|
ផ្នែកទី ២ ៖ ការពន្យល់ខ្លីៗនូវជម្រើសរូបតំណាងមួយចំនួន
សង្ឃឹមថា នៅចំនុចនេះអ្នកនឹងមានមយូរា កំពុងតែដំណើរការ
។ ព្រោះនៅជំហានបន្ទាប់ក្នុងដំណើរការអ្នកនឹងទទួលបានកាន់
តែច្បាស់ជាមួយកម្មវិធីនេះ ។ ក្នុងការណែនាំកម្មវិធីមយូរាផ្នែកនេះ
គឺទាក់ទងជុំវិញទៅមូលដ្ឋាននៃ
ប៊ូតុង/ជម្រើស និង
របៀបអានសារ ។

ការពិណ៌នាខ្លីៗពីប៊ូតុងដែលនៅលើរបារ
៖
យកសំបុត្រ ៖

ប៊ូតុងយកសំបុត្រនឹងតភ្ជាប់កម្មវិធីមយូរាទៅកាន់ម៉ាស៊ីនបម្រើសំបុត្រ
របស់លោកអ្នកស្វែងរកសារថ្មីៗ ។ អ្នកនឹងមានសារប្រាប់ពីដំណឹងមួយនៅជ្រុងខាងឆ្វេងក្រោម
បើអ្នកមានសំបុត្រថ្មីមកដល់ ។
សរសេរ ៖

ប៊ូតុងសរសេរបើកបង្អួចថ្មីមួយដែលអ្នកអាចសរសេរសំបុត្រ កែឯកសារភ្ជាប់ និង ផ្ញើវាចេញ
។
សៀវភៅអាសយដ្ឋាន ៖

ប៊ូតុងសៀវភៅអាសយដ្ឋាននឹងបើកបង្អួចថ្មីមួយ អ្នកនឹងអាចឃើញអាសយដ្ឋានសំបុត្រដែលអ្នកមាន អ្នកក៏អាចបន្ថែមប័ណ្ណថ្មី ឬ ផ្ញើសារភ្លាមៗ
ឬ សន្ទនាជាមួយអ្នកណាម្នាក់ដែលមាននៅក្នុងសៀវភៅអាសយដ្ឋានរបស់អ្នក
។
ឆ្លើយតប ៖

ប៊ូតុងឆ្លើយតបនឹងបើកបង្អួចថ្មីមួយ
រួមបញ្ចូលអក្សរពីសំបុត្រដែលបន្លិចក្នុងប្រអប់សំបុត្ររបស់អ្នក ។
ឆ្លើយតបទាំងអស់ ៖

ប៊ូតុងឆ្លើយតបទាំងអស់នេះនឹងឆ្លើយតបសំបុត្រទាំងអស់ចំពោះអ្នកដែលបានផ្ញើមក
។
បញ្ជូនបន្ត ៖

ប៊ូតុងបញ្ជូនបន្តនេះ
បើកបង្អួចថ្មីមួយជាមួយសារបន្លិច ដែលភ្ជាប់ជាមួយឯកសារត្រូវបញ្ជូនហើយអាចបន្ថែមអត្ថបទទៅជាមួយផង ។
លុប ៖

ប៊ូតុងលុបនឹងលុបសំបុត្រដែលបន្លិច
។សារឥតបានការ ៖

ប៊ូតុងសារឥតបានការ
និងសម្គាល់សារដែលបន្លិច ជាសារឥតបានការ ។
បោះពុម្ព ៖

ប៊ូតុងបោះពុម្ពនឹងបោះពុម្ពសារដែលបានបន្លិច
។បញ្ឈប់ ៖

ប៊ូតុងបញ្ឈប់នេះ នឹងបោះបង់សកម្មភាពបច្ចុប្បន្ន ។ វាមានប្រយោជន៍នៅពេលដែលអ្នក
ត្រូវការបោះបង់ការផ្ញើសំបុត្រដែលធំ ឬ បញ្ឈប់ការទាញយកសារដ៏ច្រើនលើសលប់
ពី វេទិកាព័ត៌មាន ។
របៀបអានសំបុត្រ

នៅពេលបើកកម្មវិធីមយូរារបស់អ្នកវានឹងតភ្ជាប់ដោយស្វ័យប្រវត្តិទៅកាន់ម៉ាស៊ុនបម្រើសំបុត្រ
និង ស្វែងរកសារថ្មីដោយគ្រាន់តែវាយពាក្យសម្ងាត់
របស់លោកអ្នក (password) ។ សារថ្មីនេះនឹងត្រូវទាញយកចូលទៅទីតាំងប្រអប់ទទួលដែលបានបង្ហាញនៅប្រអប់រងរបស់អាសយដ្ឋានអ៊ីម៉ែល
របស់អ្នកនៃផ្នែកខាងឆ្វេង ។ ចុចលើប្រអប់សំបុត្រ និងសំបុត្រសាររបស់អ្នកវានឹងបង្ហាញនៅខាងស្តាំ
។
ប្រសិនបើអ្នកឲ្យកម្មវិធីមយូរារត់ ហើយទុកចោលយូរ
អ្នកអាចចុចប៊ូតុង យកសំបុត្រ ដើម្បីបញ្ជាឲ្យមយូរាយកសំបុត្រថ្មីដែលមានក្នុងម៉ាស៊ីនបម្រើ
។ អ្នកក៏អាចកំណត់ឲ្យកម្មវិធីនេះយកសំបុត្រជាស្វ័យប្រវត្តិផងដែរ
(ដោយប្រើ ឧបករណ៍>ការកំណត់គណនី
) ។
|