គម្រោង​ផ្តួច​ផ្តើម​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ

សេចក្តី​​ណែ​នាំ​​អំពី មយូរា

 
 

ផ្នែកទី ៨ ៖ វេទិកា​ព័ត៌មាន ៖

ជា​​ដំបូង​​ចុច ឧបករណ៍>ការ​កំណត់​គណនី>បន្ថែម​គណនី ហើយ​អ្នក​នឹង​ទទួល​បាន​បង្អួច​ដូចខាងក្រោម ៖



ជ្រើស​យក “គណនី​វេទិកា​ព័ត៌មាន” រួច​ចុច​ប៊ូតុង​ប៊ូតុង បន្ទាប់



បំពេញអាសយដ្ឋានអ៊ីម៉ែល​
របស់អ្នក និង ឈ្មោះ​ដែល​ត្រូវ​បង្ហាញ នៅ​ពេល​ធ្វើ​រួច​សូម​ចុច​ប៊ូតុង បន្ទាប់



ឥឡូវ​នេះ​ដល់​ពេល​ដែល​អ្នក​ត្រូវ​បំពេញ​ព័ត៌មាន​ម៉ាស៊ីន​បម្រើ ខ្ញុំ​មិន​ដឹង​ថា​អ្នក​ត្រូវ​ប្រើ​អ្វី​សម្រាប់​គណនី​នេះទេ ចំណែក​ខ្ញុំនឹងប្រើ “
news.mozilla.org” នៅ​ពេល​បញ្ចូល​​រួច​សូមចុច​ប៊ូតុង បន្ទាប់



ឈ្មោះ​វេទិកា​ព័ត៌មាន​នេះ អ្នក​អាច​ជ្រើស​អ្វី​ក៏​បាន​ដែរ ខ្ញុំនឹងប្រើ “
news.mozilla.org” រួច​ចុច​ប៊ូតុង បន្ទាប់



នៅ​ពេល​អ្នក​ផ្ទៀងផ្ទាត់​វា​រួច​ហើយ សូម​ចុចប៊ូតុង បញ្ចប់ :)

ឥឡូវ​នេះ​អ្នក​គួរតែ​មាន​ថត​ថ្មី​មួយ​នៅ​ខាងក្រោម​ថត​មូលដ្ឋាន​ដែល​មាន​ឈ្មោះ “news.mozilla.org” សុម​ចុច​លើ​វា និង ចុច​កណ្តុរ​ខាង​ស្តាំ​លើ​ថត ហើយ​ជ្រើស​យក​ពាក្យ “ជាវប្រចាំ” ។ ឥឡូវ​វា​សម្រេច​ទៅ​អ្វី​ដែល​អ្នក​ចង់​បាន ។ ចុច​ពីរ​ដង ឬ ចុច​លើ​វា​ហើយ​ចុច​កណ្តុរ​ខាង​ស្តាំ និង ជ្រើស​យក ជាវប្រចាំ ដើម្បីធ្ចើសកម្មភាព ។

លៃតម្រូវ និង ជ្រើសអ្វីទៅតាមចិត្តអ្នកដើម្បីអាន ។

លោត​ទៅ​ផ្ែនកទី | | | | | | | |

គម្រោង​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ​ កំពុង​ត្រូវ​បាន​សម្រប​សម្រួល​ដោយ អង្គការ​វេទិកា​ទូទៅ​នៃ​កម្ពុជា​, អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ក្នុង​ស្រុក​មួយ​ ដែល​​មាន​​ប្រវត្តិ​គាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង បចេ្ចក​វិទ្យា​ព័ត៌មាន​ក្នុង​ប្រទេស​ជា​យូរ​មក​ហើយ ។

ទំព័រ​ត្រូវ​បាន​កែប្រែ​ចុង​ក្រោយ​នៅ​ថ្ងៃ ៖ ច័ន្ទ​ ទី​០៦ ខែ​កញ្ញា​ ឆ្នាំ​២០០៤

សម្រាប់​សេចក្តី​អធិប្បាយ​ណាមួយ​អំពី​ទំព័រ​បណ្តាញ​ សូម​ទាក់​ទង​ប្រធាន​បណ្តាញរបស់​ដែន​នេះ