|
កិច្ចប្រឹងប្រែងក្នុងការបកប្រែ ត្រូវធ្វើទៅតាមលំដាប់លំដោយ
ដោយធ្វើការអភិវឌ្ឍសទ្ទានុក្រមពាក្យកុំព្យូទ័រជាមុន ដែលត្រូវប្រើក្នុងផ្ទៃប្រទាក់អ្នកប្រើ
និង ក្នុងកម្មវិធីនានា ។
នៅពេលអភិវឌ្ឍសទ្ទានុក្រមរួច អ្នកបកប្រែទាំងអស់ត្រូវប្រើពាក្យដូចគ្នាសម្រាប់ការបកប្រែកម្មវិធី
និង របៀបប្រើ ។
បញ្ជីពាក្យជាក់លាក់សម្រាប់សទ្ទានុក្រម មានរួចហើយជាភាសាអង់គ្លេសសម្រាប់កម្មវិធីជាច្រើន ដូច្នេះសទ្ទានុក្រមនេះ នឹងរួមបញ្ចូលពាក្យ និង ឃ្លាទាំងនោះ ។
ពីរខែដំបូងនៃគម្រោងគឺត្រូវចំណាយទៅលើសទ្ទានុក្រមនេះ
។
អ្នកវិទ្យាសា្រស្តកុំព្យូទ័រខ្មែរដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យថ្មីៗចំនួនពីររូប
គឺ លោក កែវ សុផន និង លោក សិទ្ធ ចាន់រត្ថា បានចាប់ផ្តើម
បង្កើតសទ្ទានុក្រមកុំព្យួទ័រដែលផ្តួចផ្តើមដោយកម្មវិធីភាសាខ្មែរ ។ ពួកគេចាប់ផ្តើមធ្វើការស្រាវជ្រាវក្នុងទស្សនាវដ្តី់ដែលមានស្រាប់
ក៏ដូចជារបៀបប្រើ និង សៀវភៅណែនាំពីកុំព្យូទ័រជាភាសាខ្មែរមួយចំនួន ។ ពួកគេបានធ្វើបញ្ជីពាក្យ និង ឃ្លាបច្ចេកទេសកុំព្យូទ័រប្រើក្នុងភាសាខ្មែរ
ក្នុងការបោះពុម្ពផ្សាយទាំងនេះ រួមជាមួយការបកប្រែភាសាអង់គ្លេស ។
បន្ទាប់ពីបញ្ចប់កិច្ចការទីមួយនេះ
ពួកគេបានយកសទ្ទានុក្រមខ្លះធ្វើជាគំរូនៃបញ្ជីពាក្យ (ជាពិសេស
សទ្ទានុក្រម អង់គ្លេស-កាតាឡាន និង សទ្ទានុក្រម Gnome ) ហើយបានបញ្ចប់បញ្ជីដំបូងដែលមាន
១៥០០ ពាក្យ ។ ពួកគេបានដាក់បញ្ចូលទៅក្នុងបញ្ជីនូវអត្ថន័យដែលសមហេតុផលទាំងអស់
ដោយមិនសម្រេចយកពាក្យត្រឹមត្រូវណាមួយឡើយ ។
សទ្ទានុក្រមកំណែដំបូង ត្រូវបានចែកជូនដល់ភាសាវិទូខ្មែរ
និង សាស្រ្តចារ្យវិទ្យាសាស្រ្តកុំព្យូទ័រកម្រិតខ្ពស់ ដែលជាអ្នកសម្រេចថាតើ អត្ថន័យមួយណាដែលត្រឹមត្រូវបំផុត
។
បន្ទាប់ពីការពិនិត្យឡើងវិញរបស់សាស្រ្តាចារ្យ
និងអ្នកវិទូភាសាខ្មែរ
និងការជួបពិភាក្សាគ្នាអំពីពាក្យដែលស្មុគស្មាញមួយចំនួន
(ដូចជា ឯកសារ ថត ។ល។)
យើងបានរៀបចំចេញជា សទ្ទានុក្រមកំណែថ្មីមួយ ហើយនឹងឈានទៅដល់កំណែទី៣ទៀត
។
ជំហានបន្ទាប់គឺត្រូវមានសទ្ទានុក្រមជាក់លាក់មួយដែលរៀបរៀងដោយអ្នកបកប្រែឯកទេស
ថែមទាំងការបង្កើតវចនានុក្រមកុំព្យូទ័រខ្មែរ-ខ្មែរមួយផងដែរ
។
សូមពិនិត្យមើលទំព័រ ស្ថានភាព
អំពីការងារដែលទាក់ទងនឹងសទ្ទានុក្រម
|