គម្រោង​ផ្តួច​ផ្តើម​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ

សេចក្តី​​ណែ​នាំ​​អំពី មយូរា

 
 

ផ្នែកទី ៥ ៖ ផ្ទាំង​ត្រួតពិនិត្យ​សំបុត្រ​ឥត​បានការ

លក្ខណៈពិសេស​បំផុត​មួយ​របស់ មយូរា គឺ​តម្រង​​សារ​ឥត​បានការ ។ មយូរា មាន​តម្រង​ភ្ជាប់​មក​ជាមួយ​ស្រាប់ ដែល​អាច​លៃ​តម្រូវ​តាម​ការ​រីករាយ​របស់អ្នក ។ លោកអ្នក​ប្រហែល​ជា​ត្រូវការចំណាយ​មួយ ឬ ពីរ​សប្តាហ៍​ក្នុង​ការ​សិក្សា​ពី​វា​ថា​អ្វី​ទៅ​ដែល​ហៅថា​សារ​ឥត​បានការ និង សារ​បានការ ។

ជា​ដំបូង​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះគឺ​ កំណត់​ផ្ទាំង​ទីកន្លែង​សំរាប់​តម្រង់​សារ​ឥតបានការ បើសិនអ្នកចុច ឧបករណ៍>ផ្ទាំង​ត្រួតពិនិត្យ​សំបុត្រ​ឥតបានការ អ្នក​នឹង​ទទួល​នូវ​បង្អួច​ដូច​ខាង​ក្រោម ៖

នៅ​ខាង​លើ​នៃ​រូបភាព​ដំបូង អ្នក​អាច​ជ្រើស​ថា​គណនីណាមួយ​ដែល​ត្រូវ​កំណត់ ព្រោះ​គណនី​មួយ​ចំនួន​តម្រូវ​ឲ្យ​មាន​ការ​កំណត់តម្រងរបស់ពួកគេ។ ក្នុង​រូបភាព​ទីពីរ​ខាងលើ អ្នក​ឃើញ​ផ្ទាំង​ត្រួតពិនិត្យ​សំបុត្រ​ឥត​បាន​ការ មិន​បាន​ធីក​ទេ​តាម​លំនាំដើម ដូច្នេះ​អ្វី​ដំបូង​ដែល​អ្នក​ត្រូវ​ធើ្វ​នោះ គឺ​ធីក​លើ​ប្រអប់​ដែល​សរសេរ​ថា ធ្វើឲ្យ ”ការ​ស្វែង​រក​សំបុត្រ​ឥត​បាន​ការ​ដែល​អាច​បន្សាំ​បាន” ប្រើបាន

ប៊ូតុង​សារ​ឥត​បានការ ៖

ឥឡូវ​នេះ មយូរា​ ប្រើ​តម្រង​មួយ​ប្រភេទ​ដែល​ហៅ​ថា "Bayesian filtering" មាន​ន័យ​ថា​អ្នក​ត្រូវ​ប្រាប់​កម្មវិធី​អ៊ី​ម៉ែល​របស់​អ្នក ថា​វា​ជា​សារ​ឥត​បាន​ការ និង អ្វី​មិនមែន​ជា​សារ​ឥត​បាន​ការ ។ អ្នក​អាច​ជ្រើស​សំបុត្រ និង ចុច​ប៊ូតុង សារឥតបានការ ឬ អ្នក​អាច​ចុច​កណ្តុរ​ខាង​ស្តាំ​លើ​សំបុត្រ និង សំគាល់​វា​ថា សារ​ឥត​បាន​ការ ឬ មិន​មែន​សារ​ឥត​បាន​ការ ។ ដោយការធីក និង ដោះ​ធីក​លើ​សំបុត្រ គឺ​អ្នក​កំពុង​ប្រាប់ មយូរា ថា​អ៊ីម៉ែលណាមួយដែល​ឥត​បាន​ការ ។ បន្ទាប់​ពី ពីរ​បីសប្តាហ៍​មក​កម្មវិធី​នេះ​គួរ​តែ​អាច​លុប​ចោល​សារ​បាន​ប្រហែល ៩៩% នៃ​សារ​ឥត​បាន​ការ​ដែល​បាន​ដាក់​ក្នុង​ប្រអប់​សំបុត្រ​របស់​អ្នក ។
 

រូបភាព ៖

ល្បិច​មួយ​ផ្សេង​ទៀត​ក្នុង​ការពារ​វត្ថុ​ឥតបាន​ការ​គឺ ធ្វើ​ឲ្យ​ការ​ផ្ទុក​រូបភាព​ពីចំងាយប្រើ​លែង​បាន ។  ទង្វើ​នេះ​បញ្ជាក់​ថា​អ្នក​សរសេរ​មេរោគ​មិន​អាច​ភ្ជាប់​រូបភាព​ជា​សម្ងាត់​ជាមួយ​អ៊ីម៉ែល​របស់​គេ និង តាមដាន​ពេល​អ្នក​បើក​វា ។ ចុច​យក ឧបករណ៍>ជម្រើស
>កម្រិតខ្ពស់ និង ធីក “ទប់ស្កាត់​ការ​ផ្ទុក​រូបភាព​ឆ្ងាយ​ចូល​ក្នុង​សារ​របស់​សំបុត្រ” នេះ​នឹង​ជួយ​សម្រួល​ដល់​អ្នក​នូវ “បញ្ហា​សារ​ឥត​បាន​ការ ។ “
 

លោត​ទៅ​ផ្នែកទី | | | | | | | |

គម្រោង​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ​ កំពុង​ត្រូវ​បាន​សម្រប​សម្រួល​ដោយ អង្គការ​វេទិកា​ទូទៅ​នៃ​កម្ពុជា​, អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ក្នុង​ស្រុក​មួយ​ ដែល​​មាន​​ប្រវត្តិ​គាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង បចេ្ចក​វិទ្យា​ព័ត៌មាន​ក្នុង​ប្រទេស​ជា​យូរ​មក​ហើយ ។

ទំព័រ​ត្រូវ​បាន​កែប្រែ​ចុង​ក្រោយ​នៅ​ថ្ងៃ ៖ ច័ន្ទ​ ទី​០៦ ខែ​កញ្ញា​ ឆ្នាំ​២០០៤

សម្រាប់​សេចក្តី​អធិប្បាយ​ណាមួយ​អំពី​ទំព័រ​បណ្តាញ​ សូម​ទាក់​ទង​ប្រធាន​បណ្តាញរបស់​ដែន​នេះ