គម្រោង​ផ្តួច​ផ្តើម​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ

សេចក្តី​​ណែ​នាំ​​អំពី មយូរា

 
 

ផ្នែកទី ៤ ៖ របៀប​ភ្ជាប់​ឯកសារ និង សៀវភៅ​អាសយដ្ឋាន

របៀប​ភ្ជាប់​ឯកសារ

រឿង​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​គ្រាន់​តែ​បង្កើត​សារ​ថ្មី​ប៉ុណ្ណោះ ។

ពេល​ដែល​អ្នក​បាន​បង្កើត​វា​រួច​ហើយ អ្នក​គ្រាន់តែ​ចុច​ប៊ូតុង ភ្ជាប់ ហើយ​ស្វែងរក​ទីតាំង​ឯកសារ​ដែល​ត្រូវ​ភ្ជាប់ជា​ការ​ស្រេច ។ សូម​មើល​ទៅ​ផ្នែក​ខាង​ស្ដាំ​របស់​ប៊ូតុង​នេះ​មាន​សញ្ញា​ព្រួញ​ចុះក្រោម​មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ជ្រើស​យក​ថា​ត្រូវ​ភ្ជាប់​ ឯកសារ ឬ ទំព័រ​បណ្ដាញ ។

ជ្រើស​ឯកសារ​ដែល​អ្នក​ចង់​ភ្ជាប់ បន្ទាប់មក​ចុច Open ។ សំបុត្រ​របស់​អ្នក​ឥឡូវ​នេះ​បាន​ភ្ជាប់​ឯកសារ​មួយ​ហើយ ។ ប្រសិន​បើ​អ្នក​ត្រូវការ​បន្ថែម​ឯកសារ​ភ្ជាប់ សូម​ធ្វើ​តាម​របៀប​ខាង​លើ​ដដែល ។ តែ​ប្រសិនបើ​អ្នក​ចង់​ភ្ជាប់​ទំព័រ​វិញ​នោះ គ្រាន់​តែ​ជ្រើស​យក "ទំព័រ​បណ្ដាញ" និង បំពេញ URL


ការពន្យល់របាឧបករណ៍ខ្លីៗមួយចំនួននៃសៀវភៅអាសយដ្ឋាន ៖

ប័ណ្ណថ្មី ៖

ប៊ូតុង​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នកបង្កើត​ប័ណ្ណ​ថ្មី​មួយ​ចូល​ក្នុង​សៀវភៅ​អាសយដ្ឋាន ប័ណ្ណ​នោះអាច​ជា​មនុស្ស​ដែល​ត្រូវ​ទាក់ទង ឬ ជំនួញ​ជាដើម ។

បញ្ជីថ្មី ៖

ប៊ូតុង​នេះ​នឹង​បើក​បង្អួច​មួយ​ដែល​អ្នក​អាច​បង្កើត និង/ឬ កែ​បញ្ជី​សំបុត្រ​ដែល​មាន​ស្រាប់ ។

លក្ខណៈសម្បត្តិ ៖

អនុញ្ញាត​ឲ្យ​អ្នកកែ​ប័ណ្ណ​ដែល​បាន​ជ្រើស នៅ​ក្នុង​អាសយដ្ឋាន​របស់​អ្នក ។

សរសេរ ៖

ចុច​ប៊ូតុង​នេះ​វា​នឹង​បើក​បង្អួច​ថ្មី​ម្ួយ​សម្រាប់​សរសេរ​សារ ទៅ​នរណា​ម្នាក់​ដែល​បាន​ជ្រើស ​នៅ​ក្នុង​សៀវភៅ​អាសយដ្ឋាន ។

សារបន្ទាន់ ៖

គឺ​ជា​មុខងារ​ជជែក​កំសាន្ត ប៉ុនែ្ត​វា​មិន​ទាន់​មាន​នៅ​ឡើយ ។

លុប ៖

ចុច​ប៊ូតុង​នេះ អ្នក​នឹង​លុប​ប័ណ្ណ​ដែល​បាន​ជ្រើស ចេញ​ពី​សៀវភៅ​អាសយដ្ឋាន​របស់​អ្នក ។

លោត​ទៅ​ផ្នែកទី | | | | | | | |

គម្រោង​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ​ កំពុង​ត្រូវ​បាន​សម្រប​សម្រួល​ដោយ អង្គការ​វេទិកា​ទូទៅ​នៃ​កម្ពុជា​, អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ក្នុង​ស្រុក​មួយ​ ដែល​​មាន​​ប្រវត្តិ​គាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង បចេ្ចក​វិទ្យា​ព័ត៌មាន​ក្នុង​ប្រទេស​ជា​យូរ​មក​ហើយ ។

ទំព័រ​ត្រូវ​បាន​កែប្រែ​ចុង​ក្រោយ​នៅ​ថ្ងៃ ៖ ច័ន្ទ​ ទី​០៦ ខែ​កញ្ញា​ ឆ្នាំ​២០០៤

សម្រាប់​សេចក្តី​អធិប្បាយ​ណាមួយ​អំពី​ទំព័រ​បណ្តាញ​ សូម​ទាក់​ទង​ប្រធាន​បណ្តាញរបស់​ដែន​នេះ