គម្រោង​ផ្តួច​ផ្តើម​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ

សេចក្តី​​ណែ​នាំ​​អំពី មយូរា

 
 
ផ្នែកទី តើ​ដំឡើង​ដោយ​វិធី​ណា ?

ជា​ដំបូង​អ្នកត្រូវ​ទាញយក ThunderbirdSetup-0.7.3.exe និង thunderbird-0.7.3-kmKH-langpack.xpi ជាមុន​សិន ។ អ្នក​អាច​ដាក់​វា​នៅ​ទី​តាំង​ណា​មួយ​ក្នុង​កុំព្យូទ័រ​របស់​អ្នក ។ ជា​ឧទាហរណ៍​នៅទីនេះ ខ្ញុំ​ដាក់​វា​ក្នុង​ថត c:\ បន្ទាប់​មក​ត្រូវ​បើក​ឯកសារឈ្មោះ​ ThunderbirdSetup-0.7.3.exe ដោយ​​ចុច​ពីរដង​លើ​ឈ្មោះ​ឯកសារ​នោះ ដើម្បី​ដំឡើង ។ សូម​ចំណាំ​ថា មយូរា គឺ​ជា​កំណែ​ខ្មែរ​របស់ Mozilla Thunderbird

ដំឡើង​ Thunderbird

បន្ទាប់​ពី​ចុច​ពីរ​ដង​ សូម​ធ្វើ​តាម​ការណែនាំ​តាម​ដំណាក់​កាល​និមួយៗ ​ដូច​រូប​ខាងក្រោម ៖

ប្រសិនបើ​អ្នក​មាន​កម្មវិធី​ផ្សេង​ទៀត​កំពុង​រត់ សូម​បិទ​វា​ទាំងអស់​រួចចុច​ Next >

 

 

 

 

 

 

 

 

 

ជ្រើស​​​ប៊ូតុង​មូល​ដែល​សរសេរថា I Accept the terms of the License Agreement រួច​ចុច Next

 

 

 

 

 

 

 

 

 

បើ​អ្នក​ចង់​ជ្រើស​វត្ថុ និង ទីតាំង​ដែល​ត្រូវ​ដំឡើង ជ្រើស​យក Custom ដើម្បី​ជា​ការ​ងាយ​ស្រួល យើងខ្ញុំស្នើឲ្យអ្នកជ្រើសយកប៊ូតុង​មូល Standard ​រួច​ចុច Next

 

 

 

 

 

 

 

 

 

កម្មវិធី​ដំឡើង​នឹង​ប្រាប់​អ្នក​អំពី​ទីតាំង និង អ្វី​ផ្សេង​ទៀត​ដែល​នឹង​ត្រូវ​ដំឡើង ។ វា​មើល​ទៅ​ប្រហាក់​ប្រហែល​និង​រូបភាព​ខាង​លើ ។ សូម​ចុច Next ដើម្បី​ដំឡើង ។

 

 

 

 

 

 

 

 

 

សូម​រង​ចាំ​ពេល​កម្មវិធី​កំពុង​ដំឡើង...

 

 

 

 

 

 

 

 

 

ចុចប៊ូតុង Finish នៅពេលដែលការដំឡើងបានបញ្ចប់​សព្វគ្រប់ ។
 

ដំឡើង​មយូរា

បន្ទាប់​ពី​អ្នក​បាន​ដំឡើង​កម្មវិធី Thunderbird មក វានឹង​ចាប់​ផ្ដើម​ដំណើរការ​ជា​ស្វ័យ​ប្រវត្តិ​​ប្រសិន​បើ​មិន​ដូច្នោះ​ទេ​នោះ អ្នក​ត្រូវ​បើក​កម្មវិធី​នោះ​ដោយ​ខ្លួន​ឯង ។

 

 

 

 

 

 

 

 

ប្រសិនបើមានបង្អួច Account Wizard លេចឡើងដូចរូបខាងលើ ។ សូមចុច Cancel រួចចុច Exit

ចុច Tools លើរបារម៉ឺនុយ ហើយជ្រើសយកពាក្យ Extensions

ពេល​ចុច​ Extension ប្រអប់​ Extension នឹង​លេច​ឡើង​ដូច​រូប​ខាងក្រោម ៖

ពេលចុច Install ប្រអប់បើកនឹងលេចឡើង វាអនុញ្ញាតឲ្យអ្នកជ្រើសយក ឯកសារ thunderbird-0.7.3-kmKH-langpack.xpi ពីទីតាំងដែលមានឯកសារនេះ (ឧទាហរណ៍​ខ្ញុំ​បាន​ទាញយក​វា​ទុក​ក្នុងថត  C:\) រួចចុចប៊ូតុង Open ដើម្បីបើក ។

 

 

 

 

 

 

 

 

 

 

បង្អួច Software Installation នឹងលេចឡើង អ្នកគ្រាន់តែចុចប៊ូតុង OK រួចហើយ​រង់​ចាំ​មួយភ្លែត នៅពេលវាកំពុងដំឡើង ។

- បន្ទាប់​ពី​ដំឡើង​រួច សូម​បិទបង្អួច Extensions នេះ និង បិទកម្មវីធី មយូរា រួចចាប់ផ្ដើមកម្មវិធីនេះជាថ្មី ។
- ប្រសិនបើមានបង្អួច Account Wizard លេចឡើង ។ សូមចុច Cancel រួចចុច Exit
- ចុច Tools នៅលើរបារម៉ឺនុយ ហើយជ្រើសយក Extensions ម្ដងទៀត ។
ផ្ទាំងដូចខាងក្រោមនឹងលេចចេញ ៖


