|
|
|
 |
| |
 |
ជំនួយមយូរាសូមស្វាគមន៍មកកាន់ជំនួយមយូរា !
នេះគឺជាតំបន់បណ្តាញពិពណ៌នាអំពីមយូរា ដែលជាកម្មវិធីអ៊ីមែល
និង កម្មវិធីអានព័ត៌មានថ្មីមួយ មានប្រភពពី Mozilla Thunderbird របស់
Mozilla.org ។
តំបន់បណ្តាញនេះត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើដែលចង់រៀនអំពីរបៀបកំណត់រចនាសម្ព័ន្ធ
មយូរា ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ ។ |

|
មយូរា - កម្មវិធីអ៊ីមែលថ្មីមួយផ្អែកលើ Mozilla Thunderbird
2.0.0.0មយូរា គឺជាកម្មវិធីអ៊ីមែល
និងជាកម្មវិធីអានព័ត៌មានមួយដែលឥតគិតថ្លៃ បើកចំហរហស្សលិខ និង
អាចប្រើនៅលើប្រព័ន្ធប្រតិបត្តិការជាច្រើន ដូចជា Windows,
Linux និង Macintosh ជាដើម ។ វាផ្តល់នូវផលប្រយោជន៍ខ្លះ
ដែលលើសពីកម្មវិធីអ៊ីមែលផ្សេងទៀត
ដូចជាការកំណត់ប្រភេទសារឥតបានការជាដើម ។
ដោយត្រូវបានស្ថាបនាឡើងពីរហស្សលិខរបស់ Mozilla, ហើយ មយូរា ប្រើ Gecko ដែលជាម៉ាស៊ីនបង្កើតការបង្ហាញ
ដែលគោរពទៅតាមខ្នាតគំរូបំផុត ក្នុងពេលបច្ចុប្បន្ននេះ ។ |
មយូរា
មយូរា គឺជាកម្មវិធីកុំព្យូទ័រដំបូង
ដែលត្រូវបានបកប្រែទៅជាភាសាខ្មែរ ។
វាប្រើពុម្ពអក្សរដែលប្រតិបត្តិតាមខ្នាតគំរូយូនីកូដ ។
វាអាចត្រូវបានប្រើ
ដើម្បីផ្ញើអ៊ីមែលជាភាសាខ្មែរដោយប្រើពុម្ពអក្សរយូនីកូដ ឬ
ពុម្ពអក្សរចាស់ៗមួយចំនួន (ABC, Limon,...ប៉ុន្តែអាចប្រើបាន
លុះត្រាតែអ្នកទទួលអ៊ីមែលមានពុម្ពអក្សរដូចគ្នា) ។
វាអាចត្រូវបានប្រើ ដើម្បីផ្ញើអ៊ីមែលជាភាសាអង់គ្លេស ឬ
ភាសាដទៃទៀត ដែលកុំព្យូទ័រត្រូវបានរៀបចំ ដើម្បីប្រើប្រាស់
។ |
 |
|
ព័ត៌មានថ្មីៗបំផុត |
 |
| 1-9-2004 --
មយូរាដំបូងត្រូវបានចេញផ្សាយ ។
ក្រុមគម្រោងកម្មវិធីកុំព្យូទ័រភាសាខ្មែរ
ប្រកាសចេញផ្សាយកញ្ចប់ភាសាខ្មែរ សម្រាប់ Thunderbird 0.7.3 ។
កញ្ចប់នេះប្រែក្លាយ Thunderbird
ទៅជាកម្មវិធីកុំព្យូទ័រភាសាខ្មែរ ១០០% ។
វាមានឈ្មោះថា មយូរា ។ ក្នុងពេលខាងមុខ
យើងនឹងចេញផ្សាយកម្មវិធីដំឡើងមយូរាទាំងស្រុង
ដោយមិនមែនជាកញ្ចប់ភាសាឡើយ ។
សូមធ្វើតាមសេចក្តីណែនាំក្នុងទំព័រទាញយក និង ដំឡើងរបស់យើង
។ |
 |
| 29-6-2004 -- Mozilla Thunderbird
0.7.3 ត្រូវបានចេញផ្សាយ
កម្មវិធី Mozilla ត្រូវបានធ្វើឲ្យទាន់សម័យ
ដើម្បីជួសជុលបញ្ហាសុវត្ថិភាព និងសន្តិសុខជាច្រើន
រួមបញ្ចូលទាំងចន្លោះប្រហោងផ្សេងៗដែលបានចុះផ្សាយក្នុងសារព័ត៌មានកាលពេលថ្មីៗនេះ
។ នៅទីនេះមាន Thunderbird
0.7.3, ព្រមទាំង សេចក្តីសម្គាល់ការចេញផ្សាយ
។ |
 |
|
គម្រោងកម្មវិធីកុំព្យូទ័រភាសាខ្មែរ
កំពុងត្រូវបានសម្របសម្រួលដោយ គម្រោងកម្មវិធីកុំព្យូទ័រភាសាខ្មែរ (KhmerOS) ។
|
|
ទំព័រត្រូវបានកែប្រែចុងក្រោយនៅថ្ងៃ ៖
ច័ន្ទ ទី ០៧ ខែ ឧសភា ឆ្នាំ២០០៧
សម្រាប់សេចក្តីអធិប្បាយណាមួយអំពីទំព័របណ្តាញ
សូមទាក់ទងប្រធានបណ្តាញរបស់ដែននេះ
|