ពេលដែលអ្នកមានសំបុត្រជាច្រើនស្ថិតនៅក្នុងប្រអប់ទទួល
វាច្បាស់ជាត្រូវការឲ្យអ្នកចំណាយពេលជាច្រើនក្នុងការអាន ។
ដើម្បីដោះស្រាយបញ្ហានេះ និង ជួយសន្សំសំចៃពេលហើយអាចឲ្យអ្នកអានសំបុត្រដែលត្រឹមត្រូវនោះ
អ្នកប្រហែលជាត្រូវការបន្ថែមតម្រងមួយ ដូច្នេះ មយូរា អាចដាក់សំបុត្រនិមួយៗក្នុងប្រអប់ផ្សេងៗបាន
។ ក្នុងពេលនេះខ្ញុំនឹងព្យាយាមបង្ហាញអ្នកនូវរបៀបបង្កើតតម្រងនេះ
។
ជាដំបូងអ្វីដែលអ្នកត្រូវធ្វើគឺបង្កើតប្រអប់ថ្មី
ខ្ញុំនឹងប្រើប្រអប់ “ការលក់” ជាគោលនៃប្រអប់សំបុត្រ ។

ដូចរូបខាងលើ ខ្ញុំបានជ្រើសថតមូលដ្ឋាន
សូមចុចកណ្តុរខាងស្តាំលើថតមូលដ្ឋាន រួចជ្រើសយក ថតថ្មី... ៖

បញ្ចូលឈ្មោះឲ្យថតនេះ (
ខ្ញុំប្រើឈ្មោះ
ការលក់) និង ជ្រើសទីតាំងដែលថតថ្មីត្រូវដាក់ រួចចុច
យល់ព្រម ។

ប្រសិនបើអ្នកបានធ្វើដូចការណែនាំខាងលើ អ្នកនឹងឃើញថតថ្មីមួយស្ថិតនៅខាងក្រោមថតមូលដ្ឋាន
។ អ្នកក៏អាចបង្កើតប្រអប់ថ្មីក្នុងពេលដំឡើងតម្រងដែរ តែខ្ញុំយល់ថាបង្កើតវានៅពេលនេះងាយស្រួលជាង
។

ចុច ឧបករណ៍>តម្រងរបស់សារ
ហើយអ្នកនឹងទទួលបានបង្អួចនេះ ។
ដូចបានបង្ហាញក្នុងរូបភាពខាងលើ
អ្នកអាចជ្រើសគណនីដែលត្រូវដាក់តម្រង់នេះ ។ ចុចលើប៊ូតុង ថ្មី... អ្នកនឹងទទួលបានបង្អួចខាងក្រោម ៖

ជាដំបូងអ្នកត្រូវដាក់ឈ្មោះឲ្យតម្រងថ្មីនោះ
ខ្ញុំប្រើឈ្មោះ “ការលក់”
សំរាប់ជាឧទាហរណ៍ ។ ឥឡូវការកំណត់បានដាក់កំហិតអ្វីដែលអ្នកត្រូវការនៅទីនេះ
។ ខ្ញុំបានបង្កើតតម្រងមួយដែលតម្រងនោះ នឹងផ្លាស់ទី
អ្នកផ្ញើ "sales@nidelven-it.no"
ទៅកាន់ថត ការលក់ លើ មូលដ្ឋាន
ដូចដែលដែលអ្នកបានឃើញក្នុងរូបភាពស្រាប់ ។ នៅចាំបានទេ?
ខ្ញុំធ្លាប់ប្រាប់ថាអ្នកក៏អាចបង្កើតថតថ្មីនៅទីនេះដែរ ។
វិធីដ៏ប្រសើរបំផុតគឺសាកល្បងប្រើការកំណត់និមួយៗ
តម្រូវតាមសេចក្ដីត្រូវការរបស់អ្នក ។ ពេលកំណត់រួចរាល់ហើយសូមចុចប៊ូតុង
យល់ព្រម ៖

ឥឡូវនេះអ្នកមានតម្រងថ្មីមួយហើយ អ្នកអាចប្ដូរការកំណត់/បន្ថែម/យកចេញ/ធ្វើឲ្យប្រើលែងបាន/ធ្វើឲ្យប្រើបាន
តាមអ្នកត្រូវការ ។ សាកល្បងធ្វើវាមើល ។