ជួនកាលអ្នកប្រហែលជាធុញទ្រាន់និងមើលរូបរាងដដែលៗហើយមើលទៅ ពាក្យថា “រូបរាង” គឺសំដៅទៅអ្វីដែលយើងមើលឃើញ ។ ប្រសិនបើអ្នកមានការធុញទ្រាន់
អ្នកអាចធ្វើអ្វីម្យ៉ាងបាន នោះគឺការផ្លាស់ប្ដូររូបរាងនៅក្នុង
មយូរា ។
សូមចាប់ផ្ដើមកម្មវិធី មយូរា បន្ទាប់មកទៅកាន់ ឧបករណ៍>រូបរាង
នោះបង្អួចដូចខាងក្រោមនឹងលេចចេញមក ។

នៅជ្រុងខាងស្ដាំផ្នែកខាងក្រោមនៃបង្អួចអ្នកឃើញតំណមួយដែលសរសេរថា
“យករូបរាងបន្ថែម” សូមចុចលើវា ។ មយូរា នឹងបើកកម្មវិធីរុករកគេហទំព័ររួចបើកទំព័រពីតំណនោះ
អ្នកនឹងត្រូវបានភ្ជាប់ទៅទំព័រទាញយករូបរាង ។
ទាញយករូបរាងណាដែលអ្នកចូលចិត្ត និង
ចងចាំថាវាមិនពិបាកទេក្នុងការយករូបរាងចេញប្រសិនបើអ្នកមិនចូលចិត្ត
។ ពេលអ្នកបានទាញយករូបរាងខ្លះៗហើយ សូមត្រឡប់ទៅកាន់មយូរាវិញ និង
ជ្រើស ឧបករណ៍>រូបរាង ។ អ្នកឃើញប៊ូតុងមួយសរសេរថា
ដំឡើង សូមចុចវា
រួចហើយជ្រើសរូបរាងពីទីតាំងដែលអ្នកបានទាញយក និង ចុច បើក ។

ជ្រើសរូបរាងថ្មីមួយរួចចុចប៊ូតុង ប្រើរូបរាងនេះ
អ្នកនឹងឃើញរូបរាងរបស់ មយូរា អ្នកត្រូវបានផ្លាស់ប្ដូរ
ក៏ប៉ុន្តែវាមិនបានប្ដូរទាំងស្រុងទេ ដូច្នេះចូរអ្នកបិទ និង
បើកកម្មវិធីនេះជាថ្មីវិញ ។


សូមមើលមកនេះ រូបរាងថ្មីដែលអ្នកបានដាក់នោះ
វាធ្វើឲ្យកម្មវិធីរបស់អ្នកសឹងតែក្លាយជាកម្មវិធីថ្មីមួយ ។
អ្វីដែលអ្នកត្រូវធ្វើនោះគឹគ្រាន់តែជ្រើស ឧបករណ៍>រូបរាង
ហើយជ្រើសមួយណាដែលអ្នកចូលចិត្ត នោះជាការស្រេច !