏ ធនធានផ្សេងៗទៀត
។
សំណុំពុម្ពអក្សរពេញលេញមួយ ត្រូវទិញ ឬក៏អភិវឌ្ឍ
រួចដាក់ក្នុងដែនសាធារណៈ វាត្រូវតែរួមបញ្ចូលនូវពុម្ពអក្សរមូលដ្ឋាន(ច្បាស់លាស់បំផុត)
ដែលនឹងត្រូវប្រើក្នុងម៉ឺនុយ និង ផ្នែកផ្សេងៗទៀតនៃផ្ទៃប្រទាក់អ្នកប្រើ
ក៏ដូចជាពុម្ពអក្សរពុម្ពអក្សរដទៃទៀត
ដែលប្រើក្នុងផ្នែកសិល្បៈក៏មានសារៈសំខាន់ផងដែរ
ដែលនឹងត្រូវប្រើក្នុងឯកសារ និងការរចនា ។ សំណុំពុម្ពអក្សរត្រូវតែធ្វើឲ្យប្រសើរជាងមុន
បន្ថែមពីលើសំនុំពុម្ពអក្សរដែលមិនគោរពតាមខ្នាតគំរូ
ដើម្បីអាចវាយអត្ថបទជាភាសាខ្មែរ
ក្នុងកុំព្យូទ័រដែលប្រើភាសាអង់គ្លេសជាគោល
ដូច្នេះពុម្ពអក្សរទាំងនេះមិនមែនជាឧបសគ្គ ដល់ការដាក់ឲ្យប្រើ
និងការព្រមទទួលយករបស់ប្រព័ន្ធ
(កាត់បន្ថយភាពខុសគ្នាក្នុងការផ្លាស់ប្តូរសម្រាប់អ្នកប្រើប្រាស់
ដែលធ្លាប់វាយភាសាខ្មែរជាមួយប្រព័ន្ធផ្សេងទៀត) ។
ពុម្ពអក្សរគឺជាផ្នែកដ៏សំខាន់មួយសម្រាប់គម្រោងនេះ ព្រោះថាពួកវា អាចបន្ថែមតម្លៃដែលប្រព័ន្ធផ្សេងៗទៀតមិនមាន
។ ភាពសំបូរបែបក្នុងពុម្ពអក្សរ របស់ប្រព័ន្ធ Macintosh បានប្រែក្លាយ
Apple ក្នុងទសវត្សឆ្នាំ១៩៩០ ឲ្យទៅជាឧស្សាហកម្មគំរូមួយសម្រាប់ការបោះពុម្ពផ្សាយ
ការកាន់កាប់ នូវគុណ សម្បត្តិរបស់ខ្លួនជាច្រើន គឺត្រូវមានពុម្ពអក្សរផ្សេងៗដ៏សន្ធឹកសន្ធាប់
។សំណុំនៃពុម្ពអក្សរដែលបានអភិវឌ្ឍនឹងត្រូវពិពណ៌នានូវតម្រូវការដែលខុសគ្នាៗ។
ពុម្ពអក្សរមួយចំនួននៃពុម្ពអក្សរទាំងអស់នេះ នឹងត្រូវបានទិញ
មួយចំនួននឹងត្រូវ បានអភិវឌ្ឍ និង មួយចំនួនទៀតយកលំនាំតាមយូនីកូដ
និង ប្រភេទបើកទូលាយ ដោយប្រើឡើងវិញនូវកិច្ចប្រឹងប្រែងដែលបានធ្វើកន្លងមកដោយ
អ្នកអភិវឌ្ឍ ពុម្ពអក្សរ អ្នកផលិតកុំព្យូទ័រ និង អ្នកប្រាជ្ញ
៖
-
ពុម្ពអក្សរសម្រាប់អេក្រង់កុំព្យូទ័រ ។
ពុម្ពអក្សរដ៏ច្បាស់ដែលងាយស្រួលមើល ក្នុងអេក្រង់កុំព្យូទ័រ
សូម្បីតែមានទំហំតូចក៏ដោយ ។ ពុម្ពអក្សរនេះនឹងត្រូវ
បានដើម្បីបកប្រែសាររបស់ប្រព័ន្ធ និង កម្មវិធី ។
សំណុំនៃពុម្ពអក្សរដ៏ពេញ លេញគឺចាំបាច់ណាស់
(ធម្មតា ដិត សរសេរជាប់គ្នា សរសេរជាប់គ្នាដិត) ។
ពុម្ពអក្សរត្រូវបាន"បន្លិច"