 

- ចុច​ពីរ​ដង​ទៅ​លើ Khmer Language Pack 0.7.3 រួចគូស​ធីក​ប្រអប់ Use Thunderbird in Khmer  និង ចុច​ប៊ូតុង OK ដើម្បី​ដាក់​វា​ឲ្យ​ប្រើ​ការ​បាន ។ សូម​មើល​រូប​ខាងក្រោម ៖



- បិទ​បង្អួច Extensions និង បិទ​កម្មវីធី Thunderbird រួច​ចាប់ផ្ដើម​កម្មវិធី​នេះ​ជា​ថ្មី ។

ខាង​ក្រោម​នេះ​ជា​កម្មវិធី​អ៊ីម៉ែល មយូរា ដែល​បាន​ដំឡើង​រួច ៖

ប្រសិន​បើ​លោក​អ្នក​បាន​ធ្វើ​តាម​ជំហាន​ខាងលើ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​នៅតែ​មិន​បាន​ជោគជ័យ សូម​ទាក់ទង​ក្រុម​ការងារ​យើងខ្ញុំ ។

ជំហាន​បង្កើត​គណនី​អ៊ីម៉ែល​

១. ចុច​យក​ពាក្យ បង្កើត​គណនី​ថ្មី​មួយ ឬជ្រើស​រើស​ពាក្យ ឧបករណ៍ ពីរបាម៉ឺនុយរួច​យក​ពាក្យ ការ​កំណត់​គណនី



បន្ទាប់​មក​ជ្រើស​រើស​យក គណនី​អ៊ីម៉ែល ហើយ​ចុច​ប៊ូតុង បន្ទាប់ > រួច​យើង​វាយ​បញ្ចូល​
ឈ្មោះ​អ្នក​ប្រើ
និង​អាសយ​ដ្ឋាន​អ៊ីម៉ែល​របស់​អ្នក ។

នៅ​ត្រង​ចំនុច​នេះ ត្រូវ​វាយ​អាសយ​ដ្ឋាន​អ៊ី​ម៉ែល​របស់​អ្នក ដែល​អ្នក​បាន​ស្គាល់ ឬ​ទាក់​ទង​ទៅ​ក្រុម​ហ៊ុន​ណា​មួយ​ដែល​ផ្តល់​សេវា ​អ៊ិនធើណែត។ អ្នក​បន្ទាប់​ពី​វាយ​ឈ្មោះ​របស់​អ្នក​ប្រើ និង​អាសយដ្ឋាន​អ៊ីម៉ែល​រួច យើង​ចុច បន្ទាប់ > រួច​ហើយ​យើង​បញ្ចូល ឈ្មោះ​ម៉ាស៊ីន​បម្រើ​ចូល​របស់​អ្នក​ប្រើ៖ ឧទាហរណ៍ mail.example.net

 

 

 

 

 

 

 

 

 

បន្ទាប់​ពី​វាយ​ឈ្មោះ​ម៉ាស៊ីន​បម្រើ​ចូល​រួច​មក យើង​ចុច​ប៊ូ​តុង បន្ទាប់ > រួចមក​វាយ​ឈ្មោះ​ម៉ាស៊ីន​បម្រើ​ចេញនិង​ឈ្មោះ​អ្នក
​ចូល ដែល​ក្រុម​ហ៊ុន​អ៊ិន​ធើណែត​បាន​ផ្តល់​ឲ្យ ។ ឧទាហរណ៍៖ ”mail.nidelven-it.no” ។

 

 

 

 

 

 

 

 

 

បន្ទាប់​មក​វាយ​ឈ្មោះ​គណនី​របស់​អ្នក ដើម្បី​កំណត់​ចំណាំ​នៃ​ថត​អ៊ីម៉ែល ។

 

 

 

 

 

 

 

 

 

នៅ​ចំនុច​នេះ​បញ្ជាក់​ថា​ការ​បង្កើត​គណនី​អ៊ីម៉ែល​របស់​អ្នក​បាន​បញ្ចប់​ជា​ស្ថាពរ ។

 

 

 

 

 

 

 

 

 

ដូច​នេះ​យើង​ទទួល​បាន​ដូច​នេះ​យើង​ទទួល​បាន​ដូច​នៅ​រូបភាព​ខាង​ក្រោម​នេះ

 

 
លោត​ទៅ​ផ្នែកទី ១ | | | | | | | |

គម្រោង​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ​ កំពុង​ត្រូវ​បាន​សម្រប​សម្រួល​ដោយ អង្គការ​វេទិកា​ទូទៅ​នៃ​កម្ពុជា​, អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ក្នុង​ស្រុក​មួយ​ ដែល​​មាន​​ប្រវត្តិ​គាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង បចេ្ចក​វិទ្យា​ព័ត៌មាន​ក្នុង​ប្រទេស​ជា​យូរ​មក​ហើយ ។

ទំព័រ​ត្រូវ​បាន​កែប្រែ​ចុង​ក្រោយ​នៅ​ថ្ងៃ ៖ ច័ន្ទ​ ទី​០៦ ខែ​កញ្ញា​ ឆ្នាំ​២០០៤

សម្រាប់​សេចក្តី​អធិប្បាយ​ណាមួយ​អំពី​ទំព័រ​បណ្តាញ​ សូម​ទាក់​ទង​ប្រធាន​បណ្តាញរបស់​ដែន​នេះ