គម្រោង​ផ្តួច​ផ្តើម​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ

សេចក្តី​​ណែ​នាំ​​អំពី មយូរា

 
 
ផ្នែកទី ៦ ៖ នាំចូលអ៊ីម៉ែល និង អាសយដ្ឋាន

​ផ្លាស់​ប្តូរ​ពី​កម្មវិធី​អ៊ីម៉ែលចាស់ ទៅ​កម្មវិធី​អ៊ីម៉ែល​​ថ្មី​មិន​​លំបាកទេ ពេល​​ណា​អ្នក​មាន​មគ្គុទេសក៍ល្អ​ជួយ​ណែ​នាំ​អ្នក​ ។ ក្នុង​ផ្នែក​​នេះ ខ្ញុំ​នឹង​ព្យាយាម​បង្ហាញ​អ្នក​ពី​របៀប​នាំ​ចូលព័ត៌មាន​ទាំង​អស់​របស់​អ្នក​ពី​កម្មវិធី​អ៊ីម៉ែលចាស់ ។ ​ខ្ញុំ​នឹង​និយាយ​អំពី​កម្ម​វិធី​អ៊ីម៉ែលមួយ​ចំនួន​ដូច​ជា Outlook, Netscape និង Eudora ។
ប្រសិន​បើ​អ្នក​ចុច ឧបករណ៍(T) > នាំ​ចូល(I) អ្នក​នឹង​ទទួល​បង្អួច​​នេះ ។ នៅ​ទី​នេះ​អ្នក​មាន​ ៣ ជម្រើស​  ។ ខ្ញុំ​នឹង​និយាយ​ពីរ​ក្នុង​ចំណោម​ទាំង​បី នាំ​ចូល​សំបុត្រ និង សៀវភៅអាសយដ្ឋាន ។

 នាំចូល​អាសយដ្ឋាន

ឥឡូវ​ អ្វី​​ដែល​ខ្ញុំ​ត្រូវ​ធ្វើដំបូង​ គឺ​នាំចូល​សំបុត្រ​ពី​គណនី​ផ្សេងៗ​របស់​ខ្ញុំ ។ ខ្ញុំ​គូសធីក​ប្រអប់​ដែល​និយាយ​ថា​ សំបុត្រ ហើយ​ចុច​ បន្ទាប់

សូម​ជ្រើស​យក​កម្មវិធី​អ៊ីម៉ែល​ចាស់​របស់​អ្នក មុនពេល​ផ្លាស់​ប្តូរ​មក​កាន់មយូរា​ ។​ សម្រាប់​ឧទាហរណ៍​នៅទីនេះ​ ខ្ញុំ​ប្រើ​ Outlook Express ចុច ​បន្ទាប់​​ ។

ដូច​ដែល​អ្នក​ឃើញ​ហើយ អ្នក​នឹង​ទទួល​សេចក្តី​ជូន​ដំណឹង​មួយ អំពី​អ្វី​ដែល​មយូរា​បាន​នាំ​ចូល​ពី​កម្មវិធី​អ៊ីម៉ែល​​ចាស់​​របស់​អ្នក​ ។ ជំហាន​ចុង​ក្រោម​ ដើម្បី​បញ្ចប់​ការ​នាំចូល គឺ​ចុច​ប៊ូតុង​ "បញ្ចប់" ។ :)

 ​នាំ​ចូល​សៀវ​ភៅ​អាសយដ្ឋាន

​ដូច​គ្នា​ដែរ​ទៅ​នឹង​ការ​នាំ​ចូល​សំបុត្រ ប៉ុន្តែ​ពេល​នេះ​អ្នក​ចុច​ជ្រើស​យក​ សៀវភៅ​អាសយដ្ឋាន ហើយ​ចុច​ បន្ទាប់​ ។

សូម​ជ្រើស​យកកម្ម​វិធី​ដែល​អ្នក​ត្រូវ​ការ​ ដើម្បី​នាំ​ចូល​នូវ​សៀវ​ភៅ​អាសយដ្ឋាន បន្ទាប់​មក​ចុច​ប៊ូតុង បន្ទាប់> ខ្ញុំ​នឹង​ប្រើ​កម្ម​វិធី Outlook Express សម្រាប់​ជាឧទាហរណ៍​នេះ ។

ម្តងទៀត​ អ្នក​ទទួលសេចក្តី​ជូនដំណឹង​អំពី​អ្វី​ដែល​មយូរា​បាន​ធ្វើ សារ​នេះ​នឹង​ផ្លាស់​ប្តូរ​អាស្រ័យ​ទៅលើ​ ប្រភេទ​សៀវភៅ​អាសយដ្ឋាន​អ្វី​ដែល​អ្នក​បាន​នាំ​ចូល ។

បើក​សៀវ​ភៅ​អាសយដ្ឋាន​របស់​អ្នក នឹង​ឃើញ​អាសយដ្ឋាន​មួយ​ចំនួន​ដែល​អ្នក​បាន​នាំ​ចូលដូចរូបភាពខាងលើដែលបានបង្ហាញ ។

លោត​ទៅ​ផ្នែកទី | | | | | | | |

គម្រោង​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ​ កំពុង​ត្រូវ​បាន​សម្រប​សម្រួល​ដោយ អង្គការ​វេទិកា​ទូទៅ​នៃ​កម្ពុជា​, អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ក្នុង​ស្រុក​មួយ​ ដែល​​មាន​​ប្រវត្តិ​គាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង បចេ្ចក​វិទ្យា​ព័ត៌មាន​ក្នុង​ប្រទេស​ជា​យូរ​មក​ហើយ ។

ទំព័រ​ត្រូវ​បាន​កែប្រែ​ចុង​ក្រោយ​នៅ​ថ្ងៃ ៖ ច័ន្ទ​ ទី​០៦ ខែ​កញ្ញា​ ឆ្នាំ​២០០៤

សម្រាប់​សេចក្តី​អធិប្បាយ​ណាមួយ​អំពី​ទំព័រ​បណ្តាញ​ សូម​ទាក់​ទង​ប្រធាន​បណ្តាញរបស់​ដែន​នេះ