យ៉ាងស្អាតសម្រាប់ការប្រើរបស់ពួកវាក្នុងអត្ថបទ តូចៗ ។
យើងកំពុងធ្វើការយ៉ាងសកម្មទៅលើពុម្ពអក្សរនេះនាពេល
បច្ចុប្បន្ននេះ ។
-
ពុម្ពអក្សរសម្រាប់កម្មវិធីដំណើរការអត្ថបទ
។ ពុម្ពអក្សរទាំងនេះរួមមាន ពុម្ពអក្សរខ្មែរបុរាណ
រចនាប័ទ្មពុម្ពអក្សរចាស់(អក្សរបុរាណ) លក្ខណៈ ពុម្ពអក្សរសម្រាប់សញ្ញា
(មូល) លក្ខណៈពុម្ពអក្សរការេ (ជ្រុង) លក្ខណៈ
ពុម្ពអក្សរសរសេរដោយដៃ និង លក្ខណៈពុម្ពអក្សរថ្មីៗ (អ្នកចូលចិត្តនឹង
អ្វីមួយ)
-
ពុម្ពអក្សរសម្រាប់អ្នករចនា
។ ពុម្ពអក្សរបច្ចុប្បន្នមិនទាន់ធ្វើឲ្យត្រូវគ្នាសម្រាប់
ការរចនា ទាំងសោភ័ណភាព និង បច្ចេកទេស ។ អ្នករចនាពុម្ពអក្សរថ្មីៗត្រូវ
តែបានអភិវឌ្ឍ ប្រាកដថាពួកវាអាចត្រូវបានប្រើ និង
"បត់បែន" តាមវិធី ដែលអ្នករចនាបានធ្វើ
។ រចនាប័ទ្មបានមកពីប្រទេសអឺរ៉ុប និង អាស៊ី គួរ ត្រូវបានពិចារណានៅពេលរចនាពុម្ពអក្សរទាំងនេះ
។
-
បញ្ជីពុម្ពអក្សរពេញលេញគួររួមមាន
៖
-
ការបង្ហាញនូវអត្ថបទជាប្រវត្តិសាស្ត្រក្នុងរចនាប័ទ្មដើមរបស់ពួកវា
។
-
អក្សរព្រាហ្មណ៍ (សតវត្សទី ១ ដល់ ទី៥ ) (មួយគំរូ)
-
អក្សរខ្មែរបុរាណមុនសម័យអង្គរ
(សតវត្សទី ៦ ដល់ ទី៩)(មួយគំរូ)
-
អក្សរខ្មែរបុរាណសម័យអង្គរ (សតវត្ស ទី១០ ដល់ ទី១៣) (បីគំរូ)
-
អក្សរខ្មែរបុរាណសម័យអង្គរ (សតវត្ស ទី១០ ដល់ ទី១៣) (បីគំរូ)
-
អក្សរខ្មែរសម័យក្រោយអង្គរ
(សតវត្ស ទី១៤ ដល់ ទី១៩) (ច្រើនគំរូ)
-
ពុម្ពអក្សរប្រព័ន្ធ(ត្រូវបានប្រើភាគច្រើនលើអេក្រង់កុំព្យូទ័រ)
-
សំណុំពុម្ពអក្សរពេញលេញ ៖ ធម្មតា,
ដិត, សរសេរជាប់គ្នា, សរសេរជាប់គ្នាដិត
-
សំបុត្រ
សំណុំបែបបទ ។ល។
(ពុម្ពអក្សរខ្មែរទំនើប)
-
ពុម្ពអក្សរសម្រាប់សញ្ញា (មូល)
-
ពុម្ពអក្សរការេ (ជ្រុង)
-
អក្សរសរសេរដោយដៃ
-
ការរចនា
-
លក្ខណៈអក្សរជាចំណង់ចំណូលចិត្តមានមូលដ្ឋានជាភាសាខ្មែរ
អក្ខរវិចិត្រសាស្ត្រ
អឺរ៉ុប និង ភាសាចិន/ជប៉ុន
ពុម្ពអក្សរសម្រាប់គម្រោងនេះ
ត្រូវតែសម្របតាមខ្នាតគំរូឧស្សាហកម្ម និង ប្រើទ្រង់ ទ្រាយនៃវិធីរៀបអក្សរពុម្ពកំរិតខ្ពស់
ដែលត្រូវបានរៀបចំយ៉ាងល្អសម្រាប់អក្សរ សំស្រ្តឹតដូចជាភាសាខ្មែរ
។ ទាំង Microsoft និង Apple
ក៏មានទ្រង់ទ្រាយទាំង នេះដែរ (OpenType
សម្រាប់
Microsoft និង
ATT សម្រាប់ Apple
) ។ ពុម្ពអក្សរ ទាំងនេះត្រូវតែប្រើខ្នាតគំរូយូនីកូដផងដែរ
។
ចំនួនពុម្ពអក្សរទាំងនេះ
(១៥) អាចប្រើបានក្នុងទ្រង់ទ្រាយ OpenType
រួចហើយ ។ ប៉ុន្តែពួកវាត្រូវបានរក្សាសិទ្ធិ។ ផ្នែកនៃគម្រោងនេះនឹងព្យាយាមដើម្បីទិញពុម្ពអក្សរ
ទាំងនេះទៅដាក់ក្នុងដែនសាធារណៈ ។
ជាសរុបគម្រោងកម្មវិធីភាសាខ្មែរ
គួរតែទិញ ឬក៏
ផលិតពុម្ពអក្សរយ៉ាងហោច ណាស់ឲ្យបាន ៥០ពុម្ពអក្សរ ឬក៏ អាចលើសពីនេះសម្រាប់ដាក់ក្នុងដែន សារធារណៈ ។
លោក
អុំ មុន្នី ជាអ្នករៀបអក្សរពុម្ពមុនគេរបស់កម្ពុជា
និង បង្កើតពុម្ពអក្សរយូនីកូដឲ្យប្រើ បានផងដែរ តាមរយៈគេហទំព័ររបស់គាត់
www.camboday.com ។
ចាប់ពីខែ សីហា ឆ្នាំ
២០០៤ យើងចាត់ទុកថាពុម្ពអក្សរយូនីកូដមានគ្រប់គ្រាន់
លុះត្រាតែមានជំនួយអាចរកបាន
ហើយការងារនៃគម្រោងដែលព្យាយាមចែក ចាយពុម្ពអក្សរទៅដល់ដែនសាធារណៈក៏លែងមានទៀតដែរ
ប្រសិនបើយើងមិន អាចរកបានជំនួយជាក់លាក់មួយ ។
ពុម្ពអក្សរទាំងនេះត្រូវបានផលិតដោយ លោក ដាញ់ ហុង
លោក អុំ
មុន្នី Khek brother
និង ប្រភពផ្សេងៗទៀតត្រូវ បានគេចាត់ទុកថាមាន លក្ខណៈគ្រាប់គ្រាន់
។ យ៉ាងណាក៏ដោយ យើងត្រូវតែមានការប្រុងប្រយ័ត្នក្នុងការ
ចងក្រងពុម្ពអក្សរឲ្យក្លាយជាខ្នាតគំរូ ។ ពុម្ពអក្សរដែលរួមមានតំណជាក់លាក់ជំនួស
ឲ្យតួអក្សរ (ដូចជាការប្រើពាក្យ AUI
ជំនួសដោយស្រះពេញតួ QUUV2 ) ត្រូវបាន
រកឃើញ ។ ការប្រើពុម្ពអក្សរទាំងនេះផលិតអត្ថបទខ្មែរយូនីកូដមិនត្រឹមត្រូវ
និង គួរ ត្រូវបានបង្ខូចទឹកចិត្តយ៉ាងខ្លាំង ។
ការបកប្រែនៃអត្ថបទពុម្ពអក្សរចាស់ៗទៅជាយូនីកូដ
វាពិតជាសមហេតុផលដែលគិតថាប្រើប្រាស់យូនីកូដ
ពុម្ពអក្សរចាស់ៗទាំងអស់នឹង ត្រូវបានលុបចោល ។
ក្នុងគោលបំណងដើម្បីកាត់បន្ថយតម្លៃនៃការផ្លាស់ប្តូរពីប្រព័ន្ធចាស់ៗទៅជាប្រព័ន្ធ
ថ្មីមួយ
វាមានសារៈសំខាន់ដែលថាឯកសារដែលត្រូវបានសរសេរដោយប្រើពុម្ព
អក្សរខ្មែរចាស់ៗ (មុនយូនីកូដ)
ត្រូវបានបកប្រែយ៉ាងងាយទៅជាពុម្ពអក្សរខ្មែរ ។
កម្មវិធីមួយដើម្បីបកប្រែឯកសារចាស់តម្រូវឲ្យមានការអភិវឌ្ឍន៍
។
មានកម្មវិធីប្រើប្រាស់រួចហើយ
ដែលបានអភិវឌ្ឍដោយ Jean Fusil
និង
ត្រូវបាន ថែរក្សាដោយអង្គការវេទិកាទូទៅនៃកម្ពុជា ដើម្បីបកប្រែអត្ថបទដែលត្រូវបាន
សរសេរក្នុងប្រភេទពុម្ពអក្សរចាស់មួយ (ពុម្ពអក្សរចាស់ៗ ឬក៏
ការបម្លែងជា រហស្សលិខឯកជន) ពុម្ពអក្សរកុំព្យូទ័រភាសាខ្មែរទៅនឹងប្រភេទពុម្ពអក្សរខ្មែរចាស់ៗ
ដទៃទៀត ។ កម្មវិធីនេះអាចបកប្រែក្នុងចំណោមការចងក្រងជាក្រមចំនួន
២៣ នៃ ពុម្ពអក្សរខ្មែរ ដោយមិនប្រើយូនីកូដនាពេលបច្ចុប្បន្ន ។
លោក លីន ជា បានអភិវឌ្ឍកំណែដំបូងនៃកម្មវិធីបម្លែងពុម្ពអក្សរ
ABC ទៅជា យូនីកូដ
ឲ្យទៅឯកសារអត្ថបទធម្មតា និង
បង្កើតឯកសារយូនីកូដ ។ កម្មវិធី បម្លែងនេះ យើងបានសម្រេចប្រើ
វា
និង បានបង្កើតកម្មវិធីបម្លែងពេញ លេញផ្សេងទៀតដែលបម្លែងឯកសារអត្ថបទពុម្ពអក្សរ
ABC (គិតទាំង Zero Space) ឲ្យទៅជាឯកសារ
យូនីកូដ utf-8 ។ កំណែទី២ នៃកម្មវិធីដែលចាប់ផ្តើមដោយ
ផ្ទាល់ពីលីម៉ូន បានធ្វើរួចហើយ ។ កម្មវិធីទាំងពីរនេះអាចប្រើបានពី
ទំព័រទាញយក របស់យើង។
ចរិកលក្ខណៈរបស់ពួកវាគឺ ៖
-
ភាពខុសគ្នារវាងស្រះូ និង ទំរង់ទាបរបស់
៊ និង ៉ ។
-
ស្គាល់គ្រប់ករណីទាំងអស់ដែល
ព + ា
ត្រូវបានប្រើជំនួសដោយអក្សរ
ញ ។
-
ការទទួលយកនូវករណីជាច្រើននៃ
ជើង ត និង
ជើង ដ បានយ៉ាងត្រឹមត្រូវ។
-
ការរៀបចំ
៉ ៊ និង វណ្ណយុត្តិ នៅពេលដាក់ពួកវានៅកន្លែងមិនតឹ្រមត្រូវ
។
-
ការរៀបចំស្រះ
សញ្ញា និង
ជើងព្យញ្ជនៈ នៅពេលពួកវាស្ថិតនៅលំដាប់មិនត្រឹមត្រូវ ។
ចំណែកឯទ្រង់ទ្រាយឯកសារ (យកចេញពី
MS Windows
ទៅបរិស្ថាន
Open Source
) មិនចាំបាច់មានកម្មវិធីបកប្រែទេ
។ ទោះជាទ្រង់ទ្រាយ Microsoft សម្រាប់ ឯកសារ
(UCS-2) គឺខុសគ្នាពីទ្រង់ទ្រាយត្រូវបានប្រើដោយ
Linux (UFT-8) កម្មវិធីដែលធ្វើការបកប្រែដោយស្វ័យប្រវត្តិនេះ
នៅពេលដែលកម្មវិធីនេះបើក ឯកសារបង្កើតដោយកម្មវិធី
Microsoft (ដូចជា MS Word ឬក៏
MS Excel)
សូមពិនិត្យមើលទំព័រ
ស្ថានភាព
និងទំព័រ ទាញយក របស់យើង សម្រាប់ការធ្វើឲ្យទាន់សម័យ ។
